បង្វែរ​, ប្រេសិត​, ប៉ប្រះ​, បន្សះ​, បន្សុទ្ធ​, បន្សាប​, ដង្ហែ​, វង់ក្រចក​, សន្មត​, សង្វាត​, សង្វាស​, បន្លំ​, បន្លាស់​, បន្ទោបង់​, បន្ទោ​, បន្ទាត់​, ប្រទាក់​, ប្រថុយ​

1858
ចែករម្លែក

​បង្វែរ ( កិ​. ) ធ្វើ​ឲ្យ​វេរ​, ឲ្យ​បែរ​, បំបែរ​ត្រឡប់​ឲ្យ​វិញ​; លើក​ផ្តេក​វេរ​ឲ្យ​ទៅលើ​តែមួយៗ ។ (​តាម​ប្រភព​ពាក្យ​ថា​វេរ​គួរប្រើ ព​ង្វេ​រ ប៉ុន្តែ​ធ្លាប់ប្រើ បង្វែរ យូរណាស់​ហើយ​) ។

​ប្រេសិត សំ​.; បា​. ( គុ​. ) (​បេ​សិត​) ដែល​គេ​បញ្ជូន​, ដែល​ត្រូវគេ​ចាប់​ប្រើ ។ ន​. វរជន​ដែល​រដ្ឋាភិបាល​ចាត់​បញ្ជូន​ទៅកាន់​ប្រទេស​ដទៃ ដើម្បី​ទាក់ទង​ប្រាស្រ័យ​កិច្ចការ​ផ្សេងៗ​, ទូត​, អ្នក​នាំសារ (​បារ​. Envoyé) ប្រេសិត​វិសាមញ្ញ (​ប្រេសិត​-​វិ​សា​ម៉ាញ់​) ឮ ទូត​ដែល​រដ្ឋាភិបាល​បញ្ជូនទៅ​កាន់​ប្រទេស​ដទៃ ដើម្បី​ចរចា​កិច្ចការ​សំខាន់​ពិសេស​ប្លែក​ពី​ធម្មតា (​បារ​. Envoyé extraordinaire) ។

​ប៉ប្រះ ( កិ​. ឬ កិ​. វិ​. ) អុំ​ឬ​ចែវ​ទូក​ទម្លាក់​ច្រវា​ឬ​ទម្លាក់​ចែវ កាប់​ទឹក​អែប​ក្បែរ​ច្រាំង សា​ឡើងទៅ​កាន់​ដើមទី​ប្រណាំង​វិញ : អុំ​ឬ​ចែវ​ទូក​ប៉ប្រះ មាន​ម្នាក់​ច្រៀង​ផង ។ ( គុ​. ឬ កិ​. វិ​. ) ដែល​សំយុង ឬ​ឱន​ចុះ​, ធ្លាក់ចុះ​ទៀប​នឹង​ដល់ : សក់​ប៉ប្រះ​ស្មា​, ថ្ងៃ​ប៉ប្រះ​មាត់ព្រៃ​, ច​ចាក​ហើរ​ប៉ប្រះ​មាត់ទឹក ។

បន្សះ ( កិ​. ) ធ្វើ​ឲ្យ​សះ​, ឲ្យ​ជាសះស្បើយ : ដាក់​ថ្នាំ​បន្សះ​ដំបៅ ឬ​–​ផ្សះ​ដំបៅ ។ ផ្សះ​

​បន្សុទ្ធ ( កិ​. ) ធ្វើ​ឲ្យ​សុទ្ធ​, ឲ្យ​មាន​ភាព​សុទ្ធ កុំ​ឲ្យ​មាន​មន្ទិល : ជាង​បន្សុទ្ធ​មាស គឺ​ជាងមាស​ដេញ​សាច់​មាស​ឲ្យ​សុទ្ធ ។ បន្សុទ្ធចិត្ត ញ៉ាំង​ចិត្ត​ឲ្យ​ស្អាត មិន​ឲ្យ​មាន​ឧបក្កិលេស​រួបរឹត ។​ល​។

​បន្សាប ( កិ​. ) ស៊ែម​ក្ដារ​គែមទូក​ឲ្យ​ខ្ពស់​ឡើង ដើម្បី​នឹង​ឲ្យ​បាន​ចុះ​បន្ទុក​ច្រើន ។ ធ្វើ​ឲ្យ​សាប​, ឲ្យ​អស់ពិស​អស់អំណាច : បន្សាបទំពាំង​, បន្សាបពិស​, បន្សាបមន្ត​, បន្សាបអំណាច ។

