បង្គោល​ភ្លើង​លើ​មហាវិថី​ឈ្នះ ឈ្នះ ចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការ​ជា​បណ្តើរ ,​គ្រោង​បញ្ចប់​នៅ​ដើមខែ​វិច្ឆិកា​

1003
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​ដែលមាន​រហូតដល់​ទៅជិត​៣០០​បង្គោល ដើម្បីឱ្យ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ឬ​ផ្លូវ​កប់​ស្រូវ​ដល់​វិមាន ឈ្នះ ឈ្នះ​ខាងកើត​អតីត​ស្ពាន​ព្រែក​ព្នៅ ចាប់ពី​ផ្លូវ​រទេះភ្លើង​បាត់តំបង​ទៅដល់​ផ្លូ​ហាណូយ កាន់តែ​មាន​សោ​ភ័​ណ្ឌ​ភាព កាត់បន្ថយ​បានការ​គ្រោះថ្នាក់​ចរាចរ​និង​បទល្មើស​ផ្សេងៗ​ទៀត​នោះ ស្រប​ពេលដែល​កំណាត់​ផ្លូវ​មួយ​នេះ​មាន​ប្រជាពលរដ្ឋ​ធ្វើចរាចរ​យ៉ាង​មមាញឹក​នោះ​។​
​ពាក់ព័ន្ធ​ការងារ​នេះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖ មហាវិថី ឈ្នះ​ឈ្នះ ឬ​ផ្លូវ​កប់​ស្រូវ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ដាក់​បង្គោល​ភ្លើង​ដោយ​ចាប់ផ្តើម ពី​ផ្លូវ​រទេះភ្លើង​បាត់តំបង​ទៅដល់​ផ្លូវ​ហាណូយ ដែលមាន​ប្រវែង​១២​គីឡូ​៦០០​ម៉ែត្រ និង​មាន​បង្គោល​ភ្លើង​ចំនួន​២៨៥​ដើម ។​
​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​៖ គម្រោង​នេះ​បានចាប់ផ្តើម​ដាក់តាំង​ពី​ដើមខែ​កញ្ញា ឆ្នាំ​២០១៨​មក ហើយ​គ្រោង​បញ្ចប់ ដើមខែ​វិច្ឆិកា​២០១៨ ខណៈ​ដែរ យើង​បាន​នឹង​កំពុង​ដាក់អោយ​ដំណើរ​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៥២​បង្គោល​ហើយ​នោះ​៕