បង្ក្រាប និង​ឃាត់ខ្លួន​មេ​ឆ្នោត​វៀតណាម​ពីរ​តាំង នៅ​ក្រុង​តាខ្មៅ​

1034
ចែករម្លែក

​ដោយ​: ឆាយា​នាថ / កណ្តាល​: កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បង្ក្រាប​ឆ្នោត​វៀតណាម​ពីរ​ទីតាំង និង​ឃាត់ខ្លួន​មេ​ឆ្នោត​ពីរ​នាក់ ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨​។ ការបង្ក្រាប​នេះ ធ្វើឡើង​នៅ​ចំណុច​ផ្ទះ​ម្ចាស់ ឈ្មោះ យូ សុភាព និង ឈ្មោះ​ឆាយ ឈុន​ណា ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ដឹកនាំ​ដោយ​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល និង មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ ឡាក់ ម៉េង​ធី ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ។

​គោលដៅ​ទី​១ របស់​ឈ្មោះ យូ សុភាព ភេទ​ប្រុស ដកហូត​បាន​ឆ្នោត​០៣​ដុំ ស្មើនឹង​៥០០​សន្លឹក​ម៉ាស៊ីន​ព្រី​ន​បុ​ង​ឆ្នោត​០១ លុយ​ខ្មែរ​ជាង​១​លាន​រៀល និង លុយ​ដុល្លារ​១២​ដុល្លារ កា​តុង​កត់​ឆ្នោត​រួច ១៣៤​សន្លឹក អត់​ទាន់​កត់​២៧​សន្លឹក ម៉ាស៊ីន​គិត​លេខ​មួយគ្រឿង ដែក​កិប ០១​បន្ទាត់​ស​០២ កាបូប ចំហៀង​១ ពណ៌​សូកូឡា ប៊ិច​០១​ដើម ក្រដាស កា​បោ​ន ៣​សន្លឹក ទូរស័ព្ទ​SAMSUNG ០១​គ្រឿង​ពណ៌​ទឹកមាស​។​

​គោលដៅ​ទី​២​របស់​ឈ្មោះ ឆាយ ឈុន​ណា ដកហូត​បាន​ម៉ាស៊ីន​គិត​លេខ ១ គ្រឿង សោរ​ម៉ូតូ ម៉ាក Suzuki ១ កូន​ប៊ិច​និង ប៊ិច​ហាយ​ឡាយ ៩ ដើម ដែក​កិប​០១ ក្រដាស​កត់​ឆ្នោត ១៦​សន្លឹក​, ក្រដាស​ដាន​កត់​ឆ្នោត ២ កូនសៀវភៅ​ដៃ ៣ ក្បាល​.​បន្ទាត់ គូស ៥ លុយ​ខ្មែរ​៣.៣០០​រៀល ថង់​យួរដៃ​០១​ផ្លាក​យីហោ​ឆ្នោត​ខ្មែរ​០១ ។​

​នគរបាល បញ្ជាក់ថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មានការ​កត់​កន្ទុយលេខ​ខុសច្បាប់ យ៉ាងសកម្ម សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្តកណ្ដាល បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បង្ក្រាបបាន​ជនសង្ស័យ​ពីរ​នាក់ រួម​នឹង​វត្ថុតាង​មួយចំនួន ។

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឱ្យដឹងថា កន្លែង​ទីតាំង​កត់​ឆ្នោត​នៅ​ក្រុង​តាខ្មៅ ច្រើន​កន្លែង​ណាស់ ហើយ​សុទ្ធតែជា​កន្លែង​លួច​កត់​ឆ្នោត​វៀតណាម បន្លំ​ដាក់​ឆ្នោត​ខ្មែរ បំភ័ន្ត​ភ្នែក​សមត្ថកិច្ច ហើយ​ទីតាំង​ខ្លះ​បាន​បើក​លួច​កត់​ជិត​កន្លែង​សមត្ថកិច្ច​យ៉ាង​រលូន ដោយ​មិនមាន​ខ្លាច​អាជ្ញាធរ​ក្រុង​ឬ​ខេត្ត​ឡើយ​៕ ល​