បច្ចេកទេស​បណ្តុះ​ក្រូចឆ្មារ​ដោយ​ប្រើ​ស្លឹក​

401

១. ការរៀបចំ​ផ្សាំ ដំណាក់កាល​ទី​១
– កាត់​ស្រកីដូង​ដែលមាន​មុខកាត់ ២,៥-៣​ស​.​ម និង​ប្រវែង ប្រមាណ ៦ ស​.​ម ​រួច​ជ្រលក់​ក្នុង​ទឹក​ទុក​ឲ្យ​សើម​ជោក​
– ចង​កៅស៊ូ​ព័ទ្ធជុំវិញ​ស្រកីដូង​ដែល​ជ្រលក់​សើម​នោះ បន្ទាប់មក​ចោះ​រន្ធ​ផ្នែក​ខាងលើ​ស្រកីដូង​

– ទុក​មែក​ជាប់​ស្លឹក​ក្រូចឆ្មារ​ដែល​ខ្ចី​ល្មម (​ស្លឹក​មិន​ចាស់​ពេក​) ប្រវែង ២​ស​.​ម រួច​កាត់​ស្លឹក​ក្រូចឆ្មារ ពាក់កណ្ដាល​ខាងលើ​ចោល ដើម្បី​ឲ្យ​ទឹក​ទ្រទ្រង់​ស្លឹក​បាន​គ្រប់គ្រាន់​


– ឆូត​កាំបិត​តាម​បណ្ដោយ​មែក ដែល​ជាប់​ស្លឹក​នោះ ២ ឬ​៣​ឆ្នូត ដើម្បី​ឲ្យ​មាន​ចន្លោះ​ឆាប់​ចេញ​ឫស បន្ទាប់មកទៀត ជ្រលក់​មែក​ក្រូចឆ្មារ នោះ​ក្នុង​ទឹក​ថ្នាំ​ជំនួយ​បន្តិច រួច​យក​មែក​ជាប់​ស្លឹក​ដែល​ជ្រលក់ ថ្នាំ​ហើយ​ដោត​ចូលក្នុង​រន្ធ​ស្រកីដូង ។​


២. ការរៀបចំ​ផ្សាំ ដំណាក់កាល​ទី​២
– ត្រូវដាក់​ក្នុង​រោង​ក្រោម​ម្លប់​ដើមឈើ​ព័ទ្ធ​ថង់​ប្លា​ស្ទិ​ច​ជុំវិញ​បិទ​ជិត និង រៀបចំ​ប្រព័ន្ធ​ចំហាយ​ទឹក បាញ់ស្រោច​ពីលើ ១​ថ្ងៃ ៣​ដង ព្រឹក ថ្ងៃ ល្ងាច ម្ដង ១០​នាទី​
– បាន​រយៈពេល ១​ខែ ពេលចេញ​ឫស យក​ក្រូចឆ្មារ​នោះ​ទៅ​បណ្ដុះ​ក្នុង​ថង់​ប្លា​ស្ទិ​ច បន្ទាប់មក ២-៣ ខែក្រោយ​អាច​យកទៅ​ដាំ​បាន ។​

​ការបណ្ដុះ​ដោយ​ប្រើ​ស្លឹក អាច​បានកូន​ច្រើន ជាង​ការ​ផ្សាំ​មែក ៕ ប្រភព: អ៊ាង សុផល្លែត