បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ បែរជា​ទះកំភ្លៀង​អ្នកកាសែត​មួយ​ដៃ រួច​រត់គេច​បាត់ស្រមោល

898
ចែករម្លែក
  • 163
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: មានការ​ភ្ញាក់ផ្អើល​ទាំងយប់ អ្នកសារព័ត៌មាន​ម្នាក់​ត្រូវ​បុរស​ម្នា​ក់ទះ​មួយ​កំភ្លៀង​ពេញទំហឹង រួច​គេចខ្លួនបាត់ បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ រួច​ដោះស្រាយ​មិន​ចេញ ខណៈដែល​អ្នក​សារព័ត៌​ម្នាក់ ធ្វើដំណើរ​ឆ្លងកាត់ ក៏​ឈប់​ម៉ូតូ​ចុះមក​សួរនាំ ហើយ​មិនទាន់បាន​ថត​ផង ស្រាប់តែ​នារី​ម្នាក់​នៅក្នុង​រថយន្ត ចុះមក​ចង្អុលមុខ ហើយ​ស្ទុះ​ទៅ​ចាប់​ទូរស័ព្ទ​របស់​អ្នកសារព័ត៌មាន កំពុងកាន់​នៅជាប់​ដៃ បម្រុង​យកទៅ​បោក​ចោល​ទៀត បណ្ដាល​ឲ្យ​ទូរស័ព្ទ​កោង​ខូច​បើក​លែងចេញ​ទៀត បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​។ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ សៅ​រ៏​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នៅត្រង់ចំណុច​ផ្លូវ​ជាប់​របង​វត្ត​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

​សាក្សី​បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ​បន្តិច គេ​ឃើញ​រថយន្ត​មួយគ្រឿង ម៉ាក Lexus RX330 ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AQ 4248 បើកបរ​ដោយ​ជនបង្ក​មាន រួម​ដំណើរ​ជាមួយ​នារី​ម្នាក់ទៀត មកដល់​ចំណុចកើតហេតុ បាន​ជ្រុល ទៅបុក​ប៉ះ​ម៉ូតូ​ណៃ​ហ​ត​មួយគ្រឿង បណ្ដាល​ឲ្យ​រង​ការខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ដោះស្រាយ​គ្នា​មិន​ចេញ ចៃដន្យ​អ្នកសារព័ត៌មាន​ម្នាក់ បានធ្វើ​ដំណើរ​ឆ្លងកាត់ ក៏​ប្រទះឃើញ ទើប​ឈប់​ម៉ូតូ​ចុះមក​ធ្វើការ​សាកសួរ​ថា មានរឿង​អ្វី​បង ប៉ះគ្នា​មែន​? គ្រាន់តែ​សួរ​ហើយ​ភ្លាម មិនទាន់​ទាំង​បាន​ផ្តិត​យក​រូបភាព​ផង ស្រាប់តែ​នារី​ម្នាក់​រួម​ដំណើរ​លើ​រថយន្ត​បង្កហេតុ បាន​ចុះ​ពីលើ​រថយន្ត មក​ចង្អុលមុខ​អ្នកសារព័ត៌មាន​ម្នាក់​រូបនោះ ស្រែក​ខ្លាំងៗ​ថា “​លោក​ឯង​មកពីណា ម៉េច​ចង់​ថតរូប​យកទៅ​ផ្សាយ​មែន​?” រួច​ក៏​ស្ទុះ​ទៅ​ចាប់​ទូរស័ព្ទ​របស់​អ្នកកាសែត​ជាប់ បម្រុង​យកទៅ​បោក​ចោល​ទៀត តែ​សំណាងល្អ​អ្នកសារព័ត៌មាន​រូបនោះ​កាន់​ទូរស័ព្ទ​ជាប់ ហើយ​ប្រាប់​វិញ​ថា​បង​កុំ​ចាប់​ទូរស័ព្ទ​ខ្ញុំ ប្រយ័ត្ន​ខូច តែ​នារី​ម្នាក់​នោះ​នៅតែ​ព្យាយាម ប្រទាញ​យក​ទូរស័ព្ទ​ចុះឡើងៗ បណ្ដាល​ឲ្យ​ទូរស័ព្ទ​កោង និង​រលត់​បើក​លែងចេញ ភ្លាមនោះ​ទើប​អ្នកសារព័ត៌មាន​រូបនោះ​បាន​ទាក់ទង​ហៅ​សមត្ថកិច្ច​និង​អ្នកសារព័ត៌មាន​ដទៃទៀត​ចុះមក​កន្លែងកើតហេតុ​ផង ព្រោះ​មាន​អ្នកបើករថយន្ត​មួយគ្រឿង បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ បម្រុង​មក​យក​ទូរស័ព្ទ​ខ្ញុំ​ទៅ​បោក​ចោល​ទៀត​។

