បញ្ចប់​វគ្គ​បណ្តុះបណ្តាល បច្ចេកទេស​គ្រូ​ជំនាញ កីឡា​កាយសម្ព័ន្ធ​កម្រិត​១

274
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
វគ្គ​បណ្តុះបណ្តាល បច្ចេកទេស​គ្រូ​ជំនាញ កីឡា​កាយសម្ព័ន្ធ​កម្រិត​១ នៅ​សាលាបឋមសិក្សា សាលា​លេខ​៥ ស្រុក​កំពង់ត្រឡាច នៅ​ខេត្តកំពង់ឆ្នាំង នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានបញ្ចប់​ជា​ស្ថាពរ​ហើយ​។ វគ្គ​នេះ បានរៀបចំ​ឡើង ដោយ​សហព័ន្ធ​កីឡា កាយសម្ព័ន្ធ​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ថវិកា ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

ទិដ្ឋភាព​បិទ​វគ្គ​

​លោក ណ​យ ផា​ណា អគ្គលេខាធិការ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​ជា​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​សិក្សា​នេះ បាន​និយាយថាៈ វគ្គ​នេះ ធ្វើឡើង ដើម្បី​ពង្រឹងសមត្ថភាព និង​គុណភាព ជាពិសេស​ផ្តោត​សំខាន់ ទៅលើ​ជំនាញ​កម្រិត​១ និង​កម្រិត​២​។ សម្រាប់​ឆ្នាំនេះ យើង​បាន​បង្រៀន​ពួកគាត់ ឲ្យ​មាន​ជឿជាក់ លើ​ខ្លួនឯង​កម្រិត​១ ព្រមទាំង​ការរៀបចំ​រាងកាយ ឲ្យ​បាន​ត្រឹមត្រូវ​។​

​ទិដ្ឋភាព​បិទ​វគ្គ​

​លោក​បាន​បន្តថា វគ្គ​សិក្សា​ច្ចេកទេស គ្រូ​ជំនាញ​កីឡា​កាយសម្ព័ន្ធ កម្រិត​១ ដែល​ចាប់ផ្ដើម ពីថ្ងៃ​ទី​១០ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​បញ្ចប់ទៅ ប្រកបដោយ​ផ្លែផ្កា បន្ទាប់​ធ្វើការ​ប្រឡង​អនុវត្ត​ផ្ទាល់ និង​ទ្រឹស្តី ដោយ​ទទួលបាន​លទ្ធផល​ល្អ​។ វគ្គ​នេះ មាន​សិក្ខាកាម ចូលរួម ២០ នាក់ (​នារី​៥​នាក់​) ចំពោះ​លទ្ធផល​វិញ​នោះ មាន​សិក្ខាកាម​ចំនួន ៥ រូប បានទទួល​លទ្ធផល​ល្អ ១០ រូប បានទទួល​លទ្ធផល​ល្អ​បង្គួរ និង ៥ រូប បានទទួល​លទ្ធផល​ម​ធ្យ​ម​។​

​សិក្ខាកាម​ទាំងអស់ សុទ្ធតែ​ឆ្លងកាត់ ការធ្វើ​តេស្ត​ប្រឡង អនុវត្ត​ផ្ទាល់ លើ Basic Step and Age Group Level I in Aerobic Gymnastics​និង​Basic of Body Conditioning in Artistic Gymnastics​។ វគ្គ​សិក្សា​កម្រិត​ទី​១ ដោយ​ផ្តោត​សំខាន់ ទៅលើ​បច្ចេកទេស គ្រូ​ជំនាញ​កម្រិត​១ ទាំង​អា​អេ​រ៉ូ​ប៊ិច និង​អា​ទី​ស្ទិ​ក​៕v