បច្ចេកទេស​ចិញ្ចឹម​ក្ដាម​ក្នុង​អាង​ស៊ីម៉ង់ត៍​

821
ចែករម្លែក
  • 12
    Shares

ការចិញ្ចឹម​អាចធ្វើ​បាន​ច្រើន​វិធី អាស្រ័យទៅលើ​ការចូល​ចិត្ត ខាងក្រោម​ជា​វិធី​មួយ​ក្នុងចំណោម​វិធី ផ្សេងទៀត ។​
១. ការរៀបចំ​អាង​ចិញ្ចឹម​

– អាង​ស៊ីម៉ង់ត៍ 4​ជ្រុង ប្រវែង 2×3 ម៉ែត្រ កម្ពស់ 1​ម៉ែត្រ​
– យក​បំពង់​ទុយោ pvc ចំនួន 2 មក​ដាក់​សំរាប់​បញ្ចេញ និង​បញ្ចូល​ទឹក

– អាង​ថ្មី​ត្រូវ​ត្រាំ​ទឹក​ទុកចោល ហើយ​ប្ដូរ​ទឹក 3-4​ដង​
– យក​ដើម​ចេក​មក​ដាក់​ក្នុង​អាង​ដើម្បី​កាត់បន្ថយ​ជាតិ​កំបោរ​
– ដាក់​ដី​ប្រមាណ​កម្រាស់ 2 ទៅ 3​តឹក ហើយ​ធ្វើ​ដំបូល​អាង ដើម្បី​ជា​ម្លប់ ដាក់​បំពង់​ទុយោ ផែន​ក្បឿង​ចាស់ៗ​ជា​ជម្រក​របស់​វា​ហើយ​គួរ​ដាំ​ស្រូវ ត្រកួន​នឹង​ស្មៅ ចក សារាយ រួច​ដាក់​ទឹក​ចូល កំពស់​ប្រមាណ 3​តឹក ។​

២. ការដាក់​ចិញ្ចឹម និង​ថែទាំ​
– ​ព្រលែង​ក្ដាម​ដែល​ចាប់​មកពី​បឹ​ក​ធម្មជាតិ ដែលមាន​សុខភាព​ល្អ ប្រហែល 50​ក្បាល​
– ​ឈ្មោល 25 មេ 25 ដាក់ចូល​ក្នុង​អាង ហើយ​មួយអាទិត្យ​ផ្ដល់​ចំណី 3​ដង​

– ​ចំណី​មានដូចជា​បាយ កូន​ត្រី​ល្អិត កំ​ពិស ស្ពៃ ត្រកួន​
– ​គួរ​ដាក់​ចំណី​ឲ្យ​សមល្មម កុំ​ឲ្យ​ច្រើន​ហួស​ពី​តម្រូវការ ព្រោះ​អាចធ្វើ​ឲ្យ​អាង​ស្អុយ ដូចនេះ គួរ​យក ចេញ​វិញ​បើ​នៅសល់​
– ​ប្ដូរ​ទឹក 2-3 ដង​ក្នុង​មួយខែ ។​

​- បើ​យក​កូន​ក្ដាម​តូចៗ​ដែលមាន​អាយុ 15​ថ្ងៃ ដំបូង គួរ​រក​ដង្កូវ​ក្រហម ឬក៏​ពងមាន់​ស្ងោរ​យក​ពង ក្រហម​ជា​ចំណី ក្រៅពីនោះរ​កកូន​ត្រី​កំ​ពិ​សមក​ចិញ្ច្រាំ​ឲ្យ​វា​ស៊ី ឬក៏​ចំណី​ត្រី​អណ្ដែង​
– ​អាយុ​បាន 30​ថ្ងៃ សឹម​យកមក​ព្រលែង ផ្ទៃ​អាង 1​ម៉ែត្រការ៉េ អាច​ព្រលែង​បាន ១​ម៉ឺន​ក្បាល ។​

៣. ការប្រមូល​ផល​
– ​ក្ដាម​នឹង​សក ពី 13-15 ដង ទើប​ល្មម​ជា​ក្ដាម​ពេញវ័យ​អាច​យកទៅ​លក់បាន​
– ​នៅ​រដូវភ្លៀង មេ​ក្ដាម 1​ក្បាលមាន​ពង​ប្រមាណ 500-700 ពង​ក្ដាម​ធំធាត់​រយៈពេល​ពី 6-8​ខែ ។​

៤. ការ​សកសំបក​
– ​ក្ដាម​ដែល​សកសំបក​សង្កេត​បា​ន​នៅពេលដែល​ស្នាម​ឆ្នូត​ខាងចុង​នៃ​សំបក​ខ្នង​ឃ្លាត​គ្នា​ខុស​ប្រក្រតី
– ​សំបក​ក្ដាម​នឹង​នៅ​ស្ងៀម ហើយ​ទាញ​ជើង​ចេញ​ក្រៅ​ទាំងសងខាង
– ​ស្នាម​ទ្រនុងខ្នង​នឹង​បើក​ចេញ​
– ​ជើង​គូរ​ខាងក្រោយ​របស់​វា ក៏​របើក​ចេញមក​មុន ៕ ប្រភព​: អ៊ាង សុផល្លែត​