បង្គន់​តម្លៃ ១១.០០០ ដុល្លារ​របស់​ជប៉ុន​នឹង​ផ្តល់នូវ​បទពិសោធន៍​បត់ជើងធំ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​របស់​អ្នក​

1095
ចែករម្លែក

​នៅពេល​និយាយ​ដល់​បន្ទប់ទឹក​នៅ​ជប៉ុន គេ​នឹកគិត​ភ្លាម​ដល់​បង្គន់​ឆ្លាត​បំពាក់​បច្ចេកវិជ្ជា​ខ្ពស់ ដែល​សូម្បីតែ​ឆ្មា​ក៏​ចង់​បន្ទោ​របង់​ដែរ​។ ឥឡូវ​មាន​បង្គន់​បំពាក់​បច្ចេកវិជ្ជា​ទំនើប​មួយ​កំពុង​ល្បី​ខ្លាំង ដោយសារ​វា​មានតម្លៃ​កប់​ពពក គឺ ១១.០០០​ដុល្លារ​។ ចង់ដឹងថា​ម៉េច​ក៏​ថ្លៃ​ម្ល៉េះ​សម្បត្តិ​ត្រឹម​បង្គន់​មួយ​ហ្នឹង​? អ្នក​អាច​សាកល្បង​ជាមួយនឹង​បង្គន់ Toto Neorest NX2 នេះ​បាន​។​

​តាមពិតទៅ​វា​គ្រាន់តែ​ជា​បង្គន់ ដែល​បត់ជើង​ហើយ គឺ​ហើយ​នោះទេ​។ វា​មាន​ប្រព័ន្ធ​លើកដាក់​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ចាន​អង្គុយ ហើយ​ប្រសិនបើ​អ្នកប្រើប្រាស់​កម្មវិធី​រប​ស់វា បង្គន់​នោះ​អាច​ស​ម្ងួ​ត​កន្លែង​អង្គុយ​របស់​អ្នក​បាន​ទៀតផង​។ ដូច្នេះ​អ្នក​មិន​ត្រូវការ​ក្រដាស​ជូត​ដោយ​ខ្លួន​អ្នក​នោះទេ នៅពេល​អ្នក​អង្គុយ​លើ​វា​។​

​អ្នក​មិន​ត្រូវការ​ថ្នាំ​កម្ចាត់​ក្លិនស្អុយ និង​បាញ់​វា​ជុំវិញ​បង្គន់​នោះទេ បង្គន់ Toto Neorest NX2 មាន​មុខងារ​បន្សុទ្ធ​ក្លិន​ដោយ​ខ្លួន​វា​។ លើសពីនោះ​បង្គន់​នេះ មិនត្រូវ​ការ​អ្នក​លាង​ទេ ដោយសារតែ​វា​ចេះ​លាង​សម្អាត​ដោយ​ខ្លួន​វា​ហើយ​។​

​វា​ពិតណាស់​ជា​កំពូល​បង្គន់​ឆ្លាត​វៃ ហើយ​វា​នឹងដាក់​លក់​លើ​ទីផ្សារ​អាមេរិក​នា​រដូវ​ក្ដៅ​ខាងមុខ​នេះហើយ​៕ ដោយ៖កញ្ញាដាលីស

 

បង្គន់ Toto Neorest NX2