បច្ចេកទេស​ចិញ្ចឹម​អន្ទង់​

283

១-​លក្ខណៈ​ជីវសាស្ត្រ​របស់​អន្ទង់​
– អន្ទង់​ជា​ប្រភេទ​សត្វ​ដែល​ចូលចិត្ត​ច្មុល និង​រស់នៅ​ក្រោម​ភក់ ជាពិសេស​វា​ចូលចិត្ត​រស់នៅក្នុង​សាក សព​សរីរាង្គ​ដែល​កប់​នៅក្រោម​ដី ។ យើង​អាច​រក​ចាប់​វា​បាន គំនរ​ស្មៅ តាម​ស្រែ និង​តាម​ជើងទេរ​នៃ ភ្លឺស្រះ ។​
– អន្ទង់​វា​ចូលចិត្ត​បន្ត​ពូជ​នៅតាម​ជើងទេរ​នៃ​ភ្លឺស្រះ ព្រោះ​កន្លែង​នោះ​ជា​កន្លែង​ស្ងប់ស្ងាត់ សម្រាប់​ធ្វើការ បង្ក​កំណើត ។ អន្ទង់​វា​ចូលចិត្ត​ស៊ីសាច់​ដែលមាន​ក្លិនស្អុយ ។​
– ពេល​អត់​ចំណី​អន្ទង់​វា​ស៊ីគ្នា​វា ។​
– អន្ទង់​មាន​កម្រិត​ប្រូតេអ៊ីន ១៨.៦ ភាគរយ និង​សារធាតុ​ខ្លាញ់ ៩.១ ភាគរយ​

ដើម្បី​ចិញ្ចឹម​អន្ទង់​ឲ្យ​បាន​ជោគជ័យ​យើង​ត្រូវ​៖
– ផ្ដល់​ចំណី​ឲ្យ​បាន​គ្រប់គ្រាន់​
– បង្កើត​លក្ខ​ខ័​ណ្ឌ​រស់នៅ​ឲ្យ​បាន​សមស្រប​ដូច​វារ​ស់​នៅក្នុង​ធម្មជាតិ ។​
– អន្ទង់​ពេញវ័យ​អាយុ ១​ឆ្នាំ តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា​អន្ទង់​មាន​ប្រវែង​ពី​១៨-៣៨ ស​.​ម ជា​អន្ទង់​មេ ។​
– លើសពី ៣៨ ស​.​ម មាន​ទាំង​អន្ទង់​មេ អន្ទង់​ឈ្មោល និង​អន្ទង់​ខ្ទើយ ។​
– អន្ទង់​ធ្វើ​សកម្មភាព​ខ្លាំង​នៅពេល​យប់​
– កម្លាំង​បន្ត​ពូជ​របស់​វា​មាន​គ្រាប់​ពង​ពី ១០០-១៥០០​ពង​/​ក្បាល ។​
– អង្កត់ផ្ចិត​គ្រាប់​ពង ៤​ម​.​ម ។​
– អន្ទង់​វា​បង្ក​កំណើត​នៅ​ខែ ៧-៨ ពេលនេះ​កសិករ​ទិញ​អន្ទង់​ពូជ​មក​ចិញ្ចឹម​
– សីតុណ្ហភាព​សមស្រប​ស​ម្រា​ប់​អន្ទង់​ពី ២៣-២៨ អង្សា​សេ ។​
– លក្ខ​ខ័​ណ្ឌ​សមស្រប​កម្រិត PH ពី ៦.៥-៨ កំហាប់​អំបិល ៦​ភាគ​ពាន់​
– បរិមាណ​អុកស៊ីសែន​រលាយ​ក្នុង​ទឹក ២​ម​.​ល​/​លីត្រ​ទឹក​
– បើ​សីតុណ្ហភាព​ក្រោម ១៨​អង្សា​សេ អន្ទង់​មិន​ស៊ី​ចំណី
– អន្ទង់​វា​ស៊ី​ច្រើន​នៅ​ខែ ៥-៧
– នៅក្នុង​ធម្មជាតិ​អន្ទង់​មាន​ទំងន់​ពី ២០០-៣០០​ក្រាម​/​ក្បាល មាន​រហូតដល់​
– ១.៥ គ​ក្រ​/​ក្ប ។​

