បច្ចេកទេស​ចិញ្ចឹម​ខ្ចៅ​បែប​ធម្មជាតិ​

145

​ការចិញ្ចឹម​ខ្ចៅ​បែប​ធម្មជាតិ​! ចំណាយ​តិច​ចំណេញ​បាន​ច្រើន មានការ​ពេញនិយម​ច្រើន ឲ្យ​តែ​បងប្អូន​មាន​ខ្ចៅ​លក់​នៅ​ទីផ្សារ​ពិតជា​មិន​សល់​នោះទេ​!

+ ការរៀបចំ​កន្លែង​ចិញ្ចឹម​៖

– រៀបចំ​ស្រះ​តូច​ល្មម​ដែលមាន​ទទឹង​២​មែត្រ បណ្តោយ​៦​ម៉ែត្រ ជម្រៅ​កន្លះ​ម៉ែត្រ​

– ដាក់​ក្រាល​កៅស៊ូ​ប្លា​ស្ទិ​ច​ក្នុង​ស្រះ​នោះ និង​យក​ដី​ដែលមាន​ស្មៅ​ដាក់​សង្កត់​លើ​ប្លា​ស្ទិ​ច​តាម​មាត់​ស្រះ ការពារ​កុំ​ឲ្យ​វារ​សាត់​ចេញ​

– ដាក់​សំណាញ់​ព័ទ្ធជុំវិញ​ស្រះ ដាក់បញ្ចូល​ទឹកស្អាត​ចូល​ក​ម្ពា​ស់​៣​តឹក​។​

+ ការរៀបចំ​ចិញ្ចឹម​៖

– ដាក់​ភក់​ចូល​កម្រាស់​ប្រមាណ​ជិត​កន្លះ​តឹក ដាក់បញ្ចូល​ទឹកស្អាត​ចូល​ក​ម្ពា​ស់​៣​តឹក​
– ដាក់​លាមក​គោ​ស្រស់​ប្រមាណ​២​គីឡូ ស្លឹក​ក​ន្ទ្រា​ង​ខែត្រ​២​បាច់ និង​ដាក់​ធាងដូង​ស្រស់ (​អាច​កាត់​ជា​២​ក៏បាន​) ចំនួន​៣​ធាង​ចូលក្នុង​ស្រះ ដាក់​ដាំ​ត្រកួន​ទឹក ដើម្បី​ជា​ជម្រក​របស់​វា និង​ជួយ​បង្កើត​ចំណី​វា​ផងដែរ ទុកចោល​រយៈពេល​២​អាទិត្យ​

 

 


– បន្ទាប់មក​ដាក់​ពូជ​ខ្ចៅ​ចូល​ចំនួន​៦​គីឡូក្រាម សម្រាប់​ទំហំ​ស្រះ​នេះ​

– ដាក់​ចំណី​ឲ្យ​វា​ស៊ី​មានដូចជា​ចក​ទឹក ស្លឹក​ល្ហុង បន្លែ​បៃតង​ផ្សេង​លាយ​ជាមួយ​ឬ​សរប​ស់វា​ហាន់​តូចៗ​

– ត្រូវ​បូមទឹក​ផ្លាស់ប្តូរ​១​ខែម្តង

– រយៈពេល​ប្រមាណ​៥​ខែ​ឡើង​យើង​អាច​ចាប់ផ្តើម​ប្រមូល​ផល​បាន​ប្រមាណ​១០០​គីឡូក្រាម​សម្រាប់​១​ស្រះ​នេះ ៕ ប្រភព​: អ៊ាង សុផល្លែត​