បញ្ចូល​សមាជិក​ថ្មី គណបក្ស​ប្រជាជន​កម្ពុ​ជាជាង​២០០​នាក់​ស្ថិតក្នុងស្រុកចន្ទ្រា

671
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ​៖ ​លោក យិ​ត ស៊ុន​ណា​រ៉ា ប្រធានកិត្តិយស​ក្រុមការងារ គណបក្សប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ​មេសថ្ង​ក និង​លោក តែម ម៉ឺ​ន ប្រធាន​ក្រុមការងារ​គណកម្មាធិកា​រ​កណ្តាល​ចុះជួយ​ឃុំ​មេសថ្ង​ក ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ​ឆ្នាំ​២០១៩​ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​ជាង​២០០​នាក់​ដែល​មកពី​ភូមិ​ចំនួន​៦ ​ក្នុង​ឃុំ​មេសថ្ង​ក ស្រុកចន្ទ្រា ដើម្បី​ពង្រឹងកម្លាំង​ថ្នាក់មូលដ្ឋាន ឲ្យ​កាន់តែខ្លាំង​។​

​ពិធី​នេះ​បានរៀបចំ​ឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុកចន្ទ្រា ខេត្ត ស្វាយរៀង ។​

​លោក យិ​ត ស៊ុន​ណា​រ៉ា បាន​ថ្លែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​សមាជិក​គណបក្ស​​ប្រជាជន​កម្ពុជាថ្មី បន្ទាប់ពី​សំរេចចិត្ត​យ៉ាង​ត្រឹមត្រូវ​មក​ចូលរួម ក្នុង​សកម្មភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​មួយ ជួយ​ស្រោច​ស្រង់​​ប្រទេសជាតិ ឲ្យ​មានការ​អភិវឌ្ឍរីកចម្រើន​រហូត មកដល់​សព្វថ្ងៃនេះ​។​

​លោក​បាន​បន្តទៀតថា គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​បើកទ្វារ​ជានិច្ច​ស្វាគមន៍​ចំពោះ​ការ ចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី ក្នុងន័យ​រួបរួមគ្នា​កសាង​ប្រទេស​យើង ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

​ប្រធាន​ក្រុមការងារ​ក្រុមការងារ​គណកម្មាធិកា​រ​កណ្តាល​ចុះជួយ​ឃុំ​មេសរ​ថ្ង​ក ​ស្រុក​ចន្ទ្រា បាន​បញ្ជាក់ថា «​គណបក្ស​ប្រជាជន​កម្ពុជា មិនដែល​យក​ខ្មែរ​ណា​ជាស​ត្រូវ​នោះទេ ហើយក៏​មិនមាន​ការ​គុំ​គួ​ន ដូច​គណបក្ស ខ្លះ​នោះទេ ផ្ទុយទៅវិញ​យើង​នាំគ្នា​កសាង​ប្រទេស​យើង ឲ្យ​មានការ​រីកចម្រើន​ជឿនលឿន​រុងរឿង​ថែមទៀត​»​។​

​ជាមួយគ្នា​នោះ លោក ក៏បាន​សំណូមពរ​ដល់​សមាជិក​ថ្មី​ទាំងអស់ ដែល​បាន​បញ្ចូល​ជា​សមាជិក​បក្ស​នៅថ្ងៃនេះ ត្រូវ​រួម​សាមគ្គី​គ្នាឲ្យ​រឹងមាំ ​ផ្សព្វផ្សាយ ពី​គោលនយោបាយ បក្ស​ឲ្យ​បាន​ជ្រួតជ្រាប​ដល់ប្រជាពលរដ្ឋ និងត្រូវ​ចេះ​ដឹកនាំសមាជិក​បក្ស ក៏ដូចជា ក្រុមគ្រួសារ​បងប្អូន​ដើម្បី​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដឹកនាំ​ប្រទេសនិង​មានការអភិវឌ្ឍ​បន្តទៅទៀត​៕B/