បច្ចេកទេស​ចិញ្ចឹមសត្វ​ក្រួច និង​ការ​ផ្សំ​ចំណី​ដោយ​ខ្លួនឯង​

409

* ការរៀបចំ​ចំណី​ក្រួច​
– អាច​ប្រើប្រាស់​ចំណី​សម្រាប់​កូន​មាន់ ឬ​ចំណី​មាន់​ធំ​ធម្មតា ដើម្បី​ផ្ដល់​ឲ្យ​ក្រួច ដោយ​ប្រើ​គ្រឿង​ដាក់​ចំណី​កូន​មាន់​សម្រាប់​ដាក់​ចំណី​ឲ្យ​វា​ស៊ី

– ចំពោះ​គ្រឿង​សម្រាប់​ដាក់​ទឹក អាច​ប្រើ​ប្រដាប់​ដាក់​ទឹក​ឲ្យ​កូន​មាន់ តែ​ត្រូវ​លាង​សំអាត​រាល់ថ្ងៃ និង​ដាក់​បន្ថែម​ទឹក​ថ្មី​ឲ្យ​បាន​គ្រប់គ្រាន់​ជាប់​ជាប្រចាំ ។ ត្រូវ​ចងចាំ​ថា​សម្រាប់​ទឹក​ផឹក​របស់​វា ត្រូវ​ប្រើ​ទឹកស្អាត​ជានិច្ច បើ​ប្រើ​ទឹក​អណ្ដូង​សូម​ដង​មក​រក្សាទុក​ក្នុង​អ្វីមួយ ហើយ​ដាក់​ចំហរ ឲ្យ​បាន​មួយថ្ងៃ​មុន​យក​ឲ្យ​ក្រួច​ផឹក ។​
– លាយ​កន្ទក់​ម៉ត់​លេខ​មួយ​១៥% ឬ​ប្រើ​ពោតក្រហម ១០% មក​លាយ​បន្ថែម​ជាមួយ​ចំណី មាន់​ទិញ​មក​ស្រាប់ ។ កន្ទក់​ជួយ​បង្កើន​សាច់​ឲ្យ​វា​ឆាប់​ធាត់ ពោត​ជួយ​បង្កើន​ការលូតលាស់ ។​

– ក្នុង​មួយថ្ងៃ​ត្រូវដាក់​ចំណី​ឲ្យ​វា​ស៊ី​ចំនួន​បី​ដង ។ ពេល​នៅ​តូច និង​បន្ថយ​មក​នៅត្រឹម​ពីរដង​ពេល វា​អាយុ​បាន​ចំនួន ២០​ថ្ងៃ ។​
– ក្រួច​មួយ​ក្បាល​អាយុ ៥​សប្ដាហ៍ ស៊ី​ចំណី​អស់​ប្រមាណ​ជា ៥០០​ក្រាម​
– ក្រួច​អាយុ​៦​ខែ ស៊ី​ចំណី​ប្រហែលជា ៣០ ទៅ ៣៥ ក្រាម​ក្នុង​មួយថ្ងៃ ។​

– ដើម្បី​ឲ្យ​ក្រួច​ពង​បាន​ចំនួន​១២​ពង ត្រូវ​ផ្ដល់​ចំណី​ឲ្យ​វា​ចំនួន ៤០០​ក្រាម​
– ក្រួច​ញី​មាន​អាយុ ៦​សប្ដាហ៍​មាន​ទម្ងន់​ចំនួន ១៧៥ ទៅ ២០០​ក្រាម ឯ​ក្រួច​ឈ្មោល​វិញ​មាន ទម្ងន់ ១៥០​ក្រាម​តែប៉ុណ្ណោះ ។​

*​រូបមន្ត​ធ្វើ​ចំណី​ក្រួច​ដោយ​ខ្លួនឯង​
-​ពេល​ក្រួច​ញាស់​រហូតដល់​២១​ថ្ងៃ​៖ ពោតក្រហម ២៧% សណ្ដែកសៀង ៨% ជំនួស​ដោយ​ម្សៅ ដំឡូង ត្រាវ ថោក​ជាង​

– កន្ទក់​ធុន​ល្អ ៨% ពោត​សាឡី ១៥%​ជំនួស​ដោយ​ចុងអង្ករ​ទាំងស្រុង​បាន ម្សៅ​ត្រី​ស្ងួត ១០% ព្រី​ម៉ិច ២.៥%

– ម្សៅ​សំបក​ងាវ​
– លាយ​ចំណី​មាន់កូន ២៧.៥% .
​ចាប់ពី​អាយុ ៤​ទៅ​៦​សប្ដាហ៍​៖
– ពោតក្រហម ៣១

– សណ្ដែកសៀង​
– កន្ទក់​ធុន​ល្អ ៨%
– ពោត​សាឡី ១៤% ជំនួស​ដោយ​ចុងអង្ករ​បាន​
– ម្សៅ​ត្រី​ស្ងួត ១០%

– ព្រី​ម៉ិច ២.៥%
– ម្សៅ​សំបក​ងាវ ៥%
– លាយ​ចំណី​មាន់​ធំ ២៧.៥% ៕ ប្រភព​: អ៊ាង សុផល្លែត​