បច្ចេកទេស​ដាំ​ឈូក​យក​គ្រាប់​

4076
ចែករម្លែក
  • 4
    Shares

+ ប្រភេទ​ពូជ​៖ ជ្រើសរើស​ប្រភេទ​ពូជ​ឈូក​បាយ ព្រោះ​ពូជ​នេះ​បាន​ផល​ច្រើន និង​មាន​គ្រាប់​ណែន​ជាង​ពូជ​ឈូក​បេង​ដែលមាន​ផ្កា​ពណ៌ ដែលមាន​រយៈពេល​ដាំ ៦​ខែ​។​

+ ការរៀបចំ​ដី​៖
– ជ្រើស​រើសយក​ស្រែ​ប្រភេទ​ដី​បាត​ភូមិ ព្រោះ​វា​ជា​ដី​សម្បូរ​ជីជាតិ​
– មុនពេល​ដាំ​ត្រូវ​ភ្ជួរ​ដី ១ ទៅ ២​ដង ដើម្បី​កម្ចាត់​ស្មៅ បន្ទាប់មក ពេល​ភ្ជួរ​រួចហើយ ទុក​ដី​រយៈពេល ៣ ទៅ ៧​ថ្ងៃ​ទើប​ភ្ជួរ​លើក​ទី​២ និង​រាស់​ដី​ឲ្យ​រាបស្មើ​ជាការ​ស្រេច​។​
– ក្រោយពី​រៀបចំ​ដី​រួច ចាំបាច់​ត្រូវ​បញ្ចូល​ទឹក​ក្នុង​ស្រែ ដើម្បី​ឲ្យ​ងាប់​ស្មៅ ហើយ​បន្ទាប់មកទៀត ជ្រើសរើស​កូន​ឈូក​ណា​ដែល​ថ្លោស​ល្អ មិន​យក​កូន​ដែល​ខ្ចី​ពេក ឬ​ចាស់​ពេក មក​ដាំ​លើដី​ដែល​បានរៀបចំ​នោះ ចន្លោះ​ពីគ្នា​៣​តឹក​។​

+ ការថែទាំ​៖


– ក្រោយ​ឈូក​ដាំ​បាន​រយៈពេល ៧ ទៅ ១៥​ថ្ងៃ វា​ចាប់ផ្ដើម​ដុះ​សន្លឹក​ហើយ ត្រូវ​ចាប់ផ្តើម​ដើរ​ដកស្មៅ ដើម្បី​ឲ្យ​ឈូក​ដុះ​លូតលាស់​លឿន​។​
– ក្នុងអំឡុង​ពេលនេះ ចាំបាច់​ត្រូវ​រក្សា​ទឹក​ក្នុង​ស្រែ​មិន​ឲ្យ​លើសពី ១​ម៉ែត្រ​នោះឡើយ ដើម្បី​ការពារ​សត្វ​ចង្រៃ​ស៊ី​ស្លឹក ឬ​ដើម​ឈូក​ដែល​យើង​ត្រូវ​បាញ់ថ្នាំ​កំចាត់​វា និង​ការដាក់​ជី​
– ដំណាំ​ឈូក​មាន​សត្វ​ចង្រៃ​បំផ្លាញ​មួយចំនួន​ដូចជា សត្វ​ក្រា​វា​មូល​កករ​ឈូក អត់​បាន​ផល ពេលខ្លះ​ទៅ​មាន​ដង្កូវ​វា​គ្រាប់ ខ្យង​ក៏​មក​ស៊ី​ទៀត ចឹ​ង​វា​ប្រឈម​ច្រើន តែ​ខែវស្សា​វា​មិនសូវ​ប្រឈម តែបើ​ខែប្រាំង​វិញ​វា​សម្បូរ​ជាង​។​
– ទោះជា​ឈូក​មាន​អាយុ​រហូត ៦​ខែ ប៉ុន្តែ​ក្រោយពី​ដាំ​បាន​រយៈពេល ៣​ខែ ឈូក​អាច​ប្រមូល​ផល​បាន​បណ្ដើរៗ​ហើយ ៕ ប្រភព​: អ៊ាង សុផល្លែត​