បញ្ជូនទៅ​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ និង​បក្ខពួក​ម្នាក់ ករណី​លួច​ម៉ូតូ​ម៉ាក MSX ១​គ្រឿង​

863
ចែករម្លែក

​បន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ចាប់ខ្លួន​រួច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​អ្នកដៃដល់​ម្នាក់ និង​បក្ខពួក​សមគំនិត​ទៅជូន​តុលាការ ដើម្បី​ឃុំខ្លួន​ពីបទ​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​MSX​។ ជនសង្ស័យ​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន កាលពី​ម៉ោង​៣​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះជួល ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​

​លោក​វរសេនីយ៍ ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ជន​ជនសង្ស័យ​មានឈ្មោះ សាំ បូ​នី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ជនសង្ស័យ​និង​បក្ខពួក​ម្នាក់ទៀត បាន​ចូល​ក្នុងផ្ទះ​លួច​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា MSX ជាប់​ច្រ​វ៉ា​ក់ដា​ក់នៅ​ក្រោមផ្ទះ របស់​ម្ចាស់​ឈ្មោះ ម៉េង មុនីរក្ស ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់​ភូមិ​ជាមួយ​។ ពួកគេ​បាន​បណ្តើរ អូស​ម៉ូតូ​នោះ​ទាំង​នៅជាប់​សោ ក៏ត្រូវ​កំលាំង​អាវុធហត្ថ​១​ក្រុម ដែល​កំពុង​ល្បាត​នៅតាម​ឃាត់ខ្លួន​។​

​លោក​វរៈសេនីយ៍ ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​និ​យ​យា​ដែរ​ថា ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​និង​បក្ខពួក​បាន​ចូល​លួច​ម៉ូតូ​នោះ ទាំង​ចាក់សោ​មែន​។ ហេតុនេះ ទើប​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។ ចំណែក​ម៉ូតូ​ត្រូវបាន​កម្លាំង​អាវុធហត្ថ ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​ហើយ កាលពី​ថ្ងៃទី​២៦​កក្កដា​៕ ដោយ៖ ភ្នំស្វាយ

ជនដៃដល់ សាំ បូ​នី ព្រមទាំង​ការប្រគល់​ម៉ូតូ​ជូន​ម្ចាស់​វិញ (​រូប​: ភ្នំ​ស្វាយ​)​