បច្ចេកទេស​ការដាំ​ដំណាំ​ស្រកានាគ

4074
ចែករម្លែក
  • 12
    Shares

១-​ការជ្រើសរើស​ពូជ​
– ការជ្រើសរើស​ដើម​មក​ដាំ ត្រូវ​រើស​ដើម​ណា​ដែល​ថ្លោស​ល្អ មិន​យក​ដើម​ដែល​ខ្ចី​ពេក ឬ​ចាស់​ពេក​ទេ​
– ពេល​ជ្រើសរើស​រួច ត្រូវកា​ត់វា​ជា​កង់ៗ ប្រវែង ៣ ទៅ ៤​តឹក ទុក​សម្រាប់​ដាំ ។​

 

២-​ការរៀបចំ​ដី​
– មុនពេល​ដាំ​យើង​ភ្ជួរ ២ ទៅ ៣​ដង​
– ការ​ភ្ជួរ​លើក​ទី​១ ដើម្បី​កំចាត់​ស្មៅ​ដោយ​មុន​ភ្ជួរ​យើង​បាញ់ថ្នាំ​កំចាត់​ស្មៅ​ជាមុន ហើយ​ទុក​រយៈពេល ៣ ទៅ ៧​ថ្ងៃ​
– ការ​ភ្ជួរ​លើក​ទី​២ គឺ​ភ្ជួរ​រាស់​អោយ​រាបស្មើ​
– កាប់​រណ្តៅ​ដែលមាន​ទំហំ ៤​តឹក ៤​ជ្រុង ជំរៅ​៥​តឹក និង​ចន្លោះ​ពីរ​ណ្តៅ ១ ទៅ ១ ប្រវែង​១​ម៉ែត្រ​
​រួច​ដាំ​បង្គោល​កំពស់ ២.៥​ម៉ែត្រ ។​

៣-​ការដាំដុះ​
– យក​ដើម​ដែល​ត្រូវ​ដាំ កប់​ទៅក្នុង​រណ្តៅ ដោយ​ដាក់​ឲ្យ​ចំ​កណ្តាល​រណ្តៅ​
– ក្នុង​១​រណ្តៅ​ដាក់​២​ទៅ ៣​ដើម បន្ទាប់ពី​ដាំ​រួច​ត្រូវ​ស្រោច​ទឹក ។​


៤-​ការថែទាំ​
– ត្រូវ​ស្រោច​ទឹកជា​ប្រចាំ
– បោចស្មៅ​សម្អាត​ស្មៅ​នៅលើ​រង​ជុំវិញ​គល់​ដំណាំ
– គ្រប​រង​ដាំ និង ពូន​គល់​។​


៥-​ការប្រមូល​ផល​
– ក្រោយពី​ដាំ​បាន​រយៈពេល ២​ឆ្នាំ អាច​ប្រមូល​ផល​បាន​ហើយ​៕

ប្រភព​: អ៊ាង សុផល្លែត​