បច្ចេកទេស​យក​ក្រូច​ផ្សេងៗ​មក​ផលិត​ជា​ថ្នាំ​កម្ចាត់​សត្វល្អិត​ចង្រៃ​!

1043

1. ប្រសិទ្ធភាព​លើ​សត្វល្អិត​
– ចៃ​

– ស្រមោច​ភ្លើង​

– រុយ​

– កណ្ដៀរ​។​

2. សមាសធាតុ​ប្រឆាំងនឹង​សត្វល្អិត​
សម្បក​ផ្លែក្រូច មាន​ផ្ទុក​សមាសធាតុ D-Limonene និង Linalool ដែលមាន​ឥទ្ធិពល​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​សត្វល្អិត​។​

3. ផ្នែក​ប្រើប្រាស់​
+ សម្បក​
​ក្រូចឆ្មារ​

​ផ្លែក្រូច​ពោធិសាត់​

​ក្រូចខ្វិច​

​ក្រូចសើច (​មាន​ប្រសិទ្ធភាព​ខ្លាំងជាងគេ​)

​ក្រូចថ្លុង​

+ វិធី​ផ្សំ និង​ប្រើប្រាស់​
– ចិត​យក​សម្បក​ក្រូច​ដូចដែល​បាន រៀបរាប់​ខាងលើ ហើយ​យក​សរសៃ​ស​ចេញ​
– ដាក់​សម្បក​ក្រូច​ចូលក្នុង​ក្រឡ ឬ កែវ​
– ចាក់ទឹក​ក្ដៅ​ចូល ក្នុង​កម្រិត​ទឹក​ក្ដៅ ២ កែវ សម្រាប់​សម្បក​ក្រូច ១ ផ្លែ​
– ត្រាំ​ល្បាយ​រយៈពេល​មួយ​យប់​
– សម្រិត ឬ ច្រោះ​យក​ទឹក​ថ្នាំ​សម្រាប់​ប្រើប្រាស់​បាញ់​លើ​សត្វល្អិត​។​



​កំណត់សំគាល់​
– ប្រសិទ្ធភាព​ថ្នាំពុល​នឹង​កើនឡើង​នៅពេល​លាយ​ជាមួយ​ទឹកសាប៊ូ​ម្សៅ ៕ ប្រភព​៖ អ៊ាង សុផល្លែត​ / អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​/​សេវាកម្ម​ប្រឹក្សា​និង​រៀបចំ​គំរោង​