បង្ក​ហិង្សា​របួសស្នាម ព្រោះ​ស្រឡាញ់​ស្រី​មួយ​ពីរ​នាក់​

987
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​មណ្ឌល​សុខភាព​ឃុំ​ពង្រ​ក្រោម ដើម្បី​សង្គ្រោះ​និង​ព្យាបាល បន្ទាប់ពី​បុរស​រូបនោះ​ត្រូវបាន​ភាគី​ម្ចា​ង​ទៀត​បាន​បង្ក​ហិង្សា​របួសស្នាម ព្រោះ​ស្រឡាញ់​ស្រី​មួយ​ពីរ​នាក់​។ ហេតុការណ៍​បង្ក​ហិង្សា​របួសស្នាម​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​១០​នាទី ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ជ័យ​បូរ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ ពៀត ជន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ចំណែក​ជនសង្ស័យ​មានឈ្មោះ ហួត គឹម​ហ៊រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ជ័យ​បូរ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​បញ្ជាក់ថា មូលហេតុ​គឺ​បណ្តាល​មាន​គំនុំ​និង​គ្នា ព្រោះ​បុរស​ទាំង​ពីរបាន​ស្រឡាញ់​ស្រី​តែ​ម្នាក់​។ ក្រោយពី​កើតហេតុ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ល​