បង្ហាញមុខ​ក្រុម​ប្រុស​ស្រី​៩​នាក់​ករណី​លួច​កាច់​.​ក​ម៉ូតូ​និង​ឆក់​កាបូប​

979
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ព្រឹក ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​នគរបាល​ខណ្ឌដង្កោ បានបង្ហាញ​មុខ​ក្រុម​ជនសង្ស័យ ប្រុស​ស្រី​ចំនួន​៩​នាក់​ជា​មុខសញ្ញា​ចោរលួច​គាស់​ផ្ទះ​កាច់ក​ម៉ូតូ ឆក់​យ៉ាងសកម្ម​នៅ​រាជធានី​ភ្នំពេញ​ក្រោយពី​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​។​

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹងថា មុននឹង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់​បាន កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​។

មាន​ករណី​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ធ​ល សុខា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​នគរបាល នៅ​ចំណុច​ផ្ទះ​លេខ​៥៣៨ ផ្លូវ​បេតុង​បុរី​ចំការ​ដូង​២ ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ​ខណ្ឌដង្កោ​ដោយ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​។​

​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​បក្ខពួក​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៩​នាក់ ជា​បន្តបន្ទាប់​។​ទី​១.​ឈ្មោះ ឆាយ សុ​វណ្ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២.​យឹម សារ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។​៣.​ឈ្មោះ យុន សារិទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។​៤.​ឈ្មោះ ផល សារ៉ាត់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ។​៥.​ឈ្មោះ ឡេង បារាំង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​។​

៦.​ឈ្មោះ អេ​វ ណាវិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។​៧.​ឈ្មោះ ប៊ុន​ធី ប៊ុនថន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។​៨.​ឈ្មោះ ញៀន លី​ដេរ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ។​និង​ទី​៩​ឈ្មោះ ហេង ស្រី​ណា​ង ភេទ​ស្រី អាយុ​១៦​ឆ្នាំ ។​
​សមត្ថកិច្ច​បានធ្វើការ​ដកហូត ម៉ូតូ​ស៊ុយ​សា​គី​លែ​ត ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1FR-8814 មួយគ្រឿង ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ ស្លាក​លេខ ព្រៃវែង 1J-6477 មួយគ្រឿង ម៉ូតូ​ហុងដា​សេ​១១០ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1BO-7091​មួយគ្រឿង​។ ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ចាម 1A-9340 មួយគ្រឿង សម្ភារៈ​សម្រាប់​កាច់ក ម៉ូតូ​នឹង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៩​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បន្ត​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់​បន្តទៀត​៕S/

​បង្ហាញមុខ​ក្រុម​ប្រុស​ស្រី​៩​នាក់​ករណី​លួច​កាច់​.​ក​ម៉ូតូ​និង​ឆក់​កាបូប​

#