បញ្ជាការដ្ឋាន​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​

492
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៩​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស សំបូរ​ធន នាយសេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ ការអនុវត្ត​តួនាទី​ភារកិច្ច និង​ការងារ​កងរាជអាវុធហត្ថ ប្រចាំ​សប្តាហ៍​ទី​៤ ខែឧសភា ឆ្នាំ​២០១៩​។​

​ខ្លឹមសារ​នៃ​ការប្រជុំ​នេះ​រួមមាន​៖-​ត្រួតពិនិត្យរ​ការអនុវត្ត​តួនាទី​ភារកិច្ច​និង​ការងារ​កងរាជអាវុធហត្ថ​សប្តាហ៍​កន្លងទៅ​របស់​ជំនាញ​នីមួយៗ​។​-​ត្រូតពិនិត្យ​ផែនការ​យុទ្ធ​ដំណើរ​ទ័ព​រថពាសដែក​ពី​បន្ទាយ​កង​អន្តរាគមន៍ កងរាជអាវុធហត្ថ (GIGR) ទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជំ​រាយ​។​
-​ត្រូតពិនិត្យ​ការត្រៀម​រៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​បើកបរ​រថយន្ត​ជំនា​ន់ទី​១​និង​បើក​វគ្គ​បំប៉ន​បើកបរ​រថពាសដែក​ប្រើប្រាស់​គ្រឿង​បំពាក់​សព្វាវុធ​និង​បាញ់​គ្រាប់​ពិត​រថពាសដែក​ជំនា​ន់ទី​២ ។​

​ក្នុងឱកាស​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោស​សំបូរ​ធន​នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានឱ្យដឹងថា​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ពិនិត្យមើល​ការងារ​សប្តាហ៍​កន្លងទៅ​តើ​យើង​ធ្វើបាន​អ្វីខ្លះ​?​

ជាពិសេស​ការប្រជុំ​នេះ​គឺ​ដើម្បី​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ផែនការ​យុទ្ធ​ដំណើរ​ទ័ព​រថពាសដែក​ពី​បន្ទាយ​កង​អន្តរាគមន៍​កងរាជអាវុធហត្ថ​(GIGR)​ទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជំ​រាយ​។

​ត្រៀម​រៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​បើកបរ​រថយន្ត​ជំនា​ន់ទី​១​និង​បើក​វគ្គ​បំប៉ន​បើកបរ​រថពាសដែក​ប្រើប្រាស់​គ្រឿង​បំពាក់ សព្វាវុធ និង​បាញ់​គ្រាប់​ពិត​រថពាសដែក​ជំនា​ន់ទី​២ នៅ​មជ្ឈមណ្ឌល​ភ្នំ​ជំ​រាយ​។​

​ការងារ​នេះ​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​នាយសេនាធិការ​បានធ្វើកា​របែង​ចែក​ការងារ​តាម​ជំនាញ​នីមួយៗ​រួចហើយ​និង​សូមឱ្យ​ជំនាញ​ពាក់ព័ន្ធ​រាយការណ៍​ពី​ការងារ​ប្រុងប្រៀប​ថា​តើ​ធ្វើបាន​អ្វីខ្លះ​នៅ​សេសសល់​អ្វីខ្លះ និង​សំណូមពរ​៕S/​