បញ្ចៀស​ឱ្យបាន​នូវ​ការ​បង្ហូរទឹក​កខ្វក់​ចូលក្នុង​សមុទ្រ​

193
ចែករម្លែក

​ដោយ​បូកគោ​/​កែបៈ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ផ្ញើ​សារ​ដល់​បណ្តា​ពលរដ្ឋ​ក្នុង​ខេត្ត​ជាប់​ឆ្នេរ​ទាំងអស់​ឱ្យ​រួមគ្នា​បញ្ចៀស​នូវ​ការបង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​។ លើសពីនោះ រាល់​ការអភិវឌ្ឍ​តំបន់ឆ្នេរ​ចាំបាច់​ត្រូវតែ​មានច្បាប់​អនុញ្ញាត និង​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​។

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ និង​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រកបដោយ​ចីរភាព​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​សង្គហ​មិត្ត​គយ ខេត្ត​កែប​។​លោក​ហង្ស​សុ​ត សំភារ អនុរដ្ឋលេខាធិការ​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​មានប្រសាសន៍ថា​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​និង​ប្រជាពលរដ្ឋ​ព្រមទាំង​អាជីវករ​ដែល​ប្រកបមុខរបរ​រកស៊ី​អភិវឌ្ឍ​ផ្នែក​សំណង់​នៅតាម​បណ្តា​ខេត្ត​ជាប់​សមុទ្រ​ត្រូវ​យល់​ឱ្យបាន​ស៊ីជម្រៅ​អំពី​លិខិតបទដ្ឋាន​គតិយុត្ត​នានា​។​

​ការសុំច្បាប់​អនុញ្ញាត​សាងសង់​ការប្ដូរ​ប្រភេទ​ដីការ​កែសម្រួល​ក្បាលដី​និង​ការស្នើសុំ​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ក៏​ជា​ករណី​ចាំបាច់​ដែល​ត្រូវ​ជ្រួតជ្រាប​ឱ្យបាន​ច្បាស់លាស់​ផងដែរ​។​រាល់​ការអភិវឌ្ឍ​ឬ​ការសាងសង់​សំណង់​នៅតាម​តំបន់ឆ្នេរ​ត្រូវតែ​មានច្បាប់​អនុញ្ញាត​និង​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​។​ពិសេស​នៅតាម​តំបន់ឆ្នេរ​ត្រូវធ្វើ​ធ្វើ​អាង​ប្រព្រឹត្តិកម្ម​និង​បំពាក់​ម៉ាស៊ីន​ប្រព្រឹត្តិកម្ម​ទឹក​ដោយ​បញ្ជៀ​ស​ឱ្យបាន​ដាច់ខាត​នូវ​ការ​បង្ហូរទឹក​កខ្វក់​ចូលក្នុង​សមុទ្រ​ដើម្បី​រក្សា​ការពារ​បរិស្ថាន​ស្អាត ខ្យល់អាកាស​បរិសុទ្ធ និង​ជីវិត​ជីវៈចម្រុះ​។

​លោក​អនុរដ្ឋលេខាធិការ​បាន​បន្តថា​ក្នុងចំណោម​ឆ្នេរសមុទ្រ​៤៨​កន្លែង​របស់​កម្ពុជា​គឺ​មានតែ​ឆ្នេរ​ខ្សាច់​១៦​ប៉ុណ្ណោះ​ដែល​បាន​ចុះឈ្មោះ​ប្រឡងប្រណាំង​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​។​ជា​លទ្ធផល​គឺ​ឆ្នេរ​ចំនួន​១០​ប៉ុណ្ណោះ​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​។​នេះ​បញ្ជាក់​ឱ្យឃើញថា​ការរៀបចំ​តំបន់ឆ្នេរ​នៅមានកម្រិត​ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​និង​ចូលរួម​ពី​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន​ក្នុងការ​អនុវត្តតាម​បទ​ប្បញ្ជ​ត្តិ​បច្ចេកទេស​នៃ​ការអភិវឌ្ឍ និង​គ្រប់​គ្រង់​តំបន់ឆ្នេរ​ប្រកបដោយ​ចីរភាព​៕S/​