បង្ក្រាប​សត្វព្រៃ​នៅ​ផ្សារ​ស្ទឹងត្រែង​បាន​ជាង​៨០​គីឡូក្រាម​

1220
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: ក្រុម​អង្គការ​សម្ព័ន្ធ​សព្វ​ព្រៃ​ទីក្រុង​ភ្នំពេញ ចុះមក​បង្ក្រាប​អ្នកលក់​សត្វព្រៃ​បាន​ជាង​៨០​គីឡូក្រាម ក្នុង​ផ្សារ​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​។​

​សមត្ថកិច្ច​ដែល​ចុះបង្ក្រាប​បានឱ្យដឹងថា ក្រុម​អង្គការ​ចុះបង្ក្រាប​សត្វព្រៃ បាន​ពីរ​តូប​នៅ​ផ្សារ​ខេត្តស្ទឹងត្រែង​។ សាច់សត្វ​ដែល​ប្រមូលបាន​រួមមាន សាច់ជ្រូក​ព្រៃ​ស្រស់​៥២​គីឡូ​, សាច់​ប្រើស​ស្រស់​២៣​គីឡូ​, ងៀត​ជ្រូកព្រៃ​៥​គីឡូ​, អណ្តើក​៣​ក្បាល​ទម្ងន់​៨​គីឡូក្រាម​។ រីឯ​ម្ចាស់​អ្នកលក់​បានរ​ត់យ​ករួ​ច​តែ​ខ្លួន​។​

​បន្ទាប់ពី​បង្ក្រាបបាន​ភ្លាមៗ សាច់សត្វ​ស្រស់​និង​ក្រៀម ត្រូវបាន​ប្រមូល​យកទៅ​ជីករណ្តៅ​ចាក់​ប្រេង​ដុត​រួច​កប់​ចោល ដើម្បី​ជា​សារ​ព្រមាន​ដល់​អ្នកលក់​។ ម្យ៉ាងទៀត​ក៏​ជាការ​ទប់ស្កាត់ និង​មិនឱ្យ​ទទួលទាន​សត្វព្រៃ​តទៅទៀត​៕ ល​

#