បច្ចេកទេស​ដាំ​ត្រឡាច​មួយ​គុម្ព​បាន ១០០-១៦០​ផ្លែ​

533

+ ការរៀបចំ​រណ្ដៅ​សម្រាប់​ដាំ​៖ យើង​ត្រូវ​កាប់​រណ្ដៅ​ទំហំ ៤០ សង់ទីម៉ែត្រ ៤​ជ្រុង​ក្នុង ជម្រៅ​កន្លះ​ម៉ែត្រ ។ បើ​យើង​ដា​នៅ​ខែប្រាំង​ត្រូវយក​កម្ទេចកម្ទី​សំរាម​ដុត​ដាក់​ក្នុង​រណ្ដៅ តែបើ​នៅ​ខែវស្សា​ត្រូវ​បាច​កំបោ​រសក្នុង​រណ្ដៅ​មុនពេល​ដាំ ។​

+ ការរៀបចំ​គ្រាប់ពូជ​សម្រាប់​ដាំ​៖ គ្រាប់ពូជ​មុនពេល​ដាក់​បណ្ដុះ​យើង​ត្រូវ​យកទៅ​ហាលថ្ងៃ​ជាមុនសិន ដើម្បី​ជាការ​ដាស់ ដំណេក​វា ។ បន្ទាប់មក​យកទៅ​ត្រាំ​ទឹក​មួយ​យប់​រួច​យកទៅ​កប់​ក្នុង​ដី​កន្លះ​ថ្ងៃ​ថែមទៀត រួច​យកទៅ​បណ្ដុះ​ក្នុង​កន្ទោង​បណ្ដុះ​កូន​សិន ការធ្វើ​បែបនេះ​គ្រាប់​ត្រឡាច​នឹង​អាច​ឆាប់​ដុះ គឺ​ក្នុង​ចន្លោះពេល​ពី ៨ ទៅ ១២​ថ្ងៃ ប៉ុណ្ណោះ

-នៅពេល​វា​ដុះ​បាន​ស្លឹក​ពីរ ទើប​យើង​យក​វា​ទៅ​ដាំ​ក្នុង​រណ្ដៅ​ដែល​យើង​បានរៀបចំ​នោះ

-ក្រោយពី​ដាំ​រួច​យើង​ត្រូវអនុវត្ត​បី​ជំហាន​៖ ជំហាន​ទី ១ ពេល​កូន​ត្រឡាច​ដុះ​លូតលាស់​បាន ៧ សន្លឹក យើង​ត្រូវ​ក្ដិចត្រួយ​វា​ម្ដង ក្រោយមក​យើង​នឹង​បាន ទទួល​ទង​ថ្មី​ចំនួន​បី​បន្ថែមទៀត ។​

​ជំហាន​ទី ២ ទង​ដែល​បែកចេញ​នោះ​នៅពេល​វា​លូតលាស់​បាន ៧ ស្លឹក​យើង​បន្ត​អនុវត្ត​ដូច ជំហាន​ទី​១​ទៀត ពេលនោះ​យើង​នឹង​បាន​ទង​ថ្មី​ចំនួន ៧ បន្ថែមទៀត ។​

​ជំហាន​ទី​៣ យើង​នៅតែ​បន្ត​អនុវត្ត​ដូច​ជំហាន​ទី ១ និង​ទី ២​ដដែល ហើយ​ពេលនោះ យើង​នឹង​បានទទួល​ទង​ថ្មី​ពី ៣០​ទៅ ២៥​ទង ។​ដូច្នេះ​វា​ជា​ដំណាក់​កាលដែល​យើង​ត្រូវ​បន្ថែម ជីធម្មជាតិ ដើម្បី​ជួយ​ទ្រទ្រង់​ការលូតលាស់​របស់​វា ។​

​ការដាក់​ជី​នេះ យើង​ត្រូវដាក់​នៅ​សងខាង​ចេញពី​រណ្ដៅ​ត្រឡាច​ពី ៣០ ទៅ ៥០ សង់ទីម៉ែត្រ មានដូចជា​ជី​កំ​ប៉ុ​ស្ត៍ លាមក​សត្វ និង​កំទេច​ស្លឹកឈើ និង​ស្រោច​ទឹកជា​ប្រចាំ ធ្វើបែបនេះ ត្រឡាច​លូតលាស់​បានល្អ មាន​រយៈពេល​យូរ​រហូតដល់​ជាង ២០​ខែ ហើយក៏​ជា​ដំណាក់ កាលដែល​ត្រឡាច​ចាស់​ទង និង​ចាប់​ផ្ដើមចេញ​ផ្កា និង​ផ្លែ​ដែរ​។​

-ក្រោយពី​ដាំ​បាន​រយៈពេល​៣០​ទៅ​៤៥​ថ្ងៃ អាច​ប្រមូល​ផល​បាន​ហើយ ៕ ប្រភព​: អ៊ាង សុផល្លែត​