បង្គា​ឆា​ម្រះព្រៅ​

2951
ចែករម្លែក

+ គ្រឿងផ្សំ​
– បង្គា ៤​ខាំ​
– ទឹកត្រី កន្លះ​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ កន្លះ​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ម្ទេស ៥​គ្រាប់​
– ខ្ទឹមស ៥-៦ កំពឹស​
– ជី​ម្រះព្រៅ ១​ក្ដាប់​

+ វិធី​ធ្វើ​
– បង​សម្បកខ្លួន​បង្គា​ចេញ​វះ​យក​អាចម៍​នៅ​ខ្នង លាង​ឲ្យ​ស្អាត
– បុក​ខ្ទឹម​និង​ម្ទេស​ចូលគ្នា រួច​ទុក​មួយអន្លើ
– ដាក់​ប្រេងឆា​ចូល​ខ្ទះ​ដាំ​ឲ្យ​ក្ដៅ​បន្តិច សឹម​ដាក់​ម្ទេស និង​ខ្ទឹម​ចូល លីង​ឲ្យ​ឈ្ងុយ​បន្តិច​សឹម​ដាក់​បង្គា ចូល បន្ទាប់មក​ដាក់​គ្រឿង ប្រេងខ្យង ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ឆា​ឲ្យ​រលាយ​គ្រឿង​បន្តិច ដាក់​ទឹក​ធម្មតា​ចូល​បន្តិច​ទុក​ឲ្យ​រីង​ល្មម​សឹម​ដាក់​ជី​ម្រះព្រៅ​ចូល ឆា​ត្រឡប់​ចុះឡើង​ឲ្យ​សព្វ រួច​ជាការ​ស្រេច ៕

#