បច្ចេកទេស​បណ្ដុះ​កូន​ស្រកានាគ​សម្រាប់​ដាំ​បន្ត​

694

​បងប្អូន​ប្រជាកសិករ​អាច​សាកល្បង​អនុវត្តបាន​ទាំងអស់គ្នា ដូច​ការណែនាំ​ជូន​ខាងក្រោម​៖

១. ជ្រើស​យក​ដើម​ស្រកានាគ មិន​ឲ្យ​ចាស់ ឬ​ខ្ចី​ពេក​
២. កាត់​ដើម​ស្រកានាគ ៤០ ស​.​ម ជា​កង់ៗ​

៣. ចិត​សាច់ ទ្រនុង​ទាំងបី​ជ្រុង​ចេញ ទុក​តែ​បណ្ដូល​សណ្ឋាន​ដូច​ឈើ​ប្រវែង ៤ ស​.​ម

៤. យក​កាពិ​មក​លាប​ត្រង់​កន្លែង​ចិត ឬ​ជ្រ​លួ​ក​ក្នុង​ទឹក​គោ​ជល់ ឬ​ទឹក​ខ្ញី បានមកពី​ការបុក​ខ្ញី​ពូត យក​ទឹក

៥. រក្សាទុក​ប្រាំ​នាទី​ក្រោយ​យកទៅ​ដោត​ក្នុង​ថង់ ដី​ដែលមាន​លាយ​ជាមួយ ធ្យូង​អង្កាម ជី​កសិករ​ខ្មែរ ដីមមោគ លាមក​សត្វ​ពុកផុយ​ដោយ​សង្កត់​រឹប​ឲ្យ​ណែន រួច​ស្រោច​ទឹក យកទៅ​ទុក លើ​ធ្នើរ ឬ​ដី​រាបស្មើ មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ តែ​មិន​ឲ្យ​ក្ដៅ​ខ្លាំងពេក

៦. ក្រោយពី​ដើម ស្រកានាគ​ដុះ​ចេញ​កូន​ខ្នែង​តូចៗ​ប្រវែង​១៥​ស​.​ម អាច​យកទៅ​ដាំ​បាន ក្នុង​កង់​លូ ឬ​រណ្ដៅ​ដី​ដែល​បានរៀបចំ​ទុក​

៧. ការ​លាយ​ដី​ដាក់​ក្នុង​កង់​លូ ដី​បី​ភាគ សំបក​សណ្ដែកបាយ ទន្ទ្រាន​ខែ​ត​ចិញ្ច្រាំ​អង្កាម ធ្យូង​អង្កាម កំប្លោក​ចិញ្ច្រាំ លាមក​សត្វ​ពុកផុយ​មួយ​ភាគបី

៨. ថែទាំ​ដកស្មៅ ស្រោច​ទឹក បំប៉ន​ជី និង​ចង​ដើម​ផ្អោប​ឲ្យ​តោង​ឡើងជន្លង់​

៩. ត្រូវ​ពិនិត្យ​តាមដាន​ក្រែង​មាន​សត្វ ស្រមោច​វៀរ​ឡើង​ចោះ​ស៊ីសាច់​នៃ​ដើម​ស្រកានាគ ត្រូវ​បាញ់ថ្នាំ​កម្ចាត់​សត្វល្អិត​រាល់ ១​សប្ដាហ៍​ម្ដង ឬ​បុក​សំបក​ពងមាន់ ពង​ទា រោយ​ជុំវិញ​គល់ ៕ ប្រភព​: អ៊ាង សុផល្លែត​