បច្ចេកទេស​ដាំ​ក្រូចពោធិ៍សាត់​!

5640
ចែករម្លែក
  • 139
    Shares

ប្រភេទ​ដី​ដែល​ដាំ​បានល្អ​៖
– ជា​ប្រភេទ​ដី​ទួល​មិន​ដក់​ទេ​ក ដី​មាន​ស្រទាប់​លើ​ធូរ ស្រទាប់​បន្ទាប់​ជ្រៅ​ហើយ​ស្រោះទឹក ដី​មាន​ជីវជាតិ​ច្រើន និង​ជា​ដំបន់​សំបូរ​ភ្លៀង​ធ្លាក់ នៅតាម​តំបន់​ដង​ទន្លេ ដែល​ភាគច្រើន​គេ​ដាំ​វា​បាន​ផល​ល្អ​នៅ​ខេត្តបាត់ដំបង​។​


ការ​បំបៅ​ពូជ​ដាំ​៖
– វិធី​ដាំ​គឺ​ត្រូវ​ជ្រើសរើស​ដើម​ណា​ដែល​ផ្លែ​ល្អ បាន​ច្រើន​ផ្សាំ​មែក​មាន​សុខភាព​ល្អ​ទំហំ​ប៉ុន​ចង្អុលដៃ​យកមក​ដាំ​

– យក​ប្រ​រែង​១​ម៉ែត្រ​ពី​កន្លែង​ត្រូវ​ផ្សាំ​ទៅ​ចុង​មែក​
– យក​កាំបិត​ចិត​សំបក​ជុំវិញ​ចេញ​ប្រវែង​ប្រមាណ​២​ថ្នាំងដៃ រួច​ទុកចោល​ឲ្យ​វា​ស្ងួត​រយៈពេល​១​អាទិត្យ​
– យក​ដី​ដែលមាន​ជីវជាតិ​លាយ​ជាមួយ​ជីធម្មជាតិ​ស្ងួត​យកមក​ច្រក​ថង់​រួច​វះ​ចង​ផ្អោប​ជុំវិញ កន្លែង​ដែល​ចិត​សំបក​នោះ (​ត្រូវ​លាបថ្នាំ​ជំនួយ​ឬ​ស​ផង​) រួច​ត្រូវ​ផ្តល់​ទឹក​ឲ្យ​វា​សើម​ជាប់​ជានិច្ច​
– រយៈពេល​១​ខែ​វា​នឹង​ដុះ​ឬ​ស ហើយ​យើង​អាច​កាត់​វា​យកទៅ​បណ្តុះ​ក្នុង​ថង់​ស្រោច​ទឹកជា​ប្រចាំ​រយៈពេល កន្លះ​ខែក្រោយ​យើង​អាច​យកទៅ​ដាំ​បាន​។​

វិធី​ដាំ​៖
– កាប់​រណ្តៅ​ទំហំ​៣​តឹក​បួន​ជ្រុង ជម្រៅ​៣​តឹក រួ​ដាក់​ជី​លាមក​សត្វ​ស្ងួត លាយ​ជាមួយ​កំទេច​ស្លឹកឈើ​
– រួច​ដាក់​កូន​ក្រូច​ដាំ​យល​គល់​ត្រឹម​មាត់​រណ្តៅ រួច​ដាំ​បង្គោល​មែកឈើ​ចង​ផ្អោប​ជាមួយ​ដើមការ​ពារ​ការ​រលំ​
– ចន្លោះ​ពី​ដើម​នីមួយៗ​គឺ ៤-៦​ម៉ែត្រ ដើម្បី​ឲ្យ​វា​លូតលាស់​បានល្អ ផ្លែ​បាន​ច្រើន ងាយ​ប្រមូល​ផល និង​មិ​ងាយ​ឆ្លង​ជម្ងឺ​ពីគ្នា​។​



ការថែទាំ​៖
– ត្រូវ​ផ្តល់​ទឹកជា​ប្រចាំ​នៅពេលដែល​វា​ស្ងួត និង​ការដាក់​ជីធម្មជាតិ​
– ក្រូច​មាន​ជម្ងឺ​ងាប់​ស្លឹក​ពី​ចុង​មែក​មក​ដើម និជ​ម្ងឺ​ចេញ​ជ័រ​តាម​ដើម យើង​ត្រូវ​កាត់​មែក​ណា​ដែលមាន​ជម្ងឺ ងាប់​ស្លឹក​នេះ​ចេញ​ដើម្បី​កុំ​ឲ្យ​វា​ឆ្លង រួច​លាប និង​បាញ់ថ្នាំ​កសិកម្ម​ដើម្បី​បំប៉ន​វា​វិញ​
– ត្រូវ​កាត់​ចុង​មែក​ចេញ និង​មែក​ដែល​លូតលាស់​មិនសូវ​ល្អ​ចេញ​ជា​រៀងរាល់ឆ្នាំ​
– រយៈពេល​៣​ឆ្នាំ​វា​នឹង​ចាប់ផ្តើម​មាន​ផ្លែ ៕ ប្រភព​: អ៊ាង សុផល្លែត​