បញ្ចប់​ស្នេហ៍​អូន​ត្រឹម​ឆ្នាំ​ចាស់ ! រួមរស់​៥​ឆ្នាំ​ប្តី​ប្រែចិត្ត​ប្រច័ណ្ឌ​ប្រពន្ធ​សុំ​លែង​ទះ​៥​កំផ្លៀង​ដណ្តើមយក​កូន​ត្រលប់​ទៅ​ស្រុក​

484

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨ ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​បាន​ស្រែក​ទ្រហោយំ​នៅលើ សួន​សូ​គី​មិ​ក​បន្ទាប់ពី​ត្រូវ​​បុរស​ជា​ប្តី​ប្រច័ណ្ឌ​ទះ​៥​កំផ្លៀង​ដណ្តើមយក​កូន​បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ចំណុច​លើ​សួន សូ​គី​មិ​ក ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

​បុរស​ជា​ប្តី​មាន ឈ្មោះ សុន សុគន្ធា ហៅ​មាស​អាយុ​២៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​សាមគ្គី​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​​ឬ​ស្សី​កែវ​។​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ អ៊ឹម រី អាយុ​២៤​ឆ្នាំ​មុខ​រកស៊ី​ផ្លូវភេទ​ស្នាក់នៅ​បន្ទប់​ជួល​ជាមួយគ្នា​។​

​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ឲ្យ​យ​ដឹងថា​រូបនាង​និង​ប្តី​ស្រលាញ់​និង​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​ព្រមទាំង​បង្កើតបាន​កូនប្រុស​ពីរ​នាក់​ដោយ​មិនបាន​រៀបការ​នោះទេ​។​ហើយ​តាំងពី​រូបនាង​បាន​ចាប់ដៃគ្នា​ជា​ប្តី​ប្រពន្ធ​មក​ប្តី​របស់​នាង​មិនដែល​ជួយ​រកស៊ី​អ្វី​នោះទេ​គឺ​ដើរ​តែ​លេង​ជក់​ថ្នាំ​ជាមួយ​មិត្ត​ភ័​ក្រ​ចំណែក​នាង​បាន​ទៅរក​ប្រាក់​ដោយ​រកស៊ី​ផ្លូវភេទ​នៅពេល​យប់​នៅ​សួន​ម្តុំ​ក្បែរ​វត្តភ្នំ​ក្នុង​ខណ្ឌដូនពេញ​ខណៈពេល​ត្រឡប់មក​ដល់ផ្ទះ​ម្តងៗ​បុរស​ជា​ប្តី​តែងតែ​សួររក​លុយ​ពេល​មាន​លុយ​លោក​ប្តី​ក៏​យកលុយ​នោះ​ទៅ​ជក់​ថ្នាំ​ជាមួយ​មិត្ត​ភ័​ក្រ​គេ​អស់​ពេលដែល​នាង​គ្នាន​ប្រាក់​ឲ្យ​ទេ​ប្តី​តែងតែ​រករឿង​ប្រច័ណ្ឌ​នាង​និង​វាយ​នាង​ជា​ញឹកញាប់​។​

​ក្រោយពី​កើត​ជម្លោះ​ជាមួយ​ប្តី​ហើយ​ប្តី​នាង​បាន​ឡើង​ជិះ​រថយន្តឈ្នួល​ចេញទៅ​បាត់​ស្ត្រី​ខាងលើ​ក៏​វិលត្រឡប់​ទៅ​បន្ទប់​ជួល​វិញ​ដោយ​​មិនបាន​ដាក់ពាក្យ​បណ្តឹង​នោះទេ​៕​ដោយ​៖​ចាន់តូ​/sn