បង្ក្រាប​ហ្គេម​បាញ់​ត្រី​នៅ​បឹង​សាឡាង សង្ស័យ​មាន​អ្នក​លួច​ប្រាប់​…

369

សមត្ថកិច្ច​ចុះ​ប​ង្ល្រា​ប​ហ្គេម​បាញ់​ត្រី​នៅ​បឹង​សាឡាង ដកហូត​បាន​ពីរ​គ្រឿង​។ (​រូបៈកា​ម៉ាច​)

(​ភ្នំពេញ​)៖ គណៈបញ្ជាការ​ខណ្ឌទួលគោក​ដឹកនាំ​ដោយ​លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ បាន​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ចំណុច​ផ្ទះ​លេខ​៤៨ ផ្លូវ​លេខ​២៤៧​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដោយ​ដកហូត​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​ពីរ​គ្រឿង​រួម​នឹង​វត្ថុតាង​មួយចំនួនទៀត​។​

​មន្ត្រីប៉ូលិស​ចូលរួម​ធ្វើការ​ងារ​នេះ បានឱ្យដឹងថា​សង្ស័យ​មាន​អ្នក​លួច​រាយការណ៍​មុន​សមត្ថកិច្ច​ចុះទៅ បានជា​ពេល​បង្ក្រាប​ចាប់​មិនបាន​អ្នកលេង និង​ម្ចាស់​សម្ភារៈ​ម្នាក់​ណា​សោះ​។​

​វត្ថុតាង ត្រូវបាន​យកទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​ទួលគោក​ដើម្បី​កម្ទេចចោល​៕L ដោយៈ​ កា​ម៉ាច​