បញ្ជូនជនសង្ស័យ៩នាក់ទៅតុលាកាក្នុងសំណុំរឿង២ករណីផ្សេងគ្នា

310
ចែករម្លែក

ដោយ:ចាន់តូ/ភ្នំពេញ ៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខកន្លងមក លោកតែងតែទប់ស្កាត់បង្ការនិងបង្ក្រាប រាល់បទល្មើសផ្សេងៗនិងការពារសន្តិសុខសណ្តាប់ធ្នាប់ ជួនបងប្អូនប្រជាពលរដ្ឋ
ក្នុងមូលដ្ឋានគួអោយកោតសរសើ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នេះលោកអធិការបានបញ្ជួនក្រុម ជនសង្ស័យ ចំនួន៩នាក់ទៅតុលាកាបន្តទៀតក្រោយពីបង្ក្រាប បាននាពេល កន្លងមកនិងបញ្ចប់និតិវិធី។

លោកអធិការបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ព្រឹកនេះមាន០២ករណីពាក់ព័ន្ធ ប្រើប្រាស់និងរក្សាទុកនូវសាធាតុញៀនមាន៤រឿង មនុស្ស០៨នាក់ករណីទី២/លួចម៉តូ០១ករណីមាន០១នាក់។

គួរបញ្ជាក់ថាជនសង្ស័យទាំង០៩នាក់ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់នៅតាមបណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខក្រោយពីបញ្ចប់ពីការសាកសួរក៍បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួល ទោសតាមផ្លូវច្បាប់៕B/