បច្ចេកទេស​ផ្សំ​ដី សម្រាប់​ដំណាំ​ក្រូចឆ្មារ​!

702

​វត្ថុធាតុដើម​

១.ការ​ផ្សំ​ដី​

– ៧០% ដីស្រទាប់លើ​ប្រមាណ ៣០​ស​.​ម ចុះក្រោម​
– ១០% អង្កាម​ដុត​រោលៗ កុំឱ្យ​ខ្លោច​
– ១០% ស្លឹកឈើ ឬ​ស្លឹក​ដំឡូង ឬ​ដើម​សណ្តែកបាយ​ក្រៀម​ចិញ្ច្រាំ​ឱ្យ​ខ្លីៗ​
– ១០% ស្រកីដូង​ស្ងួត​ចិញ្ច្រាំ​ខ្លីៗ​
– ជី​អាចម៍​ប្រចៀវ ១​គ​.​ក្រ​/​គុម្ព​
– ជី​ខ្ទីង​ប្លា​ស់ ០.៥​គ​.​ក្រ​/​គុម្ព​


+ ត្រូវ​លាយ​គ្រឿងផ្សំ​ខាងលើ​ឱ្យ​សព្វ​។​

២.ការ​ថែម​ជី និង​ការថែទាំ​

– ដាក់​ជី​ខ្ទីង​ប្លា​ស់ ១​ស្លាបព្រា​បាយ​ក្នុង ១​ខែម្តង​
– នៅពេល​ដាក់​ជី ត្រូវ​ដាក់ឱ្យ​ឆ្ងាយ​ពី​គល់​ប្រមាណ ២​ស​.​ម ពី​គល់​
– ជី​ខ្ទីង​ប្លា​ស់ ០.៥​គ​.​ក្រ​

+ មិនអាច​ដាក់​ជី​ខ្ទីង​ប្លា​ស់ប៉ះ​នឹង​គល់​ឡើយ​


+ ស្រោច​ទឹក​ព្រឹក​ម្តង និង​ល្ងាច​ម្តង ចៀសវាង​ការប្រើ​ទឹក​អណ្តូង​។ ប្រសិន​ប្រើ​ទឹក​អណ្តូង ត្រូវមាន​ម៉ាស៊ីន​សម្រស់​ទឹក ៕ ប្រភព​: អ៊ាង សុផល្លែត​