បញ្ចប់​វគ្គ​សិក្ខ​សាលា​គ្រូ​កាយសម្ព័ន្ធ​កម្រិត​មូលដ្ឋាន​នៅ​ខេត្តក្រចេះ​

942
ចែករម្លែក

​ភ្នំពេញ​: វគ្គ​សិក្ខាសាលា​ស្ដីពី​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ ដែល​បើក​ឡើង​នៅ​ខេត្តក្រចេះ ពីថ្ងៃ​ទី​២៦​មក​នោះ បានបញ្ចប់​ហើយ នៅ​ថ្ងៃទី​៣០​កក្កដា​។​

​លោក អ៊ុក ឌី​វ៉ង់ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពី​ធី​បិទ​សិក្ខាសាលា​នេះ រួមជាមួយ​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​។ នេះ​ជាវ​គ្គមួយ​ដែល​ជួយឧបត្ថម្ភ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​សហការ​ពី​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តក្រចេះ​។​

​អ្នក​ឧទ្ទេសនាម​ក្នុង​វគ្គ​នោះ គឺ​លោក ណ​យ ផា​ណា ដែលជា​អគ្គលេខាធិការ​របស់​ស​ហ​ព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​លោក សោ សុខ​ផេង ជា​គ្រូ​ជំនាញ​របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដែលមាន​កម្រិត​បច្ចេក​ទេស FIG Academy Level1-Level5 In Artistic and Aerobic Gymnastics​។​

​សិក្ខាកាម​ចំនួន​៣០​រូប ដែល​ក្នុងនោះ​មាន​៣​រូប​ជានា​រី​ផង​នោះ គឺ​មកពី​រាជធានី​ភ្នំពេញ ៨​រូប ខេត្តកំពង់ឆ្នាំង​៩​រូប ខេត្តតាកែវ ៥ រូប ខេត្តក្រចេះ​៧​រូប និង ខេត្តកំពង់ចាម​១​រូប​។ ការសិក្សា គឺ​ផ្ដោត​សំខាន់​ទៅលើ​ទ្រឹស្ដី និង​ការអនុវត្តន៍​ផ្ទាល់​នៅលើ​ទីលាន​។​

​បន្ទាប់ពី​ឆ្លងកាត់​ការសិក្សា​រយៈពេល ៥​ថ្ងៃ​មក​នោះ គឺមាន​សិក្ខាកាម​ចំនួន​១០​រូប ស្មើ​៣៣​ភាគរយ​ទទួលបាន​និទ្ទេស​ល្អ ១៥​រូប​ស្មើ​៥០​ភាគរយ បាន​និទ្ទេស​បង្គួរ និង​៥​រូប​ស្មើនឹង ១៦​ភាគរយ ទទួលបាន​និទ្ទេស​មធ្យម​។​

​លោក ណ​យ ផា​ណា ទទួលស្គាល់ថា ប្រសិនបើ​ក្រសួង​អប់រំ​យុ​វជ និង​កីឡា ជួយ​បើក​វគ្គ​បែបនេះ រៀងរាល់ឆ្នាំ​ដល់​សហព័ន្ធ​នោះ លោក​មាន​ជំនឿ​ចិត្ត​ថា សមត្ថភាព​គ្រូ​នឹងមាន​ការឈាន​ឡើង ហើយ​ការបង្ហាត់​ដល់​សិស្ស ក៏​នឹងធ្វើ​ឲ្យ​សិស្ស​ទទួលបាន​គុណ​ផល​ល្អ​ដែរ​៕ ​ដោយ​៖ រ៉ូ​ហ្សា​