ដង្ហែ ( កិ​.​ឬ កិ​. វិ​. ) រៀបរៀង​គ្នា​ជា​ជួរ​តាម​មុន​ក្រោយ​មើលទៅ​ឃើញ​មាន​របៀប​ហូរហែ : ដើរ​ដង្ហែ​គ្នា​រជយ ។

​វង់ក្រចក ( ន​. ) ឈ្មោះ​វណ្ណយុត្ត​មួយគូ​មាន​សណ្ឋាន​កោង​ខុប​បញ្ឈរ ( ) នេះ​,​ដើមកំណើត​នៅ ប្រទេស​អឺរ៉ុប (​បារ​. ប៉ា​រ៉ង់​តែ​ស Parenthèse), សម្រាប់​ប្រើ​បិទ​រាំង​សេចក្ដី​ដែលមាន​ដំណើរ ដោយឡែក​…; ជា​វណ្ណយុត្ត​, ក្នុង​សម័យនេះ​, ផ្សាយ​ចេញ​ទួទៅ​ក្នុង​សកលលោក ។ កិ​. សរសេរ​វណ្ណយុត្ត ( ) នេះ : វង់ក្រចក​ទៅ !, ចុះ​វង់ក្រចក​ទៅ !

​សន្មត សន់​-​ន្ម៉​ត់ សំ​. បា​. ( កិ​. ) (​សម្មត​) ប្តេជ្ញា​; សន្យា​; អនុម័ត​; យល់ព្រម​ជាមួយ​, ព្រម​តាម​; តាំង​, តាំង​ឲ្យ​ជា​…; កំណត់​, កំណត់​ជា​…; ទុកដាក់​ជា …, ទុកដាក់​ឲ្យ​ជា …; បញ្ញត្ត​ឲ្យ​ដឹង : សន្មតគ្នា ប្តេជ្ញា​គ្នា​, សន្យា​គ្នា ។ សន្មត​គត់​ដា​គ្នា ប្តេជ្ញា​គ្នា​ឬ​សន្យា​គ្នា​យ៉ាង​ម៉ឺងម៉ាត់ ។ សន្មតនាម តាំង​ឈ្មោះ​, ឲ្យ​ឈ្មោះ ។ សន្មត​មនុស្ស​ម្នាក់​ឲ្យ​ជាយ​ក្ស ទុកដាក់​មនុស្ស​ម្នាក់ ឲ្យ​ធ្វើជា​យក្ស ។​ល​។ ប្រើ​ជា គុ​. ក៏បាន : ពាក្យសន្មត​។ សម្មត​

​សង្វាត សង់​វ៉ាត ( កិ​. ) ខំប្រឹង​ខ្លាំង​, ខ្មីឃ្មាត​, ស្រវាស្រទេញ : សង្វាតធ្វើការ​, សង្វាតរៀន ។ សង្វាតឱហាត ឬ ឱហាត​សង្វាត ខំប្រឹង​ដោយ​ព្យាយាម​មិន​ដាច់ ។ ព​. កា​. ច្បាប់ក្រម​ថា : កុំ​ធ្វើ​រាយមាយ នឹង​គ្រូបាធ្យាយ ទុក​ស្មើ​អម្ចាស់ សង្វាត​សរសេរ សូត្ររៀន​ឲ្យ​ណាស់ ប្រាជ្ញា​យល់ច្បាស់​នាំ​ញាតិ​ទាំងឡាយ ។

​សង្វាស សង់ ឬ ស័ង​-​វ៉ាស សំ​. បា​. ( ន​. ) (​សំវាស​) ការ​នៅ​រួមគ្នា​, ការ​នៅ​ជាមួយគ្នា​; ការរួម​បវេណី : មាន​សង្វាស​ស្មើគ្នា​; រួម​សង្វាស ។ បើ​ដាក់​រួម​ភ្ជាប់​ជាមួយនឹង​សព្ទ​ដទៃ ច្រើន​ប្រើ សំវាស ជាង សំវាស​ត្ថេ​នកៈ (​ស័ង​វ៉ា​ស័ត​-​ថេ​ន៉ៈ​កៈ​) ការ​លួច​សង្វាស គឺ​សាមណេរ​ដែល​បួស ត្រឹមត្រូវ​តាមច្បាប់ ហើយ​ក្លែងខ្លួន​ជា​ភិក្ខុ​ចូលធ្វើ​កិច្ច​ផ្សេងៗ ស្មើគ្នា​នឹង​ពួក​ភិក្ខុ (​ម​. ព​. ថេយ្យសំវាសកៈ​, លិង្គត្ថេនកៈ និង ឧភយត្ថេនកៈ ផង​) ។ សំវាស​