​ចំណែក​អ្នកបើករថយន្ត​បង្កហេតុ​បាន​ទូរស័ព្ទ​ហៅ​បុរស​ម្នាក់ អោយ​បើករថយន្ត​មួយគ្រឿង​ទៀត ម៉ាក លុច​ស៊ី​ស​RX300 ពាក់​ស្លាក​លេខ 2AU 1198 មក​ចំណុចកើតហេតុ ហើយក៏​ក្រឡេក​ទៅ​ឃើញ អ្នកកាសែត​រូបនោះ កំពុងនិយាយ​ជាមួយ​ម្ចាស់​ម៉ូតូ​រងគ្រោះ ស្រាប់តែ​អ្នកបើករថយន្ត​បង្ក​បាន​ដើរ​ទៅជិត រួច​លើកដៃ​ទៅ​ទះកំផ្លៀង​អ្នកកាសែត​នោះ​មួយ​ដៃ​ពេញទំហឹង រួច​បោះពាក្យ​សម្ដី​មក​ថា គ្រោះថ្នាក់​ចរាចរណ៍​ប៉ុណ្ណឹង អស់​ប៉ុន្មាន​? ហើយ​ប្រ​ញ៉ាប់​ឡើង​រថយន្ត​ដែល​ពាក់​ស្លាក​លេខ 2AU-1198 បើក​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល បន្សល់ទុក​បុរស​ម្នាក់​ដែល​បើករថយន្ត​នោះ​មកជួយ​ដោះស្រាយ​។

​បន្តិចក្រោយមក មាន​អ្នកសារព័ត៌មាន​ជាច្រើន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​បន្តបន្ទាប់​គ្នា ដើម្បី​ផ្ដិត​យក​ទិដ្ឋភាព​ផ្សាយ​ផ្ទាល់​ភ្លាមៗ​ផងដែរ រួមទាំង​សមត្ថកិច្ច​មូលដ្ឋាន​ផងដែរ តែ​ជនបង្ក​បានគេច​ចេញពី​កន្លែងកើតហេតុ​បាត់​ហើយ ដោយ​បន្សល់ទុក​បុរស​ម្នាក់​ដែល​បើករថយន្ត​មក​ជំលៀស​ជនបង្ក​ជា​អ្នក​មកជួយ​ដោះស្រាយ​។​

​ក្រោយពេល​កើតហេតុ ដោយសារតែ​មិន​ចង់​វែងឆ្ងាយ បុរស​ម្នាក់​ដែលជា​តំណាង​អ្នក​ប្រើ​ហិង្សា​ទៅលើ​អ្នកសារព័ត៌មាន​បា​នស​ម្លែ​ង​ការសុំ​ទោស និង​សុំ​សម្របសម្រួល ដោយ​សង​ជំងឺចិត្ត​ទៅ​អ្នកសារព័ត៌មាន រងគ្រោះ​ដើម្បី​បញ្ចប់រឿង នៅ​កន្លែង​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​១៕