បច្ចេកទេស​ក្នុង​ការដាំ​ដើម​ប៉ា​ស្យុ​ង (Passion)

149

១. ការប្រើប្រាស់​ពូជ​ស្រស់​សម្រាប់​ដាំ​ដុះ​

– ការបណ្តុះ​គ្រាប់​ត្រូវ​ជ្រើសរើស​ផ្លែ​ដែល​ទុំ​ល្អ ដើម្បី​ឲ្យ​ដំណុះ​គ្រាប់​លឿន​
– ការប្រើប្រាស់​គ្រាប់ពូជ​ស្រស់​មាន​ដំណុះ​គ្រាប់​លឿន​
– ចំណែក​ការប្រើប្រាស់​គ្រាប់​ស្ងួត​ដំណុះ​គ្រាប់ ចំណាយ​រយៈពេល​យូរ​រហូតដល់​រាប់​ខែ​។​


២. ការរៀបចំ​ថ្នាល​បណ្តុះ​កូន​

– រៀបចំ​ដាក់​ដី​ក្នុង​ផើង ឬ​ក្នុង​ថ្នាល​បណ្តុះ​កូន ដោយ​ដាក់​ជី​កំ​ប៉ុ​ស្ត​កំរាស់ ៩០​សង់ទីម៉ែត្រ​
– ការដាក់​គ្រាប់ពូជ​ចូលក្នុង​ផើង មិនត្រូវ​ដាក់​គរ​លើ​គ្នា​ទេ​
– បន្ទាប់មក​រោយ​ជី​កំ​ប៉ុ​ស្ត​ស្តើងៗ​ពីលើ​គ្រាប់ពូជ​ដែល​ដាក់​ចូលក្នុង​ផើង​
– ស្រោច​ទឹក​ឲ្យ​ជោគ តែ​កុំ​ឲ្យ​ជាំ​ទឹក​គ្រាប់​នឹង​រលួយ​ខូច​អស់​
– ស្រោច​ទឹកជា​ប្រចាំ​កាលណា​យើង​ឃើញ​ផ្ទៃ​ខាងលើ​ស្ងួត​។​

៣. ការ​ស្ទូង​កូន​

– ក្រោយពី​សាប​គ្រាប់​បាន​១​សប្តាហ៍​កូន​នឹង​ចេញ​ពន្លក ដែលមាន​ស្លឹក​២​សន្លឹក​ដំបូង​
– អាច​ដក​កូន​មក​បំបែក​ដាំ​ក្នុង​ថង់ ថូ ឬ​ក្នុង​រណ្តៅ នៅពេល​កូន​ប៉ា​ស្យុ​ង​មាន​ស្លឹក ៤​ទៅ​៦​សន្លឹក ឬ​អាយុ​បាន​២​សប្តាហ៍ ទៅ​១​ខែ​
– ចំពោះ​ថង់ ថូ ឬ​រណ្តៅ​ត្រូវ​រៀបចំ​ដី​ដែលមាន​ជី​កំ​ប៉ុ​ស្ត និង​ស្លឹក​រុក្ខជាតិ​ស្ងួត​លាយ​ជាមួយ​។​


៤. ការរៀបចំ​របង រឺ ទ្រើង​សំរាប់​វល្លិ​តោង​

– ធ្វើ​នៅ​កន្លែង​ដែលមាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ អាច​រៀប​ជា​របង​ធ្វើ​ពី​ឈើ​ងាប់ ឬ​ជា​លួស​ស​សៃ​រ​ដើម្បីអោយ វល្លិ​វា​តោង​បានល្អ​។​
– ចំពោះ​ទ្រើង​វិញ យក​ល្អ​ធ្វើ​ពី​សរសៃ​លួស​ប្រទាក់​ជា​រាង​ចតុកោណកែង​ទំហំ​ប្រមាណ​១-២​តឹក​
– ចំណែក​កំពស់​ទ្រើង​ខ្ពស់​ល្មម​ចន្លោះ​ពី ១-៤​ម ប្រសិនបើ​ទាប​ពេក​វា​បណ្ដាល​ឲ្យ​ខ្វះ​ពន្លឺ និង​ពិបាក​ប្រមូល​ផល និង​បើ​ខ្ពស់​ពេក ពិបាកធ្វើ​ទ្រើង និង​ពិបាក​ប្រមូល​ផល​។​


៥. ស្រោច​ទឹក និង​ដាក់​ជី​

– ធ្វើការ​ស្រោច​ទឹក និង​ដាក់​ជី​សំខាន់​ណាស់​នៅពេល​ចាប់ផ្តើម​ដាំ​ដំបូង និង​ពេល​រុក្ខជាតិ​មុន ចាប់ផ្តើម​ផ្កា​។​
– ការដាក់​ជី​ត្រូវ​កាប់​ជំរៅ​១​តឹក ជា​រង្វង់​ជុំវិញ​ដើម​ប្រើ​ជី​កំ​ប៉ុស្តិ​ដាក់ចូល ដោយ​ដាក់​ចំងាយ​១.៥​តឹក ទៅ ២​តឹក​ពី​គល់​រុក្ខជាតិ និង​ស្រោច​ទឹក​អោយ​ជោក​។​

៦. ការតាក់តែង​មែក​

– ការតាក់តែង​មែក គឺ​កុំអោយ​មែក​រុក្ខជាតិ​ដុំ​ស៊ុបទ្រុប​ពេក ជាទូទៅ​អាច​តាក់តែង​មែក រឺ វល្លិ​បាន​នៅពេល​វា​មាន​អាយុកាល ២-៣​ឆ្នាំទៅ​
– ត្រូវ​កាត់ចោល​វល្លិ​ណា​ដែល​ចាស់ និង​វល្លិ​មាន​ជំងឺ​ចេញ ឬ​កាត់​វល្លិ​ដែល​ដុះ​ណែន​ពេក ។​

៧. ការប្រមូល​ផល​

– អាច​ប្រមូល​ផល​បាន​នៅពេល​ដាំ​បាន​អាយុ ៦-៨​ខែ​។​
– ចំពោះ​អាយុកាល​របស់​រុក្ខជាតិ​នេះ​អាចមាន​អាយុ​ពី​៥-៧​ឆ្នាំ​តាម​ការថែទាំ​បានល្អ​។​
– ផែ្ល​ដែល​ទុំ​ល្អ​អាច​ប្រមូល​ផល​បាន​គឺ​ព​ណ៏​ស្វាយ​ក្រហម រឺ សំបក​ផ្លែ​រាង​ជ្រួញ​បន្តិច ៕


ប្រភព​: អ៊ាង សុ​ផ​លែ្ល​ត​