២-​ស្រះ​ចិញ្ចឹម​អន្លង់
+ ​របៀប​ធ្វើ​អាង​ស៊ីម៉ង​
– អាង​ចិញ្ចឹម​អន្ទង់​ត្រូវ​ធានា​ជំរៅ​ឲ្យ​បាន​សមស្រប​កុំ​ឲ្យ​អន្ទង់​ចេញ​បាន ។​
– ជម្រៅ​អាង​សមស្រប​គិតពី​បាត​ភក់​ខាងក្រោម​ត្រូវ​ឲ្យ​វែង​ជាង ២/៣​នៃ​ប្រវែង​ដងខ្លួន​អន្ទង់ ។​
– យើង​មិន​ត្រូវធ្វើ​អាង​ធំ​ទូលាយ​ពេក​ទេ ព្រោះ​វា​ពិបាក​ថែទាំ ។​
– ប្រវែង​បណ្ដោយ​នៃ​អាង​ពី ២-៥​ម . ទទឹង​១​ម ជំរៅ​ពី ១,២-១,៥ ម ។​
– ក្រលា​ផ្ទៃ​អាង​ពី ៦-៦០ ម​២ គឺ​សមស្រប​បំផុត​

– យើង​ធ្វើ​អាង​ចិញ្ចឹម គួរ​ឲ្យ​អាង​កប់​ចូលទៅក្នុង​ដី​ពី ២០-៤០ ស​.​ម​
– បាត​អាង​យើង​ដាក់​ភក់​ជំរៅ​ពី ២០-៤០ ស​.​ម​
– យើង​ដាក់​ស្រទប​ចែក​ក្រាល​ថ្នាក់​នៅ​ពីក្រោម​ភក់ ។​
– នៅ​ផ្នែ​ង​ខាងលើ​បំផុត​ដាក់​ល្បាយ​ដីឥដ្ឋ កំរាស់​ពី ៥០-៦០ ស​.​ម តិច​បំផុត​ពី ៤០-៥០ ស​.​ម ដើម្បី​ឲ្យ​អន្ទង់​ធ្វើ​សំបុក ។​
– បញ្ចូល​ទឹក​ឲ្យ​ខ្ពស់​ពី​ភក់​ពី ១០-២០ សម ។​
– ផ្នែក​ខាងលើ​នៃ​អាង​ដាំ​ដើម​ឫស្សី​ដើម្បី​ឲ្យ​វា​ត្រជាក់ ឬ​យក​កំប្លោក ឬ​ដាក់ ១/២ នៃ​ក្រលា​ផ្ទៃ​អាង ។​

​សាច់​អាង​ខ្ពង់​ជាង​ផ្ទៃ​ទឹក ៣០ ស​.​ម ។​

– ផ្នែក​ខាងលើ​ធ្វើ​គំរប ដោយ​ប្រើ​សំណាញ់​ក្រលា​ញឹក ដើម្បី​ជៀសវាង​អន្ទង់​ចេញ ។​

​ការជីក​ស្រះ
-​ជ្រើសរើស​កន្លែង​ដែលមាន​ដី​រឹង និង​កន្លែង​ងាយស្រួល​បញ្ចេញបញ្ចូល​ទឹក ។​
– ជីក​ប្រព័ន្ធ​ប្រឡាយ​ដែលមាន​ជំរៅ​ពី ២០-៤០ ស​.​ម យក​អាចម៍ដី​ដែល​ជីក​ធ្វើជា​ភ្លឺស្រះ​មាន​កំពស់ ពី ៤០-៦០ ស​.​ម ទ​ទឺង ១​ម ភ្លឺ​ត្រូវ​ឲ្យ​មាំ ។​
– បាត​ស្រះ​ក្រោយពេល​ជីក​រួច យើង​ត្រូវ​ក្រាល​ស្បៃ​កៅស៊ូ ឬ​នីឡុង និង​ចងខ្សែ​រហូតដល់​ភ្លឺស្រះ ។​
– រួច​យក​ភក់​មក​ក្រាល​លើ​ស្បៃ​កៅស៊ូ ឬក៏​ភក់​មាន​លាយ​ស្មៅ ជំរៅ​ពី ២០-៤០ ស​.​ម ។​
– ក្នុង​ស្រះ​ចិញ្ចឹម ដាក់​កំប្លោក ឬ​ចក ១/២ នៃ​ផ្ទៃ​ទឹក​ក្នុង​ស្រះ ធ្វើជា​កន្លែង​សំងំ​របស់​អន្ទង់ ។ ឬក៏​នៅ​ជុំ វិញ​ស្រះ​ដាំ​ដើម​ឫស្សី​សំរាប់​ជា​ម្លប់​នៅ​រដូវប្រាំង ដើម្បី​កាត់​បន្ថយកំដៅ​ទឹក​នៅក្នុង​ស្រះ ។ – ស្រះ​ឬ​អាង​ត្រូវ ឲ្យ​មានទឹក​ពី ១០-២០ ស​.​ម លើ​ភក់​ដើម្បី​ឲ្យ​អន្ទង់​ងើប​ក្បាល​ដកដង្ហើម ឬក៏​ចាប់​ចំណី ។​
– កំរិត​ទឹក​ខ្ពស់​ពេក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំរិត​លូតលាស់​របស់​អន្ទង់ ។​

​ការរៀបចំ​អាង​ស៊ីម៉ង់​

​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ទឹក​



​ការរៀបចំ​ដី​មុនពេល​យកទៅដាក់​ក្នុង ឬ​ស្រះ​ក្រាល​តង់​ប្លា​ស្ទិ​ច​
– មុនពេល​លែង​កូន​អន្ទង់​ពី ៧-១០​ថ្ងៃ យើង​ត្រូវ​ប្រើ​កំបោរ​ស ២ គ​ក្រ​/​ម​៣​ដី ។​
– បន្ទាប់មក​បូមទឹក​ប​ញ្ចូ​ល ហើយ​ផ្អប់​វា​ពិ ២-៣ ថ្ងៃ ទឹក​ក្នុង​អាង​ខ្ពស់​ពី​ដី​ពី ១០-២០ ស​.​ម
– មុនពេល​លែង​កូន​អន្ទង់ ២​ថ្ងៃ​ត្រូវ​បញ្ចូល​ទឹក​ទៅក្នុង​អាង​វិញ ឲ្យ​ខ្ពស់​ពី​ភក់​ពី ១០-២០ ស​.​ម ដូចដើម
– ជុំវិញ​អាង ឬ​ស្រះ​ក្រាល​តង់ ត្រូវ​ឲ្យ​មាន​ម្លប់ ឬក៏​ក្រាល​សំណាញ់​ដើម្បី​ឲ្យ​ម្លប់​ក្នុងការ​កាត់បន្ថយ​កំដៅ

​ដូចនេះ​កសិករ​ដែល​ធ្វើ​កន្លែង​ចិញ្ចឹម​អន្ទង់ ជា​លក្ខណៈ​គ្រួសារ​ដោយ​ប្រើ​ចំណី​ដែលមាន​ក្នុង​មូលដ្ឋាន របស់ខ្លួន​ត្រូវតែ​ធានា​នូវ​បច្ចេកទេស ដើម្បី​ការចិញ្ចឹម​អន្ទង់​មានការ​លូតលាស់​ល្អ និង​មិន​ឲ្យ​អន្ទង់​ចេញ ក្រៅ​បាត់អស់ ។​

៣-​ការលែង​អន្ទង់​ពូជ​
​អន្ទង់​មាន ៣​ប្រភេទ តាម​ពណ៌​ជាក់ស្ដែង​៖
– ប្រភេទ​ពណ៌​លឿង​ត្នោត ចិញ្ចឹម​មានការ​លូតលាស់​ល្អ​បំផុត ។​
– ប្រភេទ​ពណ៌​ស ចិញ្ចឹម​មានការ​លូតលាស់​មធ្យម ។​
– ប្រភេទ​ពណ៌​ប្រផេះ​មានការ​លូតលាស់​យឺត ។​
– បើ​ទិញ​ពូជ​ពី​ផ្សារ​ត្រូវតែ​ជ្រើសរើស​ដោយមាន​ការប្រុងប្រយ័ត្ន​បំផុត ។​
– ជា​មធ្យម​ពី ៣០-៤០​ក្ប​/​គ​ក្រ​
– ដងខ្លួន​មាន​សុខភាព​ល្អ មិនមាន​ស្នាមរបួស ។​
– ដាច់ខាត​កុំ​ទិញ​អន្ទង់​ដែល​បង្កៃ​មក​ធ្វើជា​អន្ទង​ពូជ ។​
– មុនពេល​លែង​អន្ទង់​ពូជ​ចូលទៅក្នុង​ស្រះ​ត្រូវយក​វា​ទៅ​ត្រាំ​ទឹកអំបិល​ដែលមាន​កំហាប់​ពី ២-៣% ក្នុង បរិមាណ​ពី ២-៣ ក្រាម​/១០​លីត្រ​ទឹក​ក្នុង​រយៈពេល​ពី ២-៣​នាទី ដើម្បី​សំលាប់​បាក់តេរី​ដែល​នៅលើ ដងខ្លួន​ដង់ស៊ីតេ​លែង​អន្ទង់​ដែលមាន​ប្រវែង​ពី ១០-១៥​ស​.​ម លែង​ពី ៥០-៦០​ក្ប​/​ម​២ មាន​ទំងន់​ពី ១-១,៥ គ​ក្រ​

៤-​ការថែទាំ​
​យើង​ប្រើ​ចំណី​ដែលមាន​ស្រាប់​ដែលមាន​តំលៃថោក​ដូចជា​៖
– ជន្លេន ត្រី​ល្អិត កំពឹស ខ្យង​លឿង សត្វល្អិត​ដែលមាន​នៅក្នុង​ភក់ និង​ចំំ​ណី​បន្សំ ។​
– ដាច់ខាត​កុំ​ឲ្យ​ចំណី​ដែល​ទុក​យូរហើយ​មាន​ក្លិនស្អុយ​អន្ទង់​ធំធាត់​លឿន​ចាប់ពី​ខែ ៥-៩ ។​

​ក្នុង​រយៈពេល​ថែទាំ​ត្រូវ​កត់សំគាល់​:
– ក្នុង​រយៈពេល​ពី ២-៣​ថ្ងៃ​ដំបូង​នៃ​ការលែង​មិនចាំបាច់​ផ្ដល់​ចំណី​ឲ្យ​វា​ស៊ី​ទេ ដើម្បី​ឲ្យ​វា​បន្សាំ​ទៅនឹង មជ្ឈដ្ឋាន​រស់នៅ​របស់​វា ។​
– អន្ទង់​ពេល​នៅ​តូច​ស៊ី​សត្វល្អិត​ប្លង់តុង និង​សត្វល្អិត​ដែល​រស់នៅក្នុង​ភក់ អន្ទង់​វា​ស៊ី​សត្វល្អិត​ដែលមាន នៅក្នុង​ភក់​, ជន្លេន​ក្រហម​, សត្វ​ប្លង់តុង​, ខ្យង​, កូន​ត្រី ។​ល​។​
– អន្ទង់​ដែលមាន​សុខភាព​ល្អ គឺ​ដោយសារ​អាកាសធាតុ​សម​ស្រប បរិមាណ​ច​ណី​ឲ្យ​វា​ស៊ី ១៥ ភាគរយ​នៃ​ទំងន់​ដងខ្លួន ។​
– អន្ទង់​ទ្រាំ​អត់​ចំណី​បាន​រយៈពេល​យូរ ប៉ុន្តែ​វា​ក៏​ស្រក​ទំងន់​ដែរ ។​
– អន្ទង់​វា​ឆាប់​ស្គាល់​ចំណី​ដែល​យើង​ឲ្យ​វា​ស៊ី​ណាស់ កាលណា​វា​ស្គាល់​ចំណី​ដែល​ធ្លាប់​ឲ្យ​វា​ស៊ី​ហើយ ពិបាក​ប្ដូរ​ចំណី​ផ្សេង​ណាស់ ។​
– ទំហំ​ចំណី​ដែល​ផ្ដល់​ឲ្យ​វា​ស៊ី​ធ្វើ​យ៉ាងម៉េច​ឲ្យ​សមស្រប​ទៅតាម​មាត់​រប​ស់វា​ដែល​អាច​ចាប់​ចំណី​បាន
– បរិមាណ​ចំណី​ឲ្យ​ស៊ី​ពី ៥-៧ ភាគរយ​នៃ​ទំងន់​ដងខ្លួន​អន្ទង់​ក្នុង​ស្រះ ។​
– ចំណី​ត្រូវតែ​ស្រស់ និង​មាន​គុណភាព​ថេរ​ជានិច្ច ។​
– បើ​ផ្ដល់​ចំណី​ឲ្យ​ស៊ី​ច្រើនពេក​ធ្វើ​ឲ្យ​សល់​ហើយ​ស្អុយ​ទឹក អន្ទង់​នឹង​ងាប់ ។​
– ផ្ដល់​ចំណី​ខ្វះ អន្ទង់​នឹង​ធំ​យឺត ។​
– ពេលវេលា​ដែល​ឲ្យ​វា​ស៊ី​នៅ​ម៉ោង ៣-៥ ល្ងាច​, ក្រោយមក​រយៈពេល ១-២ ម៉ោង បើ​វា​ឈប់​ស៊ី យើង យក​ចំណី​ដែល​សល់​ចេញ ។ អន្ទង់​វា​ត្រូវការ​ទឹក​ក្នុង​ស្រះ​ល្អ​ស្អាត ។​

– ពេល​ទឹក​ក្នុង​ស្រះ​មាន​ក្លិន​មិនល្អ​ត្រូវ​ផ្លាស់ប្ដូរ​ភ្លាម ដើម្បី​រក្សា​គុណភាព​ទឹក​ឲ្យ​បានល្អ ពី ២-៣ ថ្ងៃ​ម្ដង គឺ ៧០​ភាគរយ ។​
– យើង​គួរ​ដាំ​ដើមឈើ​ដែលមាន​ប្រយោជន៍​ជួយ​ធ្វើ​ទឹក​ក្នុង​ស្រះ​ស្អាត ដើម្បី​ឲ្យ​អន្ទង់​ធ្វើការ​បន្ត​ពូជ​បានល្អ ។​
– បើ​មាន​ភ្លៀង​ខ្លាំង​យើង​ត្រូវ​បូម​យក​ទឹក​ចេញពី​ស្រះ​ឲ្យ​ទាន់ពេលវេលា ដើម្បី​កុំ​ឲ្យ​អន្ទង់​ចេញ​ក្រៅ​បាត់ ។​
– រដូវប្រាំង​ដាំ​ដើម​ឫស្សី​វា​ជួយ​ធ្វើ​ម្លប់​ស្រះ ។​

​រយៈពេល​ចិញ្ចឹម​សមស្រប​ពី​ខែ ៦-១២ ។​

៥-​ការប្រមូល​ផល​
– អាស្រ័យ​ទៅតាម​ទំហំ ឬ​ខ្នាត​អន្ទង់​ដែល​យើង​ដាក់​ចិញ្ចឹម ពេលវេលា​ប្រមូល​ផល គឺ​សមស្រប ។​
– ទំហំ​កូន​ពូជ​ដែល​លែង​គឺ ៥០-៦០​កូន​/​គ​ក្រ រយៈពេល​ចិញ្ចឹម​ពី ៥-៦​ខែ អន្ទង់​អាចមាន​ទំងន់​ពី ១៥០-២២០ ក្រាម​/​ក្បាល ។​
– រៀបចំ​សំភារៈ​ឲ្យ​បាន​គ្រប់គ្រាន់ និង​សំណាញ់​សំរាប់​ចាប់​អន្ទង់​៖ ថ្នង​ដង​, ធុង ចានដែក ធុង​ដាក់​អន្ទង់ ត្រូវមាន​ទឹកស្អាត ។​
– ប្រមូល​សំរាម ឬ​ស្មៅ​ចេញពី​អាង​ឲ្យ​បាន​ស្អាត​
– យើង​បូម​ទឹកដី​ក្នុង​អាង​ចេញ​ក្រៅ បន្ទាប់មក​យើង​ប្រមូល​ដី​ដែល​នៅសល់​ដាក់​នៅ​ជ្រុង​អាង ពេលនោះ យើង​ធ្វើការ​ប្រមូល​ផល​បាន​ស្រួល ។​

​របៀប​ប្រមូល​ផល និង​ដឹកជញ្ជូន​៖
– ជ្រើសរើស​កន្លែង​ប្រមូល​ផល នៅពេល​ព្រឹក​ព្រលឹម ឬ​ពេល​ល្ងាច​ត្រជាក់​ចាប់​ដោយ​លើក​សំណាញ់ ឲ្យ​លឿន ។​
– លាង​អន្ទង់​ឲ្យ​បាន​ស្អាត ហើយ​យក​អន្ទង់​ទៅ​ដាក់​ក្នុង​ធុង​ដែល​មានទឹក ហើយ​ដឹកជញ្ជូន ទៅ​កន្លែង​លក់ មិនត្រូវ​ដឹកជញ្ជូន​អន្ទង់​ដែលមាន​ដង់ស៊ីតេ​ខ្ពស់​ពេក​ទេ ដែល​ធ្វើ​ឲ្យ​អន្ទង់​នៅ​ខាងក្រោម​មាន​ស្នាម​ដាច់ និង​ថប់ដង្ហើម ហើយ​ងាប់ ។ ល្អ​បំផុត​ក្រោយពេល​ប្រមូល ត្រូវធ្វើ​ការដឹកជញ្ជូន​ភ្លាមៗ ។​
– បរិមាណ​អន្ទង់​ដែល​ប្រមូលបាន​ពី ៤-៨ គ​ក្រ​/​ម​២ ។ ក្នុង​១​ឆ្នាំ​យើង​អាច​ចិញ្ចឹម​អន្ទង់​បាន ២​ដង ។​

៦-​ជំងឺ​មួយចំនួន​ដែល​តែងតែ​ជួបប្រទះ​
ក​-​ជំងឺ​ក្ដៅខ្លួន​
​ដោយសារ​ការចិញ្ចឹម​ជាមួយ​សីតុណ្ហភាព​ខ្ពស់ ធ្វើ​ឲ្យ​អន្ទង់​វា​លោត​ច្រលោត​, សីតុណ្ហភាព​ទឹក​ឡើង​ខ្ពស់​, និង​បរិមាណ​អុកស៊ីសែន​រលាយ​ក្នុង​ទឹកធ្លាក់​ចុះ ។​

​ក​-១ ជំងឺ​ដែលមាន​ចំណុច​មូល​លើ​ដងខ្លួន​:
​អន្ទង់​វា​ធ្វើ​ចលនា​យ៉ាងខ្លាំង​នៅក្នុង​ស្រះ លោត​បុក​ក្បាល​គ្នា​ពាសពេញ​ទឹក​ក្នុង​ស្រះ​ធ្វើ​ឲ្យ កំរិត​សី​តុ​ណ្ហ ភាព​ទឹក​ក្នុង​ស្រះ​ឡើង​ខ្ពស់ ក្បាល​អន្ទង់​ហើម​នឹង​ងាប់ ។​

​ក​-២ ការការពារ​
– បន្ថយ​ចំនួន​អន្ទង់​ដាក់​ចិញ្ចឹម ។​
– ផ្លាស់ប្ដូរ​ទឹក និង​លែង​កូន​ត្រី​អណ្ដែង​ជួយ​ស៊ី​ចំណី​ដែល​នៅសល់ ។​
– ធានា​គុណភាព​ទឹក​ក្នុង​ស្រះ​ឲ្យ​បានល្អ​ជានិច្ច ។​

​ខ​-​ជំងឺ​នៅលើ​ស្បែក​
​គឺ​ដោយសារ​មជ្ឈដ្ឋាន​រស់នៅ​កខ្វក់​, មាន​មេរោគ​នៅ​តោង​លើ​ដងខ្លួន​

​ខ​-១ ជំងឺ​ចំណុច​មូល​លើ​ដងខ្លួន​
– នៅលើ​ដងខ្លួន​មាន​ចំណុច​ពណ៌​ក្រហម ។​
– អន្ទង់​ដាច់​កន្ទុយ ដែល​ធ្វើ​ឲ្យ​ពិបាក ក្បាល​វា​ងើប​ផុតពី​ទឹក ។​
– ជំងឺ​របៀបនេះ​ច្រើន​កើត​នៅ​ខែ ៥-៩ ។​

​ខ​-២ ការការពារ​
– មុន​លែង​អន្ទង់​ចិញ្ចឹម​ត្រូវ​រៀបចំ​ស្រះ​ដោយ​ប្រើ​កំបោរ​ស ។​
– ត្រូវ​ត្រាំ​អន្ទង់​ដោយ​ប្រើ​ថ្នាំ Streptomycine ជា​រិ​មាណ ២៥០,០០០UI /​ម​៣/ ៥០​គ​.​ក្រ អន្ទង់ ។​
– ឬក៏​ប្រើ ០,៥​ក្រាម Sunfamid/៥០​គ​.​ក្រ អន្ទង់ ។​
– ធ្វើ​ជាប់​គ្នា​រហូត​ចាប់ពី ៥-៧​ថ្ងៃ ឬក៏​លាបថ្នាំ​ដោយផ្ទាល់​នៅ​កន្លែង​ដែល​រលាត់​នៅលើ​ដងខ្លួន ។​

​គ​-​ជំងឺ​ដែលមាន​នៅក្នុង​ពោះវៀន​៖ ជំងឺ​នេះ​ច្រើន​មាននៅ​ក្នុង​ពោះវៀន​អន្ទង់​

​គ​-១ ជំងឺ​រលាក​ពោះវៀន​៖
– ជំងឺ​នេះ​បង្កដោយ​មេរោគ​ម្យ៉ាង​ពណ៌​សវែង​ប្រហែល ១​ស​.​ម មាននៅ​ក្នុង​ពោះវៀន ។​
– ហើយ​ឲ្យ​ពោះវៀន​ហើម​ពណ៌​ក្រហម ។​
– បើ​មេរោគ​នេះ​មាន​បរិមាណ​ច្រើន​នៅក្នុង​ពោះវៀន អន្ទង់​ខ្សោយ រន្ធ​គូថ​ហើម​ពណ៌​ក្រហម នោះ​អន្ទង់​នឹង​ងាប់​បន្តិច​ម្ដងៗ ។​

​គ​-២ ការការពារ​
– ប្រើ​ថ្នាំ Flumequine លាយ​ជាមួយ​ចំណី ឲ្យ​ស៊ី​ជាប់​គ្នា​ក្នុង​រយៈពេល ៦​ថ្ងៃ ឲ្យ​បាន​មុន​ចាប់​លក់ ពី ៣-៤ អាទិត្យ ៕