បច្ចេកទេស​ចិញ្ចឹម​បង្កង​ធម្មជាតិ​ក្នុង​កញ្ច្រែង​

5243
ចែករម្លែក
  • 722
    Shares

ការរៀបចំ​ស្រះ​ចិញ្ចឹម​
– ជីក​ស្រះ​ដែលមាន​ទទឹង ១,៥​ម៉ែត្រ ជម្រៅ ១,៥ ម៉ែត្រ បណ្ដោយ​ប្រមាណ ១៥​ម៉ែត្រ ឬ​តាម​ការចង់បាន (​បើ​មាន​ស្រះ​ចាស់​ស្រាប់​កាន់តែ​ប្រសើរ​ព្រោះ​យើង​បាន​ទឹកថ្លា​ល្អ​សម្រាប់ ចិញ្ចឹម​) យក​ល្អ​គួររៀបចំ​ស្រះ​ទុក​១​ឆ្នាំមុន​ការចិញ្ចឹម ព្រោះ​ដើម្បី​ទទួលបាន​ទឹកថ្លា​ល្អ​សម្រាប់ ចិញ្ចឹម​)
– បើ​មានលទ្ធភាព​ជាង​នេះ​យើង​អាច​ចាក់​ធ្វើជា​អាង តង់​ប្លា​ស្ទិ​ច​ធ្វើជា​ស្រះ ឬ​លូ​សម្រាប់​ចិញ្ចឹម ក៏បាន ។​

​ការរៀបចំ​ចិញ្ចឹម​
– រៀបចំ​បង្គោល​ឈើ​សម្រាប់​ចង​ព្យូ​រ​កញ្ច្រែង ដើម្បី​ងាយស្រួល​ក្នុង​ការលើក​មើល និង​ដាក់​ចំណី​វា
– វិធី​ធ្វើ​កញ្ច្រែង​គឺ យើង​អាច​យក​កញ្ច្រែង​២ ដែលមាន​អង្កត់ផ្ចិត​ប្រមាណ​៣​តឹក និង​កម្ពស់ ប្រមាណ​៣​តឹក​មក​ចងភ្ជាប់​មាត់​របស់​វា​ជាប់​គ្នា ផ្នែក​បាត​ត្រូវដាក់​ក្រាល​សំណាញ់​ក្រឡា​ស្អិត និង​ផ្នែក​ខាងលើ​ត្រូវ​ចោះ​រន្ធ​សម្រាប់​ដាក់​ចំណី
– ដាក់​ចង​ដប​ទឹក​ប្លា​ស្ទិ​ច​២ នៅ​ផ្នែក​សងខាង ត្រឹម​ព្រះ​កណ្ដាល​កញ្ច្រែង​ដើម្បី​ឲ្យ​វា​អាច​អណ្ដែត បាន​
– ដាក់​ទឹក​បញ្ចូល​ក្នុង​ស្រះ​នោះ​

– នៅពេល​បញ្ចូល​ទឹក​រួច​យក​បង្គោល​ឈើ​មក​ចងភ្ជាប់​ជាមួយ​កញ្ច្រែង​រួច​ដាក់​ចូលក្នុង​ស្រះ ដោយ​ទុក​គម្លាត​ពីគ្នា​ប្រមាណ ៥​ទៅ​៧​តឹក និង​មិនត្រូវ​ឲ្យ​លិច​ផុត​ទៅក្នុង​ទឹក​ឡើយ


– បន្ទាប់មក​ដាក់​កូន​ប​ង្ក​ង​ទឹកសាប​ចំនួន​១​ចូលក្នុង​កញ្ច្រែង​ចិញ្ចឹម ។​
– ត្រូវ​រៀបចំ​ប្រព័ន្ធ​ឲ្យ​ទឹក​វិល​ប្រមាណ​១៥-២០​នាទី ក្នុង​មួយថ្ងៃ និង​ត្រូវ​ផ្លាស់ប្ដូរ​ទឹក​ចេញ នៅពេល​ឃើញថា​វា​មិនសូវ​ល្អ​ដោយ​បូម​ចេញ​ពាក់កណ្ដាល​ហើយ​ដាក់​ទឹក​ថ្មី​ចូល ។​


​ការផ្ដល់​ចំណី​
– យើង​អាច​ឲ្យ​ចំណី​វា ២​ដង​ក្នុង​មួយថ្ងៃ ព្រឹក និង​ល្ងាច​
– ប្រភេទ​ចំណី​ដែល​អាច​ឲ្យ​វា​ស៊ី​បាន​មានដូចជា ជន្លេន​ក្រហម សាច់ដូង​ខ្ចី​ល្មម កូន​ត្រី​តូចៗ​ផ្សេងៗ ជាពិសេស​ត្រី​ទី​ឡា​ព្យា និង​អាច​ឲ្យ​វា​ស៊ី​បន្លែ​ខ្លះ​ដូចជា​ស្ពៃក្ដោប​ជាដើម ។​

– យើង​អាច​ផលិត​ចំណី​១​បែប​ទៀត​គឺ យក​កន្ទក់ លាយ​ជាមួយ​ត្រី​ដែល​គេ​កិន​រួច​យក​ល្បាយ​ស្មើ គ្នា រួច​យក​លាយ​ជាមួយ​ប្រេង​រុក្ខជាតិ រួច​ដាក់​ក្នុង​កញ្ច្រែង​ឲ្យ​វា​ស៊ី​ដែល​អាចជួយ​ឲ្យ​វា​ឆាប់​ធំធាត់ និង​អាច​ទិញ​ចំណី​ទីផ្សារ​ខ្លះ ។​
– អាច​បូមទឹក​ផ្លាស់ប្ដូរ​រាល់​៣​អាទិត្យ​ម្ដង​ជាការ​ប្រសើរ ដើម្បី​ឲ្យ​បង្កង​មាន​សុខភាព​ល្អ ដោយ​បូម​ចេញ​ពាក់កណ្ដាល​ហើយ​ដាក់​ទឹក​ល្អ​ចូល​ឲ្យ​ស្មើរ​ដើម​វិញ ។​


– រយៈពេល​ប្រមាណ ៧​ខែ យើង​អាច​ប្រមូល​ផល​វា​បាន ៕ ប្រភព​: អ៊ាង សុផល្លែត​