បង្ហាញ​ភូមិ​ ​ឃុំ-​សង្កាត់​ ​ស្រុក-​ក្រុង​ ដែល​ស្ថិតក្នុង​តំបន់​ការពារ​រមណីយដ្ឋាន​អង្គរ​

554
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប ៖ ​តើ​ភូមិ​ឃុំ​សង្កាត់​ស្រុក​ក្រុង​ណាខ្លះ​ដែល​ស្ថិតក្នុង​តំបន់​ការពារ​រមណីយដ្ឋាន​អង្គរ​?​។​

ដើម្បីឱ្យ​សាធារណៈជន​ទូទៅ យល់ដឹង​ឱ្យបាន​ទូលំ​ទំលាយ​អំពី​ដីធ្លី​នៅក្នុង​តំបន់​ការពា​រមណីយដ្ឋាន​អង្គរ ដែល​កំណត់ដោយ​ព្រះរាជក្រឹត្យ​លេខ​០០១​នស ចុះ​ថ្ងៃទី​២៨ ​ខែឧសភា ឆ្នាំ​១៩៩៤ ដែលមាន​ទំហំ​៤០១ គីឡូម៉ែត្រ​ក្រឡា រួមមាន​ប្រាសាទ បរិវេណ​ការពារ​ប្រាសាទ​។​ក្នុងនោះ ចែកចេញជា​ឧទ្យាន​ចំនួន​បី គឺ​ឧទ្យាន​បន្ទាយស្រី​មាន​ទំហំ​២០​គីឡូម៉ែត្រ​ក្រឡា ឧទ្យាន​កណ្តាល​មាន​ទំហំ​៣៥១​គីឡូម៉ែត្រ​ក្រឡា ឧទ្យាន​រលួស​មាន​ទំហំ​៣០ គីឡូម៉ែត្រ​ក្រឡា និង​គ្រប់​ដណ្តប់​លើ​ក្រុង​/​ស្រុក​ចំនួន​៥ ក្រុង​/​ស្រុក លើ​ឃុំ​/​សង្កាត់​ចំនួន​២២ ឃុំ​/​សង្កាត់ លើ​ភូមិ​ចំនួន​១១២ ភូមិ​។​

ក្នុងនោះ​ទៀតសោត អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការកំណត់​ព្រំប្រទល់​តំបន់​ទាំង​២ គឺ​តំបន់​១ ដែលមាន​បង្គោល​ព័ណ៌​ក្រហម តំបន់​២ ដែលមាន​បង្គោល​ព័ណ៌​ខៀវ និង​បង្គោល​មួយទៀត ដែលមាន​រាង​ដូច​បង្គោល សីមា គឺជា​បង្គោល​ដែល​កំណត់​ព្រំប្រទល់​តំបន់​ការពារ​រមណីយដ្ឋាន​អង្គ​រទាំ​មូល​ផងដែរ​។

ដើម្បី​បាន​ជ្រាប​អំពី​ទីតាំង​ភូមិសាស្ត្រ​កំណត់​តំបន់​ការពារ​រមណីយដ្ឋាន​អង្គរ សូម​ពិនិត្យមើល​បង្គោលព្រំ​ប្រទល់ និង​តារាងបញ្ជី​ឈ្មោះ ភូមិ ឃុំ​/​សង្កាត់ ស្រុក​/​ក្រុង ខាង​ដែល​ភ្ជាប់​មកជា​មួយ​ខាងក្រោម​៖​