បច្ចេកទេស​ដាំ​គូឆាយ​ស្លឹក​

640
ចែករម្លែក
  • 6
    Shares

ការដាំ​ដំណាំ​នេះ គឺមាន​លក្ខណៈ​ងាយស្រួល ដោយ​មិន​ចំណាយពេល​សំរាប់​ថែទាំ​ច្រើន ហើយ​មិនមាន​សត្វល្អិត​បំផ្លាញ​ទេ ។ ដំណាំ​នេះ ដាំ​ប្រើតែ​ជីធម្មជាតិ ហើយ​លក្ខណៈពិសេស​ម្យ៉ាង ទៀត គឺ​យើង​ដាំ​ដោយ​បំបែក​កូន​បន្ត​រហូត​មិនចាំបាច់​ទិញ​ពូជ​ពី​គេ​ទេ ។

១-​ការរៀបចំ​ដី​៖ ភ្ជួរ​ដី ២ ទៅ ៣​ដង​។ ភ្ជួរ​លើក​ទី​១ ហាល​ដី​ចោល​រយៈពេល ៣ ទៅ ៤​ថ្ងៃ ។ ភ្ជួរ​លើក​ទី​២ ទុក​ដី​ចោល ៣​ថ្ងៃ និង​លើក​ទី​៣ ភ្ជួរ​កាប់​ជា​ចង្អូរៗ បន្ទាប់មក យក​ដីដំបូក​លាយ ជាមួយនឹង​ជី​កំ​ប៉ុ​ស្ត​ច្របល់​ឲ្យ​សព្វ​ដាក់​ក្នុង​ចង្អូរ និង​លើក​រង​ដែលមាន​ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ ៦​តឹក​។ ចំពោះ​រង​បាន​កាប់​មាន​បណ្ដោយ​ប្រវែង ១៦​ម៉ែត្រ និង​ទទឹង ៦​តឹក ។​

២-​ការត្រៀម​ពូជ​ដាំ និង​ការ​ថែ​៖ ដាំ​នៅ​ពាក់កណ្ដាល​រដូវវស្សា​។ មុន​ដាំ ត្រូវយក​គូឆាយ​ទៅ​កាត់ ឫស​ចេញ​បន្តិច ដើម្បី​ការពារ​កុំ​ឲ្យ​ស្លឹក​គូឆាយ​ឡើង​ពណ៌​ក្រហម ហើយ​ត្រូវ​យកទៅ​ដាំ​ភ្លាម​។ ចំពោះ​ការដាំ​គូឆាយ ត្រូវ​ដាំ​ឲ្យ​រាក់ៗ ដើម្បី​ឲ្យ​ដើម​គូឆាយ​ចាប់​ឫស​ហើយ​ថ្លោស​ល្អ ។ ដាក់​ដាំ​ជា ៣​ជួរ ចន្លោះ​ពី​ដើម​មួយ​ទៅ​ដើម​មួយ​ប្រហែល ២​តឹក ។​

៣- ការថែទាំ និង​ការពារ​៖ យកចិត្តទុកដាក់​ទៅលើ​ការ​ស្រោច​ទឹក និង​សំអាត​ស្មៅ​
​ការ​ស្រោច​ទឹក គឺ​ស្រោច​ទឹក​ក្នុង​មួយថ្ងៃ ១​ដង​នៅពេល​ព្រឹក (​រដូវវស្សា​) ។ ចំណែក​រដូវប្រាំង​វិញ ស្រោច​ទឹក ១​ថ្ងៃ​២​ដង គឺ​ព្រឹក និង​ល្ងាច ។​

​ជ្រុំដី​ដកស្មៅ​ឲ្យ​ដី​ធូរ​ដែល​ធ្វើ​ពី ២-៣​ដង​ក្នុង​១​ខួប​ដំណាំ​រយៈពេល ៥​ខែ ។​

៤- ការប្រមូល​ផល​៖ ចាប់ផ្ដើម​ប្រមូល​ផល​ក្រោ​ពី​ដាំ​បាន​រយៈពេល ៣​ទៅ ៤​ខែ ៕ ប្រភព​: អ៊ាង សុផល្លែត​