បង្គា​ញាត់​មឹក​ចំ​ហ៊ុយ​

516

+ គ្រឿងផ្សំ
– មឹក ២​គីឡូ (​យក​មឹក​ធំ​ជាង​បង្គា​ងាយស្រួល​ញាត់​បង្គា​ចូល​)
– បង្គា ១​គីឡូ​កន្លះ​
– ទឹកក្រូច​ឆ្មារ ១​ស្លាបព្រា​បាយ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​បាយ​
– ខ្ទឹមស ២​កំពឹស​
– ម្ទេស (​ដាក់​តាម​ចំណូលចិត្ត​)

+ វិធី​ធ្វើ​
– មឹក​យក​ពោះ​ខាងក្នុង​ចេញ លាង​ឲ្យ​ស្អាត បង្គា​បកសម្បក​ចេញ​លាង​ទឹក​ឲ្យ​ស្អាត រួច​យក​បង្គា​ញាត់​ចូល​មឹក បន្ទាប់មក​ឆូត​ទទឹង​មឹក​២​ទៅ​៣​ឆ្នូត ។​
– យក​ឆ្នាំ​ចំ​ហ៊ុយ​ដាក់​ចំ​ហ៊ុយ​មឹក​ញាត់​បង្គា ឲ្យ​ឆ្អិន​ល្មម ស្រង់​ចេញ​ទុក​មួយអន្លើ ។​
– យក​ខ្ទឹមស ចិញ្ច្រាំ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ ស្ករស ទឹកត្រី ម្ទេស ច្របល់​ចូលគ្នា​ឲ្យ​សព្វ ។​
– រៀប​មឹក​ជាមួយ​បន្លែ​ដូចជា​សាឡាដ (​អាច​បន្ថែមបន្លែ​ផ្សេង​តាម​ការចូល​ចិត្ត​) រួច​យក​ទឹកត្រី​ដែល​ធ្វើ​ហើយ​ស្រោច​ពីលើ​មឹក​ចំហុយ​រួច ជាការ​ស្រេច ៕ ប្រភព​: Khmer Chef