បន្លំ បន់​-​ល៉​ម់ ( កិ​. ) ចូល​ស៊កសៀត​ខ្លួន​ឬ​ធ្វើ​អ្វីៗ ក្នុង​ដំណើរ​លបលាក់​ឲ្យ​ច្រឡំ​នឹង​គេ កុំ​ឲ្យ​គេ​ឃើញ គេ​ស្គាល់​ជាក់ច្បាស់ : ចោរ​បន្លំ​ចូលមក​ក្នុងផ្ទះ​ជាមួយនឹង​ភ្ញៀវ​, វា​បន្លំ​យក​ខោ​មួយ​បាត់ទៅ ។

​បន្លាស់ បន់​-​ល៉ា​ស់ ( ន​. ) អំពើ​ដែល​ផ្លាស់ ឬអ្វីៗ​ដែល​ផ្លាស់​ជា​ជំនួស​គេ : សំពត់​បន្លាស់​, ធ្វើការ​មាន​បន្លាស់ ។

​បន្ទោបង់ ( កិ​. ) នាំ​បង់​, បន្ថយ​ចេញ : បន្ទោ​បង់ឧ​ចា្ច​រៈ​, បន្ទោបង់​សេចក្ដី​ព្រួយ ។

បន្ទោ ( កិ​. ) បញ្ចេញ​, បន្ថយ​, នាំចេញ : បន្ទោឧច្ចារៈ​, បន្ទោបស្សាវៈ​, បន្ទោ​សេចក្ដី​ក្រោធ ។

បន្ទាត់ ( ន​. ) ខ្សែ​ឬ​ប្រដាប់​ជា​ខ្នាត សម្រាប់​ទាញ​តម្រង់​សម្រាប់​វាយ​, ដឹក​, គូស​ឲ្យ​មាន​ជា​ស្នាម​, ឲ្យ​ទៀងទាត់​; ស្នាមគំនូស​ដែល​បាន​វាយ​, បាន​ដឹក​, បាន​គូស​ហើយ : បន្ទាត់ក្រឡាចត្រង្គ​, បន្ទាត់ខ្វែង​, បន្ទាត់ស្រប ។ ព​. ទ​. បុ​. ថា : បន្ទាត់ប្រើត្រង់ ស្ទឹង​ទឹក​ប្រើ​ស្មើ ។ តាម​សម័យនិយម​គួរ​ថា : បន្ទាត់ប្រើត្រង់ កែង​ស្ទង់​ប្រើ​ស្មើ យុត្តិធម៌​ប្រើ​ធ្វើ ក្ដី​សុខសន្តិភាព ។ គំរូ​ឬ​ច្បាប់​, សណ្ដាប់​ដែល​ត្រូវធ្វើ​តាម​ឬ​ត្រូវ​ប្រតិបត្តិ​តាម ។

ប្រទាក់ ( កិ​. ) ធ្វើ​ឲ្យ​ទាក់​ឆ្វាក់​នឹង​គ្នា​, ទាក់​ចុះ​ទាក់​ឡើង​ខ្វាត់ខ្វែង​, ទាក់​ឆ្វា​ក់តៗ​គ្នា : ប្រទាក់​ជា​ក្រឡា ។ ប្រទាក់ទងសុក ដែល​កើត​ពី​មាតា​មួយ​ត្រូវ​គ្នា : បងប្អូន​ប្រទាក់ទងសុក (​បងប្អូន​បង្កើត​រួម​ម្ដាយ​ជាមួយគ្នា​) ។ ប្រទាក់ប្រទង (​ព​. ប្រ​.) ទាក់ទង​គ្នា​យ៉ាង​ជិតដិត ស្និទ្ធស្នាល ហាក់ដូចជា​គេ​ចង​ឆ្វាក់​គ្នា ។ ប្រទាក់ប្រទើស (​ព​. ប្រ​.) ទាក់​ទើស​ហាក់ដូចជា​គេ​ចង​ប្រទាក់​គ្នា : ដើរ​ចុះ​ដើរ​ឡើង​ប្រទាក់ប្រទើស​គ្នា ។

​ប្រថុយ ( កិ​. ) កាត់ចិត្ត​បណ្ដោយ​តាម​ការ​, ខំ​កាត់ចិត្ត​ធ្វើ​ដោយ​ផ្សងព្រេង​សំណាង​, ហ៊ាន​ស៊ូ​មិន​ញញើត​សេចក្ដី​វិនាស : ប្រថុយធ្វើ​, ប្រថុយ​ឲ្យ​, ប្រថុយទៅ​, ប្រថុយស្លាប់ ។ ប្រថុយប្រថាន (​ម​. ព​. ប្រថាន​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​