បញ្ជូន​ក្រុម​ជន​ប្រព្រឹត្តល្មើស​ចំនួន​១៤​នាក់​ទៅ​តុលាការ​

336

​(​ភ្នំពេញ​)៖​កាលពី​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧​គ​របាល​បាន​បញ្ជូន​ក្រុម​ជន​ប្រព្រឹត្តល្មើស​ចំនួន​១៤​នាក់​ទៅ​តុលា​ការដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ខណ្ឌ​ខណ្ឌ​សែន​សុខ​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​។​ជន​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​និង​ហឹ​ង្សា​វាយ​បំផ្លិចបំផ្លាញ​ទ​ព្យ​សម្បត្តិ​អ្នកដទៃ​។​

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ក្រុម​ជនជាប់ចោទ​ល្មើសច្បាប់​ដែល​ត្រូវបាន​ឃាត់ខ្លួន​និង​បញ្ជូនទៅ​តុលាការ​១៤​នាក់​ខាងលើ​នោះ​បទល្មើស​គ្រឿងញៀន​ចំនួន​១១​នាក់​។​ឃាត់​កាលពី​ថ្ង​ទី​១៥​និង​១៦​ខែកក្កដា នៅ​សង្កាត់​ឃ្មួញ​និង​អំពើ​ហឹ​ង្សា​៣​នាក់​ឃាត់​កាលពី​ថ្ងៃទី​១៣ និង​ថ្ងៃទី​១៦​ខែកក្កដា​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​និង​សង្កាត់​ទឹកថ្លា​)​ខណ្ឌ​សែន​សុខ​៕S/​ដោយ​៖​ហូ​សាន់​