បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការ​ប្រារព្ធ​ពិធីសូត្រមន្ត​លើករាសី​ឆ្នាំ​ថ្មី​

1467
ចែករម្លែក

ដោយៈ​យោ​ធិ​/​ភ្នំពេញៈ​កាល​ព្រឹក​ថ្ងៃទី​៩ ខែមេសា នា​បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការ ខ​.​ភ​.​ម​. បាន​ប្រារព្ធ​ពិធីសូត្រមន្ត​លើករាសី ទទួល​ទេព្តា​ឆ្នាំ​ថ្មី ដែល​នឹង​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ​។​
ពី​ធី​ទទួល​អំណរ​ឆ្នាំ​ថ្មី​ប្រារព្ធ​ធ្វើឡើង​ក្រោម​បរិយាកាស​រីករាយ​ស្និទ្ធស្នាល ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ នាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម អគ្គ​មេបញ្ជាការរង មេបញ្ជាការ​វិស្វកម្ម អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ និង​លោកស្រី​រួមជាមួយ​ក្រុមគ្រួសារ ព្រមទាំង​វត្តមាន​អស់ លោក មេបញ្ជាការរង និង​នាយទាហាន​នាយទាហានរង ក្រោម​ឱវាទ​យ៉ាងច្រើន​កុះករ​៕​មន​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម អញ្ជើញ​ជា​អធិបតី​ពិធីសូត្រមន្ត​លើករាសី​ឆ្នាំ​ថ្មី​នៅ​បញ្ជាការដ្ឋាន វិ​ស្វិ​កម្ម (​ចោម ចៅ​)​