បច្ចេកទេស​ច្នៃ​ដាំ​ឆៃថាវ​ឱ្យមាន​រសជាតិ​ផ្អែម​ជាង​ធម្មតា

417

​ដំណាំ​ឆៃថាវ​ងាយ​ដាំ ត្បិត​ជា​បន្លែ​មើម​ដែល​ចូលចិត្ត​អាកាសធាតុ​ត្រជាក់​បន្តិច មិន​ក្ដៅហែង ។ បើ​បាន​ដី​ធូរ​លាយ​ខ្សាច់ ឆៃថាវ​នឹង​រហ័ស​ធំ ពិសេស ឆៃថាវ ជា​ដំណាំ​ដែល​ត្រូវការ​ទឹក​ច្រើន ។​

​ឆៃថាវ​មាន​ពីរ​ប្រភេទ គឺ​ពូជ​មាន​រយៈពេល ៦០​ថ្ងៃ និង ៤៥​ថ្ងៃ ។ ពូជ ៦០​ថ្ងៃ ភាគច្រើន​គេ​ដាំ​នៅ​រដូវប្រាំង និង​ពូជ ៤៥​ថ្ងៃ ដាំ​នៅ​រដូវវស្សា ប៉ុន្តែ​ពូជ​ទាំងពីរ​នេះ កំពុង​ពេញនិយម​លើ​ទីផ្សារ​ប្រចាំថ្ងៃ​ដូចគ្នា ។​

១. ការរៀបចំ​ដី​
– បាច​ដី​លាមក​សត្វ​លាយ​ផេះ ឬ​ជីកំប៉ុស​
– ហាល​ដី​ចោល ១​សប្ដាហ៍​
– គួរ​ភ្ជួរ​ដី​យ៉ាងហោច ៣-៤​លើក ឲ្យ​ដី​ធូរ និង​ងាយ​ជ្រាប​ទឹក​
– លើក​រង​ទទឹង ១.៨​ម បណ្ដោយ​តាម​ទំហំ​ដី កម្ពស់ ១​តឹក ។​

២. របៀប​ដាំ​
+ វិធី​ទី ១
– ជីករណ្ដៅ​ទំហំ ១​តឹក ជម្រៅ​រាក់ៗ (​ប្រហែល ១​ចំអាម​ដៃ​)
– ដាក់​គ្រាប់ពូជ ២-៣​គ្រាប់ ក្នុង​មួយ​រណ្ដៅ ។​

+ វិធី​ទី ២
– ព្រោះ​គ្រាប់ពូជ​លើ​រង​
– បាច​ជី​លាមក​សត្វ​ឲ្យ​លុប​គ្រាប់ពូជ ប្រមាណ ១​ថ្នាំង​ម្រាមដៃ​
– គ្រប​ចំបើង ឬ​ស្មៅ​ស្ងួត​ស្ដើងៗ​មួយ​ស្រទាប់​
– ពេល​ដុះ​ស្លឹក​មួយ​ដើម ៥ សន្លឹក ដក​ដើម​ដែល​មិនល្អ​ចោល​
– ទុកចន្លោះ​ពីមួយ​ដើម​ទៅមួយ​ដើម ប្រមាណ ១​ចំអាម ឬ​៣​តឹក ។​


៣. ការថែទាំ​
– ស្រោច​ទឹក ១​ថ្ងៃ ម្ដង ពេល​ថ្ងៃ ខែប្រាំង ។ ជាធម្មតា​គ្រាន់តែ​ស្រោច​ទឹក​ឲ្យ​សើមៗ​ប៉ុណ្ណោះ​
– បោចស្មៅ ជ្រួយដី ។​

៤. ការប្រមូល​ផល
– ៤៥ ឬ​៦០​ថ្ងៃ អាច​ប្រមូល​ផល​បាន ។ រយៈពេល​នៃ​ការប្រមូល​ផល​អាស្រ័យ​លើ​ពូជ​ដែល​ដាំ ។​

​ឆៃថាវ​មាន​រសជាតិ​ផ្អែម​ជាង​ធម្មតា ដោយសារ​ការប្រើប្រាស់​ជី​ធម្មជាតិ មិន​ប្រើ​គីមី ៕​ ប្រភព: សៀវភៅបៃតង កសិកម្ម ភាគ១