បង្ហាញ​បច្ចេកវិទ្យា​ដំណោះស្រាយ​ទំនើប​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​

1984
ចែករម្លែក
  • 209
    Shares

​ដោយ​: សុផល / ភ្នំពេញ​: អ្នកជំនាញ​និង​អ្នករកស៊ី​ខាង​វិស័យ បច្ចេកវិទ្យា​ព​ត៌ំ​មាន វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ បាន​ជួបជុំគ្នា​ក្នុង​សិក្ខាសាលា​មួយ ដើម្បី​ពិភាក្សា និង​ចែករម្លែក​ចំណេះដឹង បទពិសោធន៍​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម និង​តម្រូវការ​ខាង​វិស័យ​ហិរញ្ញវត្ថុ​។​

​សិក្ខាសាលា​ស្ដីអំពី​« ដំណោះស្រាយ​ធនាគារ​តាមរយៈ​ក្លោដ​“Processware launches Cloud based Core Banking Solution in Cambodia” នេះ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Processware Systems Pvt. Ltd និង​ក្រុមហ៊ុន Campura កាលពី​ព្រឹក​ថ្ងៃទី​២២ មិថុនា នៅ​ស​ណ្ឋ​គារ​សុខា​។​

​គួរ​ជម្រាប​ថា​Processware​ជា​ក្រុមហ៊ុន​ដែល​ទទួលស្គាល់​ពី​ស្ថាប័ន ISO 9001: 2015​ហើយ​ក្រុមហ៊ុន​ផ្ដោតទៅលើ Core Banking Solution – BankSoft នៅក្នុង​ប្រទេស​កម្ពុជា​។​BankSoft គឺជា​ដំណោះស្រាយ​មួយ​ដែល​បង្ហាញ​អំពី​តម្រូវការ​របស់ គ្រឹះស្ថាន​ធនាគារ និង មីក្រូហិរញ្ញវត្ថុ​។ ដំណោះស្រាយ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​ឈានមុខ​គេ​ពី​ក្រុមហ៊ុន Microsoft ហើយ​អាច​ពង្រីក​បាន​យ៉ាង​ពេញលេញ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការដែល​កំពុង​កើនឡើង​របស់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន Processware បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Campura ដែលជា​ដៃគូ​មួយ​បស់​ក្រុមហ៊ុន Microsoft និង ក្រុមហ៊ុន Cisco ដើម្បី​ផ្តល់ជូន​នូវ​ការលក់​ក្នុងស្រុក​និង​ផ្ដល់​សេវាកម្ម​ដល់​អតិថិជន​របស់ BankSoft ។​ក្រុមហ៊ុន Campura បាន​បម្រើ​អតិថិជន​ជាច្រើន​ដូចជា​គ្រឹះស្ថាន​ធនាគា​និង​មីក្រូហិរញ្ញវត្ថុ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជាមួយគ្នានេះដែរ​កម្មវិធី Cloud បានផ្តល់​ឱកាស​ដល់​ស្ថាប័នហិរញ្ញវត្ថុ​ដើម្បី​ទទួលយក​បច្ចេកវិទ្យា​ឈានមុខ​គេ​ជាមួយនឹង​ការវិនិយោគ​ចាប់ពី​កំរិត​ទាប​ហើយ សេវា​កម្មនេះ​ត្រូវបាន​ផ្តល់ជូន​ទៅលើ​មូលដ្ឋាន​នៃ​ការ​ជាវ​និង​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ដើម្បី​នាំយក​នូវ​ផលិតផល​ថ្មីៗ​នៅលើ​ទីផ្សារ​យ៉ាង​ឆាប់រហ័ស​។ BankSoft On The Cloud បាន​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្តោតទៅលើ​អាជីវកម្ម​ដោយ​មិនចាំបាច់​ចំណាយពេល​វេលា​និង​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅក្នុង​គេហដ្ឋាន​។ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិនចាំបាច់​រៀបចំ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ពួកគេ​និង​គ្រប់គ្រង​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ IT ។​

សព្វថ្ងៃ​មាន​មនុស្ស​រាប់ពាន់​លាន​នាក់​ដែល​កំពុងតែ​ទទួលបាន​នូវ សេវាកម្ម​ហិរញ្ញវត្ថុ​ទៅលើ​តម្រូវការ​ដោយ​ប្រើ​ឧបករណ៍​ចល័ត​របស់​ពួកគេ​។ BankSoft – Mobile Banking ផ្តល់ជូន​នូវ​សេវាកម្ម​តាម​តម្រូវការ​ដល់​អតិថិជន​ដែល​អាច​ជ្រើសរើស​ផលិតផល​ដែល​អតិថិជន​ចង់បាន​និង​បើក​គណនី​។​

Processware ត្រូវបាន​អភិវឌ្ឍន៍​ទៅលើ Artificial Intelligence (AI) ប្រភពដើម​កម្ចី​គឺជា​មូលដ្ឋាន​ដែល​អនុញ្ញាតឱ្យ​អ្នក​ប្រើ​ដើម្បី​ធ្វើ​អន្តរ​កម្ម​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង​។

​បច្ចុប្បន្ន BankSoft កំពុងតែ​ត្រូវបាន​ប្រើប្រាស់​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ជាង ៣៥០​នៅ ទូ​ទាំ ង ពិភពលោក​។ Platform នេះ​បាន​ដំណើរការ​រួចទៅហើយ​ជាង​៥០​លាន​ប្រតិបត្តិការ​ចាប់តាំងពី​ការចាប់ផ្តើម​។ BankSoft ត្រូវបាន​គាំទ្រ​នូវ​បណ្តាញ​ចែកចាយ​ឌីជីថល​ជាច្រើន​ប្រភេទ​ដូចជា ATM Branchless Banking និង Mobile Banking​។ BankSoft ត្រូវបាន​ធ្វើតេស្ត​ដោយ​ក្រុមហ៊ុន IBM និង​មាន​គោលដៅ 1790 ដង​ក្នុង​មួយ​វិនាទី​៕

#