បច្ចេកទេស​ចិញ្ចឹម​ត្រី​ជាមួយ​ខ្យង មាន​ប្រសិទ្ធភាព​ខ្ពស់ អាច​រកប្រាក់​ចំណូល​បាន​ច្រើន​!

905
ចែករម្លែក
  • 121
    Shares

ការចិញ្ចឹម​ត្រី​ជាមួយ​ខ្យង​អាច​រកប្រាក់​ចំណូល​បាន​ច្រើន ព្រោះ​ប្រមូល​ផល​ម្ដងៗ​បាន​២​មុខ ហើយ​ត្រី​ពុំ​សូវ​មាន​ជំងឺ និង​លូតលាស់​លឿន​ជាង​ចិញ្ចឹម ត្រី​តែឯង ។ កសិករ​អាច​សាកល្បង​បទ ពិសោធន៍​ចិញ្ចឹម​ត្រី​ជាមួយ​ខ្យង​នេះ ដើម្បី​បង្កើន​ប្រាក់ចំណូល ។​

​បច្ចេកទេស​ចិញ្ចឹម​មាន​ដូចខាងក្រោម​៖
១-​ការរៀបចំ​ស្រះ​ដាក់​កូន​ត្រី​

  • ទំហំ​ស្រះ ១០x ១២x ០,៥​ម៉ែត្រ​
  • បាច​កំបោរ​ស​ចំនួន ១៥​គីឡូក្រាម​
  • ដាក់​ទន្ទ្រានខែត្រ​ចំនួន ៤ បាច់​ធំៗ
  • លាមក​គោ​ស្រស់ ៤​ថង់ ស្មើ ៤០​គីឡូក្រាម ។
  • ​ក្រោយ​រយៈពេល ១៥​ថ្ងៃ សង្កេតឃើញ​មាន​សត្វ​ប្លង់តុង​កើតឡើង ត្រូវ​ព្រលែង​កូន​ត្រី​ចូល​ដើម្បី ចិញ្ចឹម ។​

២-​របៀប​ដាក់​ខ្យង​ចិញ្ចឹម​៖ ក្រោយពេល​កូន​ត្រី​ដែល​បានដាក់​ចិញ្ចឹម​មាន​ទំហំ ១៥​សង្ទីម៉ែត្រ ឬ​៤៥​ថ្ងៃ ចាប់ផ្ដើម​ព្រលែង​ខ្យង ១​បង្គី​ចូល ធ្វើ​ដូចនេះ ដើម្បី​ជួយ​ឲ្យ​ការលូតលាស់​របស់​ត្រី និង​ខ្យង​បានល្អ​ព្រម​គ្នា ។ ក្រោយពី​ដាក់​ខ្យង​ត្រូវ​បន្ថែម​នូវ​ចំណី​គ្រប់មុខ ដើម្បី​ជំរុញ​ដល់​ការ​លូត លាស់ ។ ត្រូវ​ដាំ​ដំណាំ​ដូចជា ត្រកួន​បណ្ដែត​លើទឹក​ដោត​ដើម​ទន្ទ្រានខែត្រ​សំរាប់​ឲ្យ​ខ្យង​ពង​កូន ។​

៣- ការប្រមូល​ផល​៖ សំរាប់​សត្វ​ខ្យង​ក្រោយ​រយៈពេល ៦​ខែ អាច​ប្រមូល​ផល​បាន​ដែលមាន បរិមាណ​រហូតដល់​៩០​គីឡូក្រាម ។ ចំពោះ​ត្រី​នៅពេល​មាន​អាយុ ៧​ខែ អាច​ប្រមូល​ផល​បាន​ដែល មាន​ប្រមាណ​រហូតដល់ ៩០​គីឡូក្រាម ។​

៤- សរុប​បច្ចេកទេស​

  • រៀបចំ​ស្រះ​ដោយ​ធ្វើ​ការដាក់​រុក្ខជាតិ និង​លាមក​សត្វ​ដើម្បី​បង្កើន​ប្លង់តុង (​ចំណី​ត្រី​)
  • ដាក់​កូន​ត្រី​ចូលទៅក្នុង​ស្រះ​ឲ្យ​បាន​អាយុ ៤៥​ថ្ងៃ គាត់​ចាប់ផ្ដើម​ព្រលែង​ខ្យង​ចូលទៅក្នុង​ស្រះ
  • ដាក់​ចំណី​បន្ថែម និង​ចំរុះ​ចូលទៅក្នុង​ស្រះ ដើម្បី​ឲ្យ​ត្រី និង​ខ្យង​ស៊ី​
  • ដាក់​ត្រកួន និង​ទន្ទ្រានខែត្រ​បណ្ដែត​ទឹក​ប្រមាណ ២៥​ភាគរយ ដើម្បី​ឲ្យ​ខ្យង​ពង​កូន
  • ឧស្សាហ៍​ពិនិត្យមើល​ទឹកស្រះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ត្រី និង​ខ្យង ៕ សម្រួល​អត្ថបទ​៖ អ៊ាង សុផល្លែត​