បច្ចេកទេស​ជួសជុល​ថែទាំ​ផ្លូវ​និង​កម្មវិធី​ថែទាំ​ផ្លូវ​(ROAD CARE)

131
ចែករម្លែក

ដោ​យ:​ប៊ុន​ណាត​/បាត់​ដំប​ង ៖ ​នៅ​សាលប្រជុំ​នៃ​មន្ទីរ​សាធារណការ​និ​ដឹក​ជញ្ជូន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​19​ខែវិច្ឆិកា​ឆ្នាំ​2019​បាន​បើក​យុទ្ធនាការ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកទេស​ជួសជុល​ថែទាំ​ផ្លូវ​និង​កម្មវិធី​ថែទាំ​ផ្លូវ​(.ROAD CARE)​ក្រោម​អធិបតីភាព​លោក​សំ​រ៉ង់ ឌី​ណា​ម៉ូ​ អគ្គ​នាយ​ល​ដ្ឋា​ន​បច្ចេកទេស​នៃ​ក្រ​សូង​សាធារណការ​និង​ដឹកជញ្ជូន​។​

លោក​ ចាន់ សំបូរ ​ប្រធាន​មន្ទីរ​សា​ធាណ​ការ​និង​ដឹក​ជ​ញ្ឍ​ចូ​ន​ខេត្តបាត់ដំបង​បាន​គូសបញ្ជាក់ថា​កាប​ណ​តុះ​បណ្តាល​នេះ​មាន​ប្រយោ​ជន៍​យ៉ាងខ្លាំង​ដល់​មន្ត្រី​ពាក់​​ព័ន្ធ​លើ​វិធីសាស្ត្រ​ជួសជុល​ផ្លូវ​ឲ្យ​មាន​ប្រសិទ្ធិភាព​និង​ឆ្លើយតប​ទៅកាន់​ប្រជាពលរដ្ឋ​ទៅតាម​កម្ម​វិ​ធីទូរស័ព្ទដៃ​ROAD CARE Mobile App​ដែលជា​បច្ចេក​វិ ទ្យា​ថ្មី​មួយ​សម្រាប់​ប្រជាពលរដ្ឋ​រាយការណ៍​ផ្លូវ​ខូច​ដល់​អ​ជ្គា​ធរ​ពាក់ព័ន្ធ​។ ​កម្មវិធី​ថែទាំ​ផ្លូវ​ROAD CARE Mobile APP​នេះ​នឹង​ជួយ​សម្រួល​ការងារ​លើ​ការតាមដាន​និ ង​ពិនិត្យ​របាយការណ៍​តាម​តំបន់​នីមួយៗ​ក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​ជាពិសេស​បង្កើន​ការទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​តាមរយះ​ការឆ្លើយតប​លើ​របាយ​ការណ៍​នីមួយៗ​ដែល​បង្ហាញ​ពី​សាមគ្គីភាព​រវាង​មន្ត្រី​
​និង​ប្រជាពលរដ្ឋ​ដើម្បី​ភាព​រីក​ច្រើន​ទាំងអស់គ្នា​។​

លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ថា​កម្ម​វិធី​រាយការណ៍​នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដែល​បង្កើត​ដោយ​កូន​ខ្មែរ​ជា​មន្ត្រី​នៃ​នាយកដ្ឋាន​ព៍​ត៌​​វិទ្យា​និង​ទំនាក់ទំនង​សា​ធា​រណះ​ដែល​បាន​ដាក់ជូន​​សាធារណជន​ប្រើប្រាស់​ដើម្បី​រាយការណ៍​ពី​បញ្ហា​ផ្លូវ​ខូច​ទៅកាន់​មន្ត្រី​ពា​ក់័​ព័ន្ធ​ឲ្យ​ចាត់វិធានការ​ជួសជុល​ទាន់ពេលវេលា​។​

បន្តម​កលោក​ ឃ្លាំង សុខា ​អនុប្រធាននាយកដ្ឋាន​ព័ត៌មានវិទ្យា​និង​ទំនាក់ទំនង​សា​ធារ​ណះ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៩​កន្លងទៅ​ក្រសួង​បាន​បើក​យុទ្ធនាការ​បណ្តុះបណ្តាល​និង​ផ្សព្វផ្សាយ​កម្មវិធី​ថែទាំ​​ផ្លូវ​នៅ​ខេត្ត​ស្វា​យ​រៀង​ដែលជា​ខេត្ត​ទី​១១​។​ ថ្ងៃនេះ​យើង​បើ​យុទ្ធនាការ​នៅ​ខត្ត​បាត់ដំបង​ដែលជា​ខេត្ត​ទី​១២​ដោយមាន​ការចូល​រួ​មិ​មន្ទី​រុំ​នា​ញ​មកពី​ខេត្ត​កណ្តាល កំពង់ស្ពឺ តាកែវ ភ្នំពេញ ព្រៃវែង កោះកុង ព្រះវិហារ ប៉ៃលិន​។​ល​។​ហើយ​និង​បន្តធ្វើ​នៅ​២៥រាជធានី ខេត្ត​។​

លោក​សុខា​បាន​ប្រា​ប់ព​គោលបំណង​ទី​១​.ដើម្បី​ប​ឋ​ណ្តុះ​បណ្តាល​និង​ផ្សព្វផ្សាយ​ពី​របៀប​ថែ​
​ទាំ​ផ្លូវ​ដើម្បី​ឆ្លើយតប​ទៅនឹង​សាធារណជន​ដែល​រាយ​ការ​ណ័​ពី​ជង្ហុក​ឬ​សំបុកមាន់ ដើម្បី​ជួសជុល​ឲ្យ​ទាន់ពេលវេលា​។​ទី​២​ដោះស្រាយ​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់ ​ត្រួតពិនិត្យ​ទិន្នន័យ​នង​របាយការណ៍​ពី​ការជួសជុល​ផ្លូវ​ដែល​ប្រើប្រាស់​និង​ទី​3​ទិន្ន័យ​ដែល​ទទួលបាន​ពី​ប្រជាពលរដ្ឋ​តាម​កម្មវិធី​នេះ​។​

បន្ទាប់មក​លោក​សំ​រ៉ង់ ឌី​ណា​ម៉ូ​អគ្គ​នា​យល​ដ្ឋា​ន​បច្ចេកទេស​ស​នៃ​ក្រ​សូង​សាធារណការ​និង​ដឹកជញ្ជូន​បានបញ្ជាក់​ថា ​នេះ​ជា​ផ្នែក​មួយ​ក្នុង​គម្រោង​របស់លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណ​ការ​និង​ដឹកជញ្ជូន​ក្នុង​គោលបំណង​ដើម្បី​ជម​រ្រុញ​និង​
ការពារ​ និង​ថែទាំ​ផ្លូវថ្នល់​ឲ្យ​មានគុណ​ភា​ណើ្អ​ និង​ធ្វើការ​អភិ​វ​ឌ្ឃ​បាន​ទាន់ពេលវេលា​ដើម្បី​ធ្វើ​ឲ្យ​ផ្លូវថ្នល់​ទូទាំងប្រទេស​កុំ​ឲ្យ​មាន​ជង្ហុក​និង​សំបុកមាន់​ ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​រប​ស់​ប្រជាជន​និង​កាត់បន្ថយ​ពេល​វេលា កាត់បន្ថយ​ការចំណាយ​ប្រាក់​ធ្វើ​យានយន្ត​។​

ពិសេស​ទៅទៀត​ការធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​ផ្លូវថ្នល់​។​ម្យ៉ាងទៀត​ការជួសជុល​សំបុកមាន់​​បូ​ង​វា​តូច​ទេ​ប៉ុន្តែ​បើ​យើង​មិន​ជួសជុល​ទាន់ពេលវេលា​ធ្វើ​ឲ្យ​ទក​ដក់​ជាប់​នឹង​ផ្ល្លូ​វ​ថ្នល់​ខូច​កាន់តែ​ធំ​ឡើងៗ​។

ក្នង​ពិធី​នេះដែរ​មានការ​ប​គ្ច​សំង​ស្លាយ​ធ្វើ​បទ​បង្ហាញ​ និង​ការបណ្តុះបណ្តាល​បច្ចេកទេស​នៃ​ការប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ​ROAD CARE Mobile APP​ផងដែរ​និង​ថតរូប​អនុស្សាវរីយ៍​ផងដែរ​៕B/