បច្ចេកទេស​ផលិត​ជី​ទឹក បន្សាប​ដី​ជាតិពុល មាន​ជាតិគីមី

5268
ចែករម្លែក
  • 4
    Shares

ខាងក្រោម​នេះ​ជា​បច្ចេកទេស​ផលិត​ជី​ទឹក បន្សាប​ដី​ជាតិពុល មាន​ជាតិគីមី ជួយ​ការពារ​នូវ​ប្រភេទ ដំណាំ​ផ្សេងៗ​អោយមាន​ភាពរឹងមាំ ធន់​ទៅនឹង​ជំងឺ និង​សត្វល្អិត​ផ្សេងៗ នឹង​សម្រាប់​ផលិត​ជី ធម្មជាតិ​ផ្សេងៗ​ទៀត ។​

​វត្ថុធាតុដើម​៖
– កាក​ស្ករអំពៅ (​ស្ករ​រងូ​) ចំនួន ៥​លីត្រ​

– ទឹកដូង​ខ្ចី ចំនួន ២​ផ្លែ​

– ទឹកស្អាត ចំនួន ២៥​លីត្រ​
– ផ្លែ​ម្នាស់ ចំនួន ៥​ផ្លែ សាប់​ល្អិត​ទាំង​សំបក ។​

​វិធី​ធ្វើ​៖
– ដាក់​វត្ថុ​ទាំងអស់​ក្នុង​ធុង​បិត​គម្រប​

– រក្សាទុក​កន្លែង​ម្លប់ ដោយ​កូរ​អោយ​សព្វ​រាល់ ២​ថ្ងៃ​ម្ដង​គ្រប់​រយៈពេល​១០​ថ្ងៃ​
– រក្សាទុក​រយៈពេល ២​ខែ ទើប​អាច​ប្រើប្រាស់​បាន ។​

វិធី​ប្រើប្រាស់​៖
– ប្រើ​លើដី ហើយ​អាច​ប្រើ​លើ​ដើម ឬ​បាញ់​លើ​ស្លឹក​ដំណាំ​គ្រប់​ប្រភេទ​
– កម្រិត​ប្រើប្រាស់ ២០​សេ​សេ លាយ​ទឹក ៥០​លីត្រ ៕ ប្រភព​: អ៊ាង សុផ្ល​លែ​ត​