បច្ចេកវិទ្យា VAR នឹងត្រូវ​ប្រើប្រាស់​នៅ​វគ្គ​ចាញ់​ធ្លាក់​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក នៅ​រដូវ​កាល​នេះ​

729
ចែករម្លែក

​ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្តាល VAR​នឹង​ត្រូវគេ​ប្រើប្រាស់​សម្រាប់​ការប្រកួត​វគ្គ​ចាញ់ ធ្លាក់​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​នេះ​។
​ ​
​លោក អា​ឡេ​កសាន​ដឺ សេ​ហ្វឺ​រី​ន (Aleksander Ceferin) ប្រធាន UEFA បានបញ្ជាក់ ពី​ការណែនាំ​ឲ្យ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​កាលពី​ថ្ងៃ​ច័ន្ទ​។​
​ ​
​ការដាក់​ឲ្យ​ប្រើ​ប្រព័ន្ធ VAR ត្រូវបាន​ជំទាស់​ដោយ UEFA សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល នៅ​រដូវ​កាល​នេះ បើទោះបីជា​ប្រព័ន្ធ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​នៅ​ក្របខណ្ឌ La Liga Serie A និង​ក្របខណ្ឌ Bundesliga ព្រមទាំង​ក្នុងការ​ប្រកួត​ដណ្តើមពាន​វើ​ល​ខាប់​នៅ​ប្រទេស រុស្ស៊ី​ក៏ដោយ​។​
​ ​
​លោក សេ​ហ្វឺ​រី​ន បាន​បញ្ជាក់ថា របាយការណ៍​នឹងត្រូវ​បញ្ចូនទៅ​កាន់​ប្រធាន​អាជ្ញាកណ្តាល របស់ UEFA ដែល​អនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​ប្រតិបត្តិ​កែប្រែ​ជំហរ​របស់ខ្លួន​ឡើងវិញ​។​
​ ​
ស្ថាប័ន​នេះ​ក៏បាន​យល់ព្រម​កាលពី​ថ្ងៃ​ច័ន្ទ​ផងដែរ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ល​នេះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ Europa League នៅ​រដូវ​កាល​នេះ ហើយ​បន្ទាប់មក​នឹង​ប្រើប្រាស់ សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ការប្រកួត​នៅ​ក្របខណ្ឌ Nations League របស់​ក្របខណ្ឌ UEFA នៅ​ខែមិថុនា​ផងដែរ​។​
​ ​
​លោក សេ​ហ្វឺ​រី​ន បាន​ថ្លែងប្រាប់​សន្និសីទ​ថា “​បើ​និយាយ​ឲ្យ​ត្រង់​ទៅ យើង​បាន​ពិភាក្សា​ជា មួយ​សហការី​៤​រូប ថា តើ​យើង​អាច​ធ្វើបាន​មុនពេល​ឬ​យ៉ាងណា ហេតុអ្វី​ក៏ត្រូវ​រង់ចាំ ពីព្រោះ​វា​ពិបាក​នឹង​ស្វែងរក​កំហុស​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្តាល VAR​