បង្ហាញមុខ​ក្រុមចោរ​កាច់​សោរ​យក​ម៉ូតូ​បីនាក់​មុន​បញ្ជូនទៅ​តុលាការ​

898
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០១៨​ដោយ​អនុវត្តន៍​តាម​ការណែនាំ​និង​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម សេនីយ៍​ទោ​អ៊ុច សុខុន​ស្នងការ​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជេ​ត វណ្ណ​នី ស្នងការរង​​នគរបាល​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ​បានបង្ហាញ​មុខសញ្ញា​ក្រុមចោរ​កាច់​សោរ​យក​ម៉ូតូ​ចំនួន​បីនាក់​ព្រមទាំង​វត្ថុ​
​តាង​បទល្មើស​មួយចំនួន​ជូន​ក្រុម​អ្នកសារព័ត៌មាន​មុន​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាមច្បាប់​។​
​ ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ​បាន​ឳ្យ​ដឹង​ង​ថា​ជន​​សង្ស័យ​ទាំងបី​នាក់​នេះ​ត្រូវបាន​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប​ដឹកនាំ​ដោយ លោក​វរៈសេនីយ៍ត្រី ឈឿង គឹម​សុង​​អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ស្រាវជ្រាវ​ចាប់ខ្លួនបាន​កាលពី​រសៀល​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​១៨​ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ​ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​លោកស្នងការ​រង​បាន​ឳ្យ​ដឹងថា​ជនសង្ស័យ​ទាំងបី​នាក់​មាន​១ ឈ្មោះ​ឡាំ បូរី ហៅ​ពៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ក្រាំង​ដូង​ឃុំ​សំរោង​ស្រុក​បន្ទាយមាស​ខេត្តកំពត ។ ២​ឈ្មោះ ឡាំ សុ​ភ័​ក្រ ហៅ​ឡុយ​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​នៅ​ភូមិ​ក្រាំង​ដូង​ឃុំ​សំរោង​ស្រុក​បន្ទាយមាស ខេត្តកំពត​និង​៣​ឈ្មោះ​ភឹម ពៅ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​នៅ​ភូមិ​​ព្រៃ​ពោន​ឃុំ​ព្រៃ​ពោន​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង ។

​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​៖​សោ​ម៉ូតូ​ម៉ាក​ហុងដា​ចំនួន​៣- សោ​សម្រាប់​កាច់​សោ​ម៉ូតូ​ចំនួន​៧- ដែក​រាង​អក្សរ T​សម្រាប់​កាច់​សោ​ម៉ូតូ​ចំនួន​១ – សោ​សម្រាប់​ដោះ​ស្លាក​លេខ​ចំនួន​២- គ្រាប់​សម្រាប់​កិប​ស្លាក​លេខ​ចំនួន​៤​គ្រាប់​-​ស្លាក​លេខ​ចំនួន​២​សន្លឹក​- រថយន្ត​មួយគ្រឿង​​ម៉ាក​តូ​យ៉​តា​កាមរី​បា​ឡែ​ន​ពណ៌ ស ស៊េរី​ឆ្នាំ 2003 ពាក់​ស្លាក​លេខ ភ្នំពេញ​2O 0980 ។​

បច្ចុប្បន្ន​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​កំពុងតែធ្វើការ​ស្រាវជ្រាវ​រក បក្សពួករ​បស់ជនស​ង្ស័​យ​ដែល​កំពុង​​រត់គេចខ្លួន​បន្តទៀត​ដើម្បី​ចាប់ខ្លួន​យកមក​ផន្ទាទោស​តាមច្បាប់​ក្នុងពេល​ឆាប់ៗ​នេះ​ព្រោះ​សមត្ថកិច្ច​បាន​ស្គាល់មុខ​​សញ្ញា​អស់ហើយ​៕S/

រូប​ថ​តៈ​ការបង្ហាញ​ខ្លួន​ក្រុមចោរ​កាច់​សោ ក​ម៉ូតូ​ចំនួន​បីនាក់​និង​វត្ថុតាង​