បញ្ចុះបឋមសិលា​សាង​ស​ង់សាលារៀន​ខ្មែ ចិន​ថ្មី​នៅ​សង្កាត់​ចម្ការ​សំរោង ​ក្រុង​បាត់ដំបង​

380
ចែករម្លែក

ដោយៈ​ប៊ុន​ណាត/​បាត់ដំបង ៖ ​កាលពី​ព្រឹក​ថ្ងៃទី​១១ ​ខែមិថុនា​ ឆ្នាំ​២០១៩​ នៅលើ​បរិវេណ​ដី​ថ្មី​របស់លោក​ឧកញ៉ា​លឹម ទៀ​ឡេង​ ស្ថិត​ក្នុងភូមិ​ចម្ការ​សំរោង​២ សង្កាត់​ចម្ការ​សំរោង​ក្រុង​បាត់ដំបង ​បានរៀបចំ​ពិធី​ក្រុង​ពាលី​ និង​បញ្ចុះបឋមសិលា​សាង​ស​ង៉​អគារ​សាលារៀន​ខ្មែរ ចិន​ថ្មី​១​ខ្នង​ក្រោម​អធិបតី​ភាព​លោក​ អ៊ុយ សុធាវី​ អភិបាលរង​ខេត្ត​តំណាង​លោក​ងួន រត​នៈ អភិបាលខេត្ត លោក​ឧ​ត្ត​ម​សេនី​យ័​ទោ​ អ៊ុច សុខុន​ ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អេង ហុង​ មេ​បញ្ជាការ​ស៊ើបការណ៍​(​ដឺ​បេ​)​ នៃ​យោធភូមិភាគ​៥ និង​លោក​ឧកញ៉ា​ លឹម ទៀ​ឡេង ​ប្រធាន​គណៈកម្មាធិការ​សាងសង់​សាលារៀន​ខ្មែរ ចិន​ថ្មី​ខេត្តបាត៎ដំបង​។​

ក្រោយ​រៀបចំ​ពិធី​ក្រុង​ពាលី​តាមបែប​ប្រពៃណី​សាសនា​រួចមក​លោក​ឧកញ៉ា ​លឹម ទៀ​ឡេង​ប្រធាន​គណៈកម្មាធិការ​សាងសង់​សាលា​ខ្មែរ ចិន​ថ្មី​ខេត្តបាត់ដំបង​បានបញ្ជាក់​ថា ​ដី​ដែល​លោក​ទិញ​ហើយ​ធ្វើ​ពិធី​ក្រុង​ពាលី​និង​បញ្ចុះបឋមសិលា​សាងសង់​សាលារៀន​ខ្មែរ ចិន​ថ្មី​នេះ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​១​ហិកតា ​អស់​ថវិកា​អស់​ប្រហែល​១​លាន​ដុល្លារ​មិន​គិតថ្លៃ​ដី​ចូល​ទេ​។​ការសាងសង់​សាលារៀន​ខ្មែរ ចិន​ថ្មី​នេះ​មាន​ចំនួន​មួយ​ខ្នង​៤៨​បន្ទប់​ មាន​កម្ពស់​បី​ជាន់​ដោយ​បុកគ្រឹះ​សម្រាប់​សាងសង់​កម្ពស់​៦​ជាន់​ បើ​គិត​ជា​ថវិកា​ប្រមាណ​១​លាន​ដុល្លារ​បើសិនជា​សិស្ស​មានការ​កើនឡើង​ច្រើន​នឹងធ្វើ​បន្ថែម​ទី​លើ​៣​ជាន៎​ទៀត​។​

លោក​ លឹម ទៀ​ឡេង ​បាន​បន្តថា​ បច្ចុប្បន្ននេះ​សិស្សសាលា​ទាំង​កូន​ខ្មែរ​និង​កូនកាត់​ចិន​បាន​ងាក​មក​រៀន​ភាសា​ចិន​កាន់តែ​ច្រើនឡើងៗ​មិន​ថា ​តែ​ខេត្តបាត់ដំបង​និង​នៅ​ខេត្ត​ដទៃទៀត ពិសេស​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះ​​សីហនុ ​ក្រោយ​ពេលដែល​អ្នកវិនិយោគ​ចិន​មក​ចាប់ដៃ​អភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា​។​ អ្នករៀន​ភាសា​ចិន​ពេល​រៀន​ចប់​មិន​ខ្វះ​ការងារ​ធ្វើ​ទេ​ឱ្យតែ​យើង​ខិតខំ​រៀនសូត្រ​ឱ្យ​ចេះ​ភាសា​ណាមួយ​ឱ្យ​ពិតប្រាកដ​ មិនថាតែ​ភាសា​ចិន ភាសា​អង់​គ្លេ​ស​ឬ​ភាសា​វៀតណាម​ទេ​គឺ​ងាយ​រក​ការងារ​ធ្វើ​ហើយ​ប្រាក់បៀវត្សរ៍​ក៍​ខ្ពស់​ថែមទៀត​។​

ក្នុងឱកាស​នោះដែរ​លោក​អ៊ុយ សុធាវី​អភិបាលរង​ខេត្ត​តំណាង​លោក​ ងួន រត​នៈ​អភិបាលខេត្ត​មានប្រសាសន៍​ថ្លែងអំណរគុណ​ និង​កោតសរសើរ​លោក​លឹម ទៀ​ឡេង​ប្រធាន​
​គណៈ​កម្មាធិការ​សាងសង់​សាលារៀន​ខ្មែរ ចិន​ថ្មី​ខេត្តបាត់ដំបង​ដែលជា​សមិទ្ធផល​ថ្មី​មួយ​
​ទៀត​ចំពោះ​វិស័យ​អប់រំ​ដែល​ខេត្តបាត់ដំបង​ទើប​តែមាន​សាលារៀន​ចិន​លាង ហ៊ួ​រ​មួយ​នៅផ្លូវ​លេខ​២​ស្ថិត​ក្នុងភូមិ​២០​ឧសភា​សង្កា​ត​ស្វាយប៉ោ​ក្រុង​បាត់ដំបង​៕B/