១. ការជ្រើសរើសពូជ
ជ្រើសរើសពូជណាល្អ ដែលគ្មានជំងឺ
២. ការរៀបចំដី
– សម្រាប់ការភ្ជួរដី គឺគេធ្វើពី ២ ទៅ ៣ដង
– ក្នុងការភ្ជួរលើកទី ១ មុនភ្ជួរត្រូវបាញ់ថ្នាំកម្ចាត់ស្មៅ បន្ទាប់ពីភ្ជួរហើយទុកចោលហាលថ្ងៃរយៈពេលពី ៣ទៅ ៧ថ្ងៃ ដើម្បីកម្ចាត់ស្មៅ ។ ក្នុងការភ្ជួរលើកទី ២ បន្ទាប់ពីភ្ជួររួច រាស់ដីឲ្យរាបស្មើ បន្ទាប់មកលើករងដាំ ដោយកាប់រណ្ដៅ ទំហំ ៤តឹកបួនជ្រុង និងជម្រៅពី ២តឹកទៅ ៣តឹក គំលាតពីគុម្ព មួយទៅគុម្ពមួយប្រវែង ១ ម៉ែត្រ ។
៣. ការដាំដុះ
ត្រូវយកគ្រាប់ត្រឡាចទៅត្រាំក្នុងទឹក ពី ៦ ទៅ ១២ ម៉ោង បន្ទាប់មកយកគ្រាប់ដែលត្រាំទឹកហើយដាក់ដាំ ក្នុងកន្ទោងបណ្ដុះកូនសិន ចាំដល់ពេលវាលាស់ចេញស្លឹកខ្លះ ទើបដកវាទៅដាំក្នុងរណ្ដៅ ។
៤. ការថែទាំ
ត្រូវស្រោចទឹក ជ្រំគល់ ដកស្មៅ វាឲ្យបានញឹកញាប់ និងការពារកុំឲ្យមានរោគបំផ្លាញផ្សេងៗ ។
៥. ការប្រមូលផល
ក្រោយពីដាំបានរយៈពេល ៣០ ទៅ ៤៥ ថ្ងៃ យើងអាចប្រមូលផលបាន ៕ ប្រភព: អ៊ាង សុផល្លែត
