បច្ចេកទេស​ដាំ​ល្មើ​ទទួលបាន​ទិន្នផល​ខ្ពស់​

4810
ចែករម្លែក
  • 78
    Shares

១. ការរៀបចំ​ដី​

– ភ្ជួរ​រាស់​ដី​

– កាប់​រណ្ដៅ​ទំហំ ០,៥​ម ទៅ ០,៨​ម បួន​ជ្រុង ជំរៅ ០,៥​ម ទៅ ០,៨​ម​

២. ការ​លាយ​ជី​ទ្រាប់​បាត​

ធាតុ​ផ្សំ​
– លាមក​សត្វ (​មាន់ គោ ក្របី​) ១​ភាគ​
– កន្ទក់ ១​ភាគ​

– អង្កាម ១​ភាគ​
– មេជី​ធម្មជាតិ ២០​សេ​សេ​
– ស្ករ​ងូ ២០​សេ​សេ​
– ទឹក ១០​លីត្រ​
– យក​លាមក​សត្វ អង្កាម និង​កន្ទក់ ច្របល់ ចូលគ្នា អោយ​សព្វ​ល្អ​

– យក​ទឹក​ដាក់​ធុង រួច​បន្ថែម​មេជី​ធម្មជាតិ និង​ស្ករ​ចូល ហើយ​កូរ​អោយ​សព្វ​ល្អ​
– ស្រោច​លើ​ល្បាយ​ដែល​បាន​លាយ​ខាងលើ​ដោយ​លៃ​យ៉ាងណា​កុំអោយ​ស្ងួត​ពេក ឬ​សើម​ពេក គ្រប​ទុក​រយៈពេល ៧​ថ្ងៃ អោយមាន​ក្លិន ក្រអូប​ទើប​យកទៅ​ប្រើ ឬ​ច្រក​បាវ ។​

៣. ការ​លាយ​ជី​ទ្រាប់​បាត​ដាក់​ក្នុង​រណ្ដៅ​

៤. ការដាំ​ក្នុង​រណ្ដៅ

៥. ការ​ស្រោច​ទឹក​
​ក្រោយពី​ដាំ​ហើយ​ត្រូវ​ស្រោច​ទឹក​អោយ​ជោគ ហើយ​ត្រូវ​ស្រោច​១​អាទិត្យ​១​ទៅ​២​ដង​រហូត​៣​ខែ ។ ចាប់ពី​៣​ខែ​ត្រូវ​ស្រោច​១០​ម្ដង​រហូត​១​ឆ្នាំ និង​ចាប់ពី​១​ឆ្នាំទៅ​អា​ស្រោច​១​ទៅ​២​ដង​/​ខែ ។​

៦. ការ​ស្រោច​ជី​

​ក​. ក្រោយពី​ដាំ​បាន​១​ទៅ​២​អាទិត្យ​ទើប​អាច​ស្រោច​ជី​បាន ដោយ​លាយ​
– មេជី ១០​សេស​
– មេ​ថ្នាំ​បណ្ដេញ​សត្វល្អិត ១០​សេស​
– មេ​អ័រម៉ូន ១០​សេស​
– ទឹក ១០​លីត្រ​
​ស្រោច​១​អាទិត្យ​២​ទៅ​៣​ដង​រហូត​គ្រប់​៣​ខែ ។​

​ខ​. ចាប់ពី​៣​ខែ​ទៅ​ត្រូវ​ស្រោច​២​ទៅ​៣​ដង​ក្នុង​១​ខែ​រហូតដល់​១​ឆ្នាំ ដោយ​លាយ​

– មេជី ២០​សេស​
– មេ​ថ្នាំ​បណ្ដេញ​សត្វល្អិត ២០​សេស​
– មេ​អ័រម៉ូន ២០​សេស​
– ទឹក ១០​លីត្រ​
​ស្រោច​២​ទៅ​៣​ដង​ក្នុង​១​ខែ​រហូតដល់​១​ឆ្នាំ ។​


​គ​. ចាប់ពី​១​ឆ្នាំទៅ​ត្រូវ​ស្រោច​១​ទៅ​២​ដង​ក្នុង​១​ខែ​រហូតដល់​៣​ឆ្នាំ​ដោយ​លាយ​
– មេជី ៣០​សេស​
– មេ​ថ្នាំ​បណ្ដេញ​សត្វល្អិត ៣០​សេស​
– មេ​អ័រម៉ូន ៣០​សេស​
– ទឹក ១០​លីត្រ​
​ស្រោច​១​ទៅ​២​ដង​ក្នុង​១​ខែ​រហូតដល់​៣​ឆ្នាំ ។​

​ឃ​. ចាប់បី​៣​ឆ្នាំទៅ​ត្រូវ​ស្រោច​១​ទៅ​២​ដង​ក្នុង​១​ខែ​រហូតដល់​៩០​ឆ្នាំ

– មេជី ៣០​សេស
– មេ​អ័រម៉ូន ៥០​សេស​
– ទឹក ១០​លីត្រ​
– មេ​ថ្នាំ​បណ្ដេញ​សត្វល្អិត ៣០​សេស​

​ង​. ការ​លាយ​ជី​ដាក់​បំប៉ន​
​ធាតុ​ផ្សំ​លាមក​សត្វ (​មាន់ គោ ក្របី​) ១​ភាគ​
– កន្ទក់ ១​ភាគ​
– អង្កាម​ដុត ១​ភាគ​
– មេជី​ធម្មជាតិ ២០​សេស​
– ស្ករ​ងូ ២០​សេស​
– ទឹក ១០​លីត្រ​

​ដាក់​៣​ខែម្ដង​

៧. ការ​កាត់​ធាង​និង​សំអាត​ចំការ​
– កាត់​ធាង​ដែល​ចាស់ៗ​ចេញ

៨. បង្កាត់​ផ្កា​

៩. ការថែទាំ​ផ្លែ​

១០. ការប្រមូល​ផល​