បញ្ជូន​ខ្លួន​ជន​ប្រុស​ស្រី​ចំនួន​២​នាក់​និង​ថ្នាំញៀន​ជាង​២០​កញ្ចប់​ទៅ​តុលាការ

429
ចែករម្លែក

​ដោយ​:​សេង​ឃួន​/​ខេត្តក្រចេះ​ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បញ្ជូន​ជនសង្ស័យ​ចំនួន​០២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​២០​កញ្ចប់​និង​រក្សាទុក​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​នឹង​វត្ថុតាង​មួយចំនួន​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ​ដឹងថា​កម្លាំង​ជំនាញ​នគរបាល​ស្រុក​សំបូរ​ក្រោម​ការសម្របសម្រួល​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បើក​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ដកហូត​បាន​គ្រឿងញៀន​ចំនួន​២៣​កញ្ចប់ ស្ថិតនៅ ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៩​។​

​មន្ត្រី​ន​នគរបាល​ស្រុក​សំបូរ​បាន​បញ្ជាក់ថា​ដោយបាន​ប្រេ​ី​វិធានការ​ញុះញុង បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅតាម​បណ្ដោយ​ផ្លូវថ្នល់​ក្នុងភូមិ​សណ្ដាន់ ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ គីម មករា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់​ភូមិ ឃុំ កេ​ី​ត​ហេតុ​ខាង​លេ​ី ដក់ហូត​បាន​ម្សៅ​ក្រាម​ព​ណ៍ស ចំនួន​២​កញ្ចប់​តូច លុះដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល បន្ត​បង្ក្រាប​មួយកន្លែង​ទៀត នៅផ្ទះ​ជនសង្ស័យ ក្នុងភូមិ​ថ្មី ឃុំ​សណ្ដាន់ ស្រុក​សំបូរ ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ឈ្មោះ មិន ផាន់​នី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ ឆែកឆេ​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៍​ស​ជា​គ្រឿងញៀន​ចំនួន​២១​កញ្ចប់​។​

​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​បាន​បញ្ជា​ទៀត​ក់ថា ជនសង្ស័យ​ទាំង​២​នាក់​រួម និង​វត្ថុតាង ឃាត់ខ្លួន​រក្សា​ទុក្ខ​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០១៩​នេះ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕B/