បច្ចេកទេស​ដាំដំឡូង​មី​

4968
ចែករម្លែក
  • 1
    Share

១. ការជ្រើសរើស​ពូជ​
– ពូជ​មាន​អាយុ​ពី ១០ – ១២​ខែ​
– ដើម​មាន​ភ្នែក​ល្អ (​ភ្នែក​ច្រើន​) ដើម​ធំ​ល្មម​
– កាត់​ដើម​ប្រវែង ៣​តឹក ដោយ​ម៉ាស៊ីន​កាត់ ឬ​កាំបិត​ដែល​មុត​

– វិធី​ធ្វើឱ្យ​ដំឡូង​មាន​មើម​ច្រើន​ជាន់ (​ចេញ​មើម​ច្រើន​ថ្នាក់​) ដោយ​បង្វិល​ភ្នែក​ចុះក្រោម​
​ហើយ​យក​កាំបិត​កាប់​ដើម​ដំឡូង ឱ្យមាន​ស្នាម​មុខកាំបិត ប្រហែល ៩​ស្នាម (​ស្នាម ២​ភាគ​នៃ​កំណាត់​ដើម​)
– យកទៅ​ត្រាំ​ទឹក​ជី​

.​ទឹក​ជី ប្រភេទ Chitosan ១០ ម​.​ល​.
.​ទឹក​ជី​មាន​សារ​ធាតុដែក​ខ្ពស់ ២០ ម​.​ល​.

.​លាយ​ជាមួយ​ទឹក ២០​លីត្រ​
.​ត្រាំ​ទុក​រយៈពេល​ចាប់ពី ១០ – ២០​នាទី​

+ អត្ថប្រយោជន៍​នៃ​ការ​ត្រាំ​ដើម​ពូជ​
– បន្ថែម​សារធាតុ​អាហារ​ឱ្យ​ដើម​ពូជ​
– ជំរុញ​ឱ្យ​ឆាប់​ដុះ​លូតលាស់ និង​ឫស​ច្រើន​

– ការពារ​កុំឱ្យ​សត្វល្អិត​មក​បៀតបៀន​
– ការពារ​រោគ​ដែល​ជាប់​មកជា​មួយ​ដើម​ពូជ​

២. ការរៀបចំ​ដី​
– ភ្ជួរ​ហាល​ដី​ក្នុង​ចន្លោះ​ពី ៧-១០​ថ្ងៃ មុន​នឹងធ្វើ​ការដាំដុះ​

៣. ការរៀបចំ​ដាំ​
– លើក​រង​ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ ប្រវែង ១.២៥​ម ឬ ១.៥០​ម​
– ដោត​ដើម​ពូជ​ឱ្យ​ត្រង់​លើ​រង​ជម្រៅ ២​តឹក ទុក​ដើម​ពូជ​ឱ្យ​សល់​ឡើងលើ​ប្រវែង​ប្រមាណ ១​តឹក​
– ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ ប្រវែង ១​ម​
+ ផ្ទៃដី ១​ហ​.​ត ប្រើ​ពូជ​អស់ ប្រហែល ៨​ពាន់ ទៅ ១​ម៉ឺន កំណាត់​។​

៤. ការថែទាំ​
– បាញ់ថ្នាំ​គីមី ការពារ​កុំឱ្យ​ស្មៅ​ដុះ (​ថ្នាំ​ការពារ និង​ថ្នាំ​សំលាប់​ស្មៅ​)
– រូបមន្ត​ប្រើប្រាស់​ថ្នាំ​៖

.​កម្រិត​នៃ​ការប្រើ ៥០​ក្រាម លាយ​ជាមួយ​ទឹក ២០​លីត្រ​
.​កម្រិត​នៃ​ការប្រើ ១២៥០​ក្រាម លាយ​ជាមួយ​ទឹក ៥០០​លីត្រ សំរាប់​ផ្ទៃដី ១​ហ​.​ត​
.​ដាំ​រួច​ចាប់ផ្ដើម​បាញ់​ភ្លាម​
.​ចាប់ផ្ដើម​បាញ់​ម្ដងទៀត​នៅពេល​ដំឡូង​មាន​អាយុ ៣​ខែ​

– ការបាញ់​ថ្នាំ​ជំនួយ​ស្លឹក និង​ដើម (​ប្រសិនបើ​មាន​វត្តមាន​សត្វល្អិត​ស៊ី ឬ​ពពួក​ចៃ មមាច ត្រូវ​លាយ​ជាមួយ ថ្នាំ​គីមី​ផ្សេងទៀត​)
.​ជី​ទឹក​ប្រភេទ Chitosan ១០​ម​.​ល​
.​ជី​ទឹក​ដែលមាន​សារធាតុ​ដែក​ខ្ពស់ ២០​ម​.​ល​
.​ថ្នាំ​សម្លាប់​សត្វល្អិត​

– បាញ់ថ្នាំ​លាយ​នេះ ៥​ដង​
.​លើក​ទី​១ ពេល​ចាំ​ផ្តើម​ដាំ​។ លើក​ទី​២ អាយុ​បាន ១៥​ថ្ងៃ​។ លើក​ទី​៣ អាយុ​បាន ៣០​ថ្ងៃ​។ លើក​ទី​៤ អាយុ​បាន ៦០​ថ្ងៃ​
​និង​លើក​ទី​៥ អាយុ​បាន ៩០​ថ្ងៃ​។​

៥. ការដាក់​ជី​
– លើក​ទី​១ មុនពេល​ដាំ​។ ដាក់​ជីកំប៉ុស ចំនួន ១៥-២០​ត​/​ហ​.​ត លាយ​ជាមួយ​ផេះ​អង្កាម និង​ជី ១៥.១៥.១៥ ទ្រាប់​បាត​
– លើក​ទី ២ ពេល​អាយុ​បាន ១​ខែ ត្រូវ​សំអាត​ស្មៅ ភ្ជួរ​ដី ជ្រួយ​គល់ ដាក់​ជី ១២៥ គ​.​ក្រ ក្នុង ១​ហ​.​ត ហើយ​ភ្ជួរ​ដី​កប់​ជី​លុប​គល់​។​

៦. ការរីក​ធំធាត់​
– ដំណាក់កាល​ទី ១៖ អាយុ​បាន ២ – ៣​សប្ដាហ៍​ដំបូង ចាប់ផ្ដើម​រីកលូតលាស់​
– ដំណាក់កាល​ទី ២៖ អាយុ​បាន ២​ខែ ចាប់ផ្ដើម​បែកមែក​ធាង និង​ស្លឹក​
– ដំណាក់កាល​ទី ៣៖ អាយុ​ចាប់ពី ៣​ខែ​ឡើង ឫស​ចាប់ផ្ដើម​ស្រូបយក​ធាតុ​អាហារ ដើម្បី​យកទៅ​ចិញ្ចឹម​មើម​ឱ្យមាន​ម្សៅ​
– ដំណាក់កាល​ទី ៤៖ អាយុ​បាន ១៤​ខែ ជ្រុះ​ស្លឹក គឺ​ដំឡូង​ពុំ​អាច​រីកលូតលាស់​បានទេ​
– ដំណាក់កាល​ទី ៥៖ អាយុ​ចាប់ពី ១៤​ខែ​ឡើង ចាប់ផ្ដើម​រីកលូតលាស់​សាជាថ្មី​ម្ដងទៀត​។​
​មើម​ធំ ប៉ុន្តែ​មិនសូវមាន​ម្សៅ ពីព្រោះ​ជាតិ​ម្សៅ ត្រូវ​ទៅ​ចិញ្ចឹម​ស្លឹក ដើម្បីឱ្យ​ស្លឹក​រីកលូតលាស់​ជាថ្មី​។​


*​បច្ច័យ ៨​ប្រការ ដែល​អាចជួយ​បង្កើន​ទិន្នផល​ដំឡូង​មី​៖
១. សណ្ឋាន​ដី​
២. កំណាត់​ពូជ​
៣. ទឹក​
៤. ពន្លឺ​ថ្ងៃ​
៥. អាកាសធាតុ​
៦. រោគ និង​សត្វល្អិត​
៧. ជី​និង​ថ្នាំ​
៨. ការមើល​ថែទាំ ៕ ប្រភព​: អ៊ាង សុផល្លែត​

Cassava
หัวมันสำปะหลัง