បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់​ទៅ​សាលាដំបូង ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​

205

ដោយ : គូលែន / ​សៀមរាប ​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានធ្វើការ​ចុះបង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​ចំនួន​០១​ករណី កាលពី​វេលា​ម៉ោង​១៨.៣០​នាទី ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប និង​បានធ្វើ​ការឃាត់​បាន​ជនសង្ស័យ​ចំនួន​០៧​នាក់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុងករណីនេះ​សមត្ថកិច្ច​បានធ្វើ​ការដក​ហូត​បាន​នូវ​វត្ថុតាង​មួយចំនួន​ដូចជា ម្សៅ​ស​ក្រាម​(​ម៉ា​ទឹកកក​) ០៣​កញ្ចប់ ស្មើនឹង​២,៤៩g, ថ្នាំញៀន​ប្រភេទ​គ្រវី​គ្រាប់ ចំនួន​១១,៥​គ្រាប់ និង​ថ្នាំញៀន​ប្រភេទ​ម្សៅ​k ចំនួន​០៣​កញ្ចប់ ស្មើនឹង​១,៧៣g និង​ទូរ​សព្ទ័​ចំនួន​០៦​គ្រឿង​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ជនសង្ស័យ​ទាំង​០៧​នាក់ ពុំ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​បញ្ជាក់​ឈ្មោះ ឲ្យ​ដឹង​នោះទេ​។ បច្ចុប្បន្ននេះ​ជនសង្ស័យ​ទាំង​០៧​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូនទៅ​សាលាដំបូង​ខេត្ត សៀមរាប ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕​គូលែន​

​រូបភាព​៖ បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់​ទៅ​សាលាដំបូង ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​